ព័ត៌មានជាតិ
ប្រវត្តិរូបសំណាកព្រះនារាយណ៍រង្វង់មូលខេត្តបាត់ដំបង មានបារមីដល់ថៃខ្លាចរអា
ព្រះវិស្ណុឬព្រះនារាយណ៍ (LordVishnu) ឬ (LordNarayana) ជាអាទិទេពមួយអង្គក្នុងចំណោមអាទិទេពទាំងបីក្នុងព្រហ្មញ្ញសាសនាឬហិណ្ឌូសាសនា។ ព្រះវិស្ណុជាព្រះការពារលោកកិយ៍ និងជាព្រះដែលបង្កើតព្រះព្រហ្មតាមរយៈទងផ្ចិតរបស់ព្រះអង្គ បានដុះចេញនូវពន្លកផ្កាឈូកដែលក្ដោបយកដួងកែវជីវិត ដើម្បីផ្ដល់កំណើតដល់ព្រះព្រហ្ម។
ព្រះវិស្ណុជាព្រះដ៏វិសេស មានសម្បុររាង្គកាយពណ៌បៃតង គ្រងសំលៀកបំពាក់ពណ៌មាស មានយាន្តជំនិះជាសត្វគ្រុឌឬហោះហើរ ដោយមានផ្កាឈូកទ្របាតជើងរបស់ព្រះអង្គ ហើយព្រះអង្គបែងភាគដែលមានដៃ៨ មានកាន់សាស្ត្រាវុធក្នុងព្រះហត្ថទាំង៨ ដូចជា៖កងចក្រ.ខ្យងស័ង្ខ.ព្រះខ័ន.ផ្កាឈូក.ដំបង.ដងធ្នូ.គម្ពីរវេទនិងឈើច្រត់។ដោយទ្រង់ជាអ្នកការពារថែរក្សាមនុស្សលោកទ្រង់តែងដើរតួនាទីជាអ្នកសង្គ្រោះពិភពលោកតាមរយៈទេវៈកថានៃការបែងភាគទាំង១០របស់ព្រះអង្គដែលចែកចេញជា៣ទម្រង់គឺទម្រង់ជាអាវតារមនុស្សសត្វនិងពាក់កណ្ដាល់មនុស្សពាក់កណ្ដាលសត្វ។
ព្រះវិស្ណុមានអវតារ”បែងភាគ”ទាំងអស់ចំនួនដប់ ដែលប្រាំអវតារជាសត្វនិងប្រាំអវតារទៀតជាមនុស្ស ដែលគេបានស្គាល់ថាជាទសអវតារ (“ទសៈជាភាសាសំស្ក្រឹតប្រែថាដប់) រួមមាន៖
១,មច្ឆា៖ ជាត្រីដែលបានជួយជីវិតស្ដេចមនុឲ្យរួចពីទឹកជំនន់។
២,កូម៌ៈ(កូ.រ.ម័ក)÷ជាអណ្ដើកដែលបានធ្វើជាកំណល់ទ្រភ្នំមន្ទរៈពេលកូរសមុទ្រទឹកដោះ។
៣,វរាហៈ÷ជាជ្រូកព្រៃដែលបានជួយលោកឲ្យផុតពីការជិះជាន់សង្កត់សង្កិនរបស់ហិរណយក្ស។
៤,នរសិង្ហ:÷ជាមនុស្សក្បាលតោដែលបានសម្លាប់យក្សឈ្មោះហិរណកសិបុ។
៥,វាមនៈ÷មនុស្សតឿដែលបានរំដោះលោកដោយសុំដីបីជំហានពីយក្សពាលី។
៦,បរសុរាម÷ជាព្រះរាមកាន់ពូថៅដែលបានរំដោះពួកព្រាហ្មណ៍ពីពួកក្សត្រិយៈកំណាច។
៧,ព្រះរាម÷ជាតួអង្គក្នុងរឿងរាមាយណៈដែលបានសម្លាប់យក្សឈ្មោះក្រុងរាពណ៍។
៨,ក្រឹស្ណៈ÷ជាមនុស្សសម្បុរខ្មៅដែលបានសម្រេចស្នាដៃជាច្រើន។
៩,ពុទ្ធៈ÷គឺព្រះពុទ្ធដែលពួកហិណ្ឌូបញ្ចូលជាអវតារព្រះវិស្ណុដើម្បីអូសទាញពុទ្ធបរិស័ទឱ្យស្គាល់បុណ្យបាបអាក្រក់និងល្អចាកផុតបាបកម្ម។
១០,កល្ហិន÷ជាមនុស្សក្បាលសេះដែលនឹងមកដល់ក្នុងអនាគតដើម្បីរៀបចំច្បាប់ទម្លាប់ឡើងវិញ។
ប្រវត្តិព្រះវិស្ណុ”ព្រះនរាយណ៍”តំណាលមាននាគក្បាលប្រាំពីរមួយឈ្មោះថា”អនន្តៈ” បានខ្ជាក់នៅស៊ុត (Egg) របស់ខ្លួនស៊ុតនោះក៏បានញាស់ចេញជារូបរាង្គព្រះវិស្ណុ”ព្រះនរាយណ៍” ខណះដែលឃើញក្នុងទម្រង់បែបនេះត្រូវបានគេហៅថា”ហរិណ្យគហ៌”មានន័យថា កំណើតដ៏អឆ្ឆៈរិយៈបើសិនជាសម្លឹងទៅលើលិទ្ធិត្រីមូ៌តិវិញ ព្រះវិស្ណុជាអទិទេពកំពូលបង្អស់ក្នុងការបង្កើតអទិទេពពីរអង្គទៀតនោះ គឺព្រះព្រហ្មនិងព្រះឥសូរ។នៅពេលដែលព្រះវិស្ណុបានចាប់កំណើតមកទ្រង់បានផ្ទុំលង់លក់នៅលើខ្នងនាគរាជ”អនន្តៈ”នៃផ្ទៃសមុទ្រអន្ទកាលដ៏ល្វឹងល្វើយ រហូតដល់រាប់រយពាន់ឆ្នាំទើបទងផ្ជិតរបស់ទ្រង់ដុះនូវពន្លកផ្កាឈូកមួយ ដែលផ្ដល់កំណើតបន្ទាប់ទៅឱ្យព្រះព្រហ្ម ទើបទ្រង់ភ្ញាក់ដឹងព្រះកាយក្នុងទម្រង់ពេញវ័យ និងភ្ញាក់ដឹងព្រះកាយក្រោយផ្តល់កំណើតឱ្យព្រព្រហ្មត្រូវបានឱ្យឈ្មោះថា”ព្រះវិស្ណុ”ដែលមានន័យថាព្រះដ៏វិសេស វិសាល។
ពាក់ព័ន្ធព្រះវិស្ណុឬព្រះនរាយណ៍ក្នុងក្រុងបាត់ដំបង មន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឲ្យដឹងថា រូបសំណាកនេះសាងសង់ឡើងក្នុងអំឡុងឆ្នាំ១៩៩៩ នៅប៉ែកខាងលិចក្រុងលើរង្វង់មូលតាមផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិកាប់គោថ្មីសង្កាត់អូចារ ក្រុងនិងខេត្តបាត់ដំបង។
រូបសំណាកព្រះវិស្ណុឬព្រះនរាយណ៍ បែរព្រះភ័ក្រទៅទិសខាងលិចដែលលោកលើកឡើងថា គឺជនជាតិថៃគេគោរពនិងកោតខ្លាចបារមីរបស់ព្រះវិស្ណុខ្លាំងណាស់ តាំងតែពីដូនតារបស់ពួកគេរហូតដល់សព្វថ្ងៃ។ លោកបញ្ជាក់ថា ជាការបង្ក្រាបក្នុងផ្លូវបារមីដល់ប្រទេសថៃកុំឱ្យឈ្លានពានទឹកដីខ្មែរបានដូចកាលសម័យមុនទៀត។
ដោយឡែកប្រជាពលរដ្ឋ បានលើកឡើងប្រហាក់ប្រហែលថា រូបសំណាកព្រះដៃ៨ ពុំសូវមានអ្នកមកគោរពឬបន់ស្រន់ភាគច្រើននាំគ្នាទៅគោរពនិងបន់ស្រន់រូបលោកតាដំបងក្រញួង ព្រោះប្រជាពលរដ្ឋភាគច្រើនមិនបានដឹងអំពីប្រវត្តិនិងបារមីរបស់រូបដិមាអង្គនេះ។ សូម្បីតែពួកគាត់ក៏ចង់ដឹងដែរហើយប្រជាពលរដ្ឋទូទៅ ក៏ចង់ដឹងអំពីប្រវត្តិព្រះដៃ៨នេះ ដើម្បីស្រួលគោរពប្រតិ្តបត្តសុំក្តីសុខនៅក្នុងក្រុមគ្រួសារ ក៏ដូចជាសង្គមជាតិផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់