Connect with us

ព័ត៌មានជាតិ

ប្រទះឃើញ រោងសង្វៀនប្រជល់មាន់ នៅកណ្តាលព្រៃសហគមន៍ តំបន់ការពារធម្មជាតិ វាលកំបោរ

បានផុស

នៅ

ទីតាំងសង្វៀនជល់មាន់មួយកន្លែង នៅក្នុងព្រៃសហគមន៍ តំបន់ការពារធម្មជាតិវាលកំបោរ ស្ថិតក្នុងភូមិថ្មី ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី ត្រូវបានប្រជាសហគមន៍ប្រទះឃើញ និងរាយការណ៍ជូនសមត្ថកិច្ច។

ប្រជាសហគមន៍ បានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ពួកគាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ ពេលប្រទះឃើញរោងប្រក់តង់ពណ៌ខៀវ នៅចំកណ្តាលព្រៃសហគមន៍ នៅក្រោមរោងតង់នោះសុទ្ធតែសំបក់កំប៉ុងទឹកសុទ្ធ កំណាត់ស្បៃតូចៗ និងសំបក់ដុំស្កុត រុំជើងមាន់តខ្នាយជាដើម ដែលគេសង្ស័យថា ជាទីតាំងណាត់គ្នាប្រកួតប្រជែងជល់មាន់។ ការប្រមូលម្តុំគ្នានោះ ត្រូវបានគេប៉ាន់ស្មាន មានរយះពេលជាច្រើនខែកន្លងមកហើយ បើមើ​លស្ថានភាពផ្លូវចូលទៅ។

លោកវរសេនីយ៍ទោ ក្លុល ថើង អធិការនគរបាលស្រុកលំផាត់ បានបញ្ជាក់ថា សង្វៀនល្បែងលួចប្រជល់មាន់ ដែលជ្រកក្រោមដី សហគមន៍តំបន់ការពារធម្មជាតិ វាលកំបោរដោយស្ងាត់ៗ បែបនេះ លោកមានការសោកស្តាយខ្លាំងណាស់ ដោយមិនបានដឹងសោះ មិនដឹងថាគេនាំគ្នាជួបជុំលេងពីអង្កាលមក?

លោកថា លោកសហការជានិច្ច និងគ្រប់ពេលវេលា ដែលប្រជាពលរដ្ឋរាយការណ៍ ពីសកម្មភាពបទល្មើសផ្សេងៗដែលកើតមាន ក្នុងមូលដ្ឋានរបស់លោកគ្រប់គ្រង ដូចដឹងស្រាប់ហើយកន្លងមក លោកខំប្រឹងដុតដៃដុតជើង ទប់ស្កាត់ និងបង្ក្រាបបានជាច្រើនករណី ជាពិសេសករណីប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងករណីចោរកម្មជាដើមបានជោគជ័យជាបន្តបន្ទាប់៕

អត្ថបទ៖ វុទ្ធឦសាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម