Connect with us

ព័ត៌មានអន្ដរជាតិ

កូវីដ​ជា​កត្តា​ធំ​បំផុត​ធ្វើ​ឲ្យ​ថយ​ចុះអាយុ​កាល​រស់​នៅចាប់​ពី​សង្គ្រាម​លោកទី២

បានផុស

នៅ

ជំងឺ​កូវីដ-១៩​បានក្លាយ​ជា​កត្តា​ធំ​បំផុត​​​បណ្តាល​ឲ្យ​ថយ​ចុះ​អាយុ​​កាល​រស់​ជា​មធ្យម​​ក្នុង​តំបន់​អ៉ឺរ៉ុប​​ខាង​លិច​ចាប់​តាំង​ពី​សង្គ្រាម​លោក​លើក​ទី​២មក។ នេះ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​បាន​រក​ឃើញ។

ទិន្នន័យ​​​​ពី​ភាគ​ច្រើន​នៃ​​ប្រទេស​​២៩​​​​នៅ​អឺរ៉ុប សហរដ្ឋ​ងាមេរិក និង​ឈីលី​ដែល​ត្រូវ​បាន​​ធ្វើ​ការ​វិភាគ​ដោយ​​អ្នក​វិទ្យាសាស្ត្រ​បាន​កត់​ត្រា​ពី​ការ​ថយ​ចុះ​អាយុ​កាល​រស់​នៅ​ជា​មធ្យម​កាល​ពី​ឆ្នាំ​មុន និង​ជា​ខ្នាត​មួយ​ដែល​លុប​បំបាត់​វឌ្ឍនភាព​ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ។

ការ​ថយ​ចុះ​ធំ​បំផុត​នៅ​ក្នុង​អាយុ​កាល​រស់​នៅ​មធ្យម​ក្នុង​ចំណោម​បុរស​នៅ​សហរដ្ឋ​អាមេរិក​បាន​​​ធ្លាក់​ចុះ​២.២​ឆ្នាំ​ ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១៩​ តាម​ពី​ក្រោយ​ដោយ​បុរស​លីទុយអានី (១.៧​ឆ្នាំ)។

យោង​តាម​ការ​ស្រាវ​ជ្រាវ​ដែល​​រៀប​ចំ​​ដោយ​ក្រុម​អ្នក​វិទ្យាសាស្ត្រនៅ​​មជ្ឈមណ្ឌល​​វិទ្យាសាស្ត្រប្រជាសាស្ត្រ Leverhulme​ របស់​សាកល​វិទ្យាល័យ​ Oxford ​បង្ហាញ​ថា ការ​ថយ​ចុះ​អាយុ​កាល​រស់​​​នៅ​​នេះ​គឺ​លើស​ពី​អ្វី​ដែល​ត្រូវ​បាន​កត់​ត្រានៅ​ក្នុង​កំឡុង​ពេល​នៃ​ការ​រំលាយ​ប្លុក​ខាង​កើត​នៅ​អ៉ឺរ៉ុប​កណ្តាល និង​ខាង​កើត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិត José​ Manuel​ Aburto សហ​ដឹក​នាំ​​ស្រាវ​ជ្រាវ​បាន​ឲ្យ​ដឹង​ថា ៖«​សម្រាប់​បណ្តា​ប្រទេស​អឺរ៉ុប​​ខាង​លិច​ដូច​ជា​អេស្ប៉ាញ អង់គ្លេស​និង​វែល អ៉ឺតាលី បែលហ្ស៊ិក ស្ថិត​ក្នុង​ចំណោម​ប្រទេស​ផ្សេង​ទៀត ពេល​វេលា​ចុង​ក្រោយ​នៃ​ការ​ថយ​ចុះ​អាយុ​កាល​រស់​នៅ​ជា​មធ្យម​ចាប់​ពី​កំណើត​មក​ត្រូវ​បាន​គេ​សង្កេត​នៅ​ក្នុង​​ឆ្នាំ​​តែ​មួយ​គឺ​កំឡុង​ពេល​សង្គ្រាម​លោក​លើក​ទី​២»។

ការ​រក​ឃើញ​នេះ​​​បាន​ចេញ​ផ្សាយ​​​​លើ​កាសែត​មួយ​​នៅ​ក្នុង​​​ទិនានុប្បវត្តិ​អន្តរ​ជាតិ​នៃ​រោគរាត​ត្បាត​ បន្ទាប់​ពី​ការ​វិភាគ​ទៅ​លើ​ប្រទេស​២៩​សម្រាប់​ការ​កត់​ត្រា​អំពី​មរណភាព​ផ្លូវ​​ការ​កាល​ពី​ឆ្នាំ​មុន​ដែល​បាន​ចេញ​ផ្សាយ។ ក្នុង​ចំណោម​ប្រទេស​ទាំង​អស់​នោះ គឺ​​២៧​ប្រទេស​​បាន​ថយ​ចុះ​អាយុ​កាល​រស់​នៅ។

យោង​តាម ការិយាល័យ​ស្ថិតិ​ជាតិ​​ (ONS) បង្ហាញ​ថា កាល​ពី​សប្តាហ៍​មុន ការិយាល័យ​ស្ថិតិ​ជាតិ​​បាន​ប៉ាន់​ស្មាន អាយុ​កាល​រស់​នៅ​សម្រាប់​បុរស​នៅ​ចក្រ​ភព​អង់គ្លេស​បាន​ធ្លាក់​ចុះ​ជា​លើក​ដំបូង​ក្នុង​រយៈ​ពេល​​៤០​ឆ្នាំ​កន្លង​ទៅ​​គឺ​ដោយ​សារ​​កូវីដ-១៩។ ក្មេង​ប្រុស​ម្នាក់​កើត​ចន្លោះ​ឆ្នាំ​២០១៨ និង​២០២០​ត្រូវ​បាន​រំពឹង​រស់​នៅ​​ដល់​អាយុ​​៧៩​ឆ្នាំ បាន​ធ្លាក់​ចុះ​ពី​អាយុ​៧៩.២​ឆ្នាំ​សម្រាប់​​អ្នក​កើត​​ចន្លោះ​ឆ្នាំ​២០១៥-២០១៧។

លោក​បណ្ឌិត Aburto មាន​ប្រសាសន៍​ថា ខ្នាត​នៃ​អាយុ​កាល​រស់​នៅ​ជា​មធ្យម​បាន​ធ្លាក់​ចុះ​នៅ​ក្នុង​បណ្តាល​ប្រទេស​ទាំង​អស់​នោះ​ដែល​បាន​សិក្សា ខណៈ​២២​ប្រទេស​​បាន​​ថយ​ចុះច្រើន​ជាង​ពាក់​កណ្តាល​ឆ្នាំ​នៅ​ឆ្នាំ​២០២០។

លោក​បាន​លើក​ឡើង​ថា ៖«ស្ត្រី​ភេទ​នៅ​ក្នុង​ប្រទេស​៨ និង​បុរស​នៅ​ក្នុង​ប្រទេស​១១​បាន​​ថយ​ចុះ​អាយុ​កាល​រស់​នៅ​ច្រើន​ជាង​១​ឆ្នាំ។ នៅ​ក្នុង​ការ​សិក្សា វា​ត្រូវ​ការ​ពេល​ជា​មធ្យម​៥.៦​ឆ្នាំ​នៃ​ប្រទេស​ទាំង​នោះ​ដើម្បី​ឲ្យ​កើន​​អាយុ​១​ឆ្នាំ​វិញ​»។​

យោង​តាម​ការ​ផ្សាយ​របស់កាសែតថា បុរស​​មាន​ការ​ថយ​ចុះ​អាយុ​កាល​រស់​នៅ​ច្រើន​ជាង​ស្ត្រី​នៅ​ទូទាំង​ប្រទេស​ទាំង​២៩នោះ។ ការ​ថយ​ចុះ​អាយុ​រស់​នៅ​ខ្លាំង​បំផុត​នៅ​ទូទាំង​ប្រទេស​ផ្សេង​ៗ​គ្នា​​​បណ្តាលមក​ពី​ករណី​ស្លាប់​ដោយ​កូវីដ។

លោក​បណ្ឌិត Ridhi Kashyap សហដឹក​នាំ​ស្រាវ​ជ្រាវ​បាន​និយាយ​ថា អ្នក​ស្រាវ​ជ្រាវ​បាន​ស្វែង​យល់​ពី​បញ្ហា​ធ្ងន់​ធ្ងរ​​គឺ​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​ដោយ​កូវីដ​ដូច​ជា​ ការ​ធ្វើ​តេស្ត​មិន​ត្រឹម​ត្រូវ​ ឬ​ចាក់​ថ្នាំ​ខុស។ ទោះ​បី​ជា​យ៉ាង​ណា លោក​បន្ថែម​ថា ៖«ការ​ពិត​ដែល​ទ្ធផល​របស់​យើង​រក​ឃើញ​​​​​បង្ហាញ​​​ពី​ផល​ប៉ះ​ពាល់​ដ៏​ធំ​គឺ​ដោយ​សារ​កូវីដ-១៩​ផ្ទាល់​តែម្តង»៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

មីនតោន
សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាលបញ្ជាក់់ពីមូលហេតុនៃការឃាត់ខ្លួនអ្នកកាសែតមួយរូបក្រោយដោះមីនតោនដឹកតាមម៉ូតូ​យកទៅឲ្យសមត្ថកិច្ច

ព័ត៌មានជាតិ២៤ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

សន្តិសុខសង្គម៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ៣ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម