សុខភាព
អ្នកឆ្លងកូវីដមាន ៤កម្រិត គួរចំណាំអាការខ្លួនឯង ស្រួលស្វែងរកការព្យាបាល
បន្ទាប់ពីឆ្លងវីរុសកូវីដ-១៩ មនុស្សម្នាក់ៗអានឹងចេញរោគសញ្ញាខុសគ្នាទៅតាមស្ថានភាពសុខភាពរៀងខ្លួន ដែលវាមាន ៤ កម្រិតដូចជា៖
១. គ្មានរោគសញ្ញា
អ្នកអាចវិជ្ជមានកូវីដ-១៩ តែមិនមានចេញរោគសញ្ញាអ្វីទាំងអស់ ពិសេសបើអ្នករស់នៅជាមួយអ្នកកើតកូវីដ-១៩។។ ទោះជាយ៉ាងណា យោងតាមការសិក្សារបស់ Pubmed សហរដ្ឋអាមេរិក បានអះអាងថា ចំនួនមនុស្សវិជ្ជមានកូវីដ-១៩ តែមិនមានរោគសញ្ញាមានភាគរយតិចបំផុត គឺប្រហែល មនុស្ស ១នាក់ ក្នុងចំណោមមនុស្ស ៥នាក់។
២. ស្រាល និង មធ្យម
អ្នកជំងឺកម្រិតស្រាល មានរោគសញ្ញាដូចជំងឺផ្ដាសាយដែរដូចជា ក្អកស្ងួត និងគ្រុនក្ដៅ ប៉ុន្តែ កម្ដៅអាចឡើងមិនដល់ ៣៧,៨ អង្សាសេទេ ហើយពេលខ្លះអាចក្អកតិចតួច ឬមិនក្អកសោះតែម្ដង។ ក្រៅពីនេះ អ្នកជំងឺអាចមានរោគសញ្ញាដូចជា៖
- ហិតមិនដឹងក្លិន ឬញ៉ាំមិនដឹងរសជាតិ
- ល្វើយ អស់កម្លាំង
- ឈឺសាច់ដុំ ឬឈឺក្បាល
- ឈឺក
- តឹងច្រមុះ ឬហៀរសម្បោរ
៣. ធ្ងន់ធ្ងរ
កម្រិតនេះ អ្នកជំងឺកូវីដ-១៩ អាចមានការរលាកសួត។ ករណីធ្ងន់ធ្ងរមានភាគរយកើតឡើងខ្ពស់ ប្រសិនបើអ្នកមានវ័យចាស់ ឬមានបញ្ហាសុខភាពណាងាយរងគ្រោះ។ រោគសញ្ញាកូវីដ-១៩ ក្នុងករណីធ្ងន់ធ្ងរមានដូចជា៖
– ពិបាកដកដង្ហើម
– ពិបាកនិយាយ
– ឈឺចុងទ្រូង ពោះ ឬខ្នងពេលដកដង្ហើម
– សីតុណ្ហភាពរាងកាយខ្ពស់
៤. គ្រោះថ្នាក់
ចំពោះករណីគ្រោះថ្នាក់ អាចវិវត្តពីករណីធ្ងន់ធ្ងរ បណ្ដាលឲ្យអ្នកជំងឺរលាកសួតខ្លាំង ហើយវាកាន់ប្រឈមគ្រោះថ្នាក់ បើអ្នកជំងឺជាមនុស្សចាស់ និងមានស្ថានភាពសុខភាពមិនល្អ ឬមានជំងឺប្រចាំកាយដូចជា ទឹកនោមផ្អែមជាដើម។ អ្វីដែលគ្រោះថ្នាក់បំផុតនៃអ្នកជំងឺក្នុងដំណាក់កាលនេះគឺ មេរោគឆ្លងចូលទៅក្នុងឈាម (Sepsis) ហើយបណ្ដាលឲ្យសរីរាង្គដទៃទៀតឈប់ធ្វើការ៕
អត្ថបទ៖ សន្យា
ចុចអាន៖ ចំណាំឱ្យច្បាស់ ចាក់វ៉ាក់សាំងគ្រប់២ដូស ហើយឆ្លងកូវីដ-១៩ ចេញរោគសញ្ញា ៤នេះ
ចុចអាន៖ ទោះស្រដៀងផ្តាសាយមែន តែរោគសញ្ញាសំខាន់ចំនួន ២ បញ្ជាក់ថា អ្នកកើតកូវីដហើយ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ