Connect with us

ព័ត៌មានអន្ដរជាតិ

ខេត្ត​តាលីបង់​ Helmand​ ហាមបុរស​កោរ​ពុក​មាត់​-​ចង្ការ​ និងចាក់​​បទ​​ចម្រៀង

បានផុស

នៅ

ជាង​កាត់​សក់​នៅ​ខេត្ត Helmand របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ត្រូវ​បាន​ហាម​ឃាត​កោរពុក​មាត់-ចង្កា​រដល់​បុរស​ៗ​​ដែល​ទៅ​កាត់​សក់ និង​ហាមចាក់​បទ​ចម្រៀង​ស្តាប់​​នៅ​ក្នុង​ហាង​របស់​ពួក​គេ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​មួយ​ចេញ​ដោយ​​មន្ទីរ​គុណធម៌ និង​បាបកម្ម​របស់​ខេត្ត​ដែល​គ្រប់​គ្រង​ដោយ​តាលីបង់។

បទ​ប្បញ្ញត្តិ​ថ្មី​​នេះ​ជា​​វិធាន​ការ​រឹត​បន្តឹង​​ថ្មី​មួយ​ទៀត​ដែល​ត្រូវ​បាន​ដាក់​ទៅ​លើ​ប្រជា​ជន​អាហ្វហ្គានីស្ថាន​​ដោយ​ផ្អែក​លើ​ការ​ប្រតិបត្តិ​តាម​ច្បាប់​ឥស្លាម Sharia ដ៏​តឹង​តែង​របស់​តាលីបង់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិល​មិញ អាជ្ញាធរ​មូលដ្ឋាន​បាន​និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា ៖«សូម​ជម្រាប់​​ដល់​លោក​អ្នក​ជាបន្ទាន់​ចាប់​ពី​ថ្ងៃ​នេះទៅ​ ការ​កោរ​ពុក​មាត់​-ចង្ការ និង​ចាក់​តន្ត្រី​នៅ​ក្នុង​ហាង​កាត់​សក់​ និង​ការ​ងូត​ទឹក​ជាសាធារណៈ​ត្រូវ​បាន​​ហាម​ឃាត​យ៉ាង​តឹង​រឹង»។

សេចក្តី​ប្រកាស​ថា ៖«ប្រសិន​បើ​ហាង​កាត់​សក់​ ឬការ​ងូត​ទឹក​ជា​សាធារណៈ​ណា​មួយ​ត្រូវ​បាន​រក​ឃើញ​កោរសក់​ឲ្យ​នរណា​ម្នាក់ ឬ​ចាក់​បទ​ចម្រៀង ពួក​គេ​នឹង​ត្រូវ​ប្រឈម​នឹង​​​គោល​ការណ៍​ច្បាប់ Sharia ហើយ​ពួក​គេ​នឹង​មិន​មាន​សិទ្ធិ​បក​ស្រាយ​​ឡើយ»។

នៅ​​ពេល​តាលីបង់​អះ​អាង​ថា ការ​គ្រប់​គ្រង​របស់​ពួក​គេ​​លើក​នេះ​នឹង​ធូរ​ស្រាល​ជាងពេល​ដែល​ពួក​គេ​បាន​កាន់​អំណាច​​កាល​ពី​មុន ក៏​មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​អំពី​ការ​បង្ក្រាប និង​រឹត​បន្តឹង​ដល់​ប្រជា​ជន ចាប់តាំង​ពី​ពួក​គេ​បាន​កាន់​កាប់​អំណាច​កាល​ពី​ខែ​សីហា។

ការ​បង្ក្រាប ក៏​ដូច​ជា​រឹត​បន្តឹង​ទាំង​នោះ​មាន​ដូច​ជា​ ការ​ឃុំ​ខ្លួន និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​សារព័ត៌មាន ការ​ប្រើ​ដំបង​វាយ​ទៅ​លើ​ស្ត្រី​ដែល​ធ្វើ​ការ​តវ៉ា និង​ព្យួរ​​ជា​សាធារណៈ​នៃ​ឧក្រិដ្ឋ​ជន​ដែល​ត្រូវ​បាន​កាត់​ទោស។

តាលីបង់​ក៏​មិន​អនុញ្ញាត​ឲ្យ​ក្មេង​ស្រី និង​ស្ត្រី​ភេទ​បន្ត​ការ​សិក្សា​​ទៅ​កម្រិត​អនុវិទ្យាល័យ​ឡើយ​ បើ​ទោះ​ជា​មាន​​ការ​សន្យា​ថា សិស្ស​ស្រី​អាច​អនុញ្ញាត​ឲ្យ​សិក្សា​បាន។ ក្មេង​ប្រុស​បាន​វិល​ត្រឡប់​ទៅ​រៀន​វិញ​ហើយ។

តាលីបង់​បាន​​កាន់​​អំណាចលើក​មុន​ចន្លោះ​ឆ្នាំ​១៩៩៦ និង​២០០១ នៅ​ពេល​នោះ​ពួក​គេ​បាន​ហាម​ស្ត្រី និង​ក្មេង​ស្រី​ទៅ​រៀន និង​ធ្វើ​ការ ព្រម​ទាំង​រឹត​បន្តឹង​លើ​សិទ្ធិ​សេរី​ភាព​របស់​ពួក​គេ​យ៉ាង​ខ្លាំង។​ សព្វ​ថ្ងៃ​នេះ ស្ត្រី​ត្រូវ​បាន​ដក​ចេញ​ទាំង​ស្រុង​ពី​ការងារ​ក្នុង​ជួរ​រដ្ឋាភិបាល ប៉ុន្តែ​ទុកឲ្យ​ធ្វើ​ការងារ​ទាំង​ឡាយ​ណា​ដែល​បុរស​មិន​ធ្វើ​ដូច​ជា​លាង​សម្អាត​បន្ទប់​ទឹក និង​បង្គន់​ជា​ដើម៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រយៈពេល១០ខែដើមឆ្នាំ២០២៤ សមត្ថកិច្ចនគរបាលយុត្តិធម៌​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​ករណីបៀតបៀនផ្លូវភេទបាន​ចំនួន៤៨នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រោយភ្លៀង មេឃស្រឡះ! លោក ផាត់ ហ៊ន ត្រូវបានរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងយុត្តិធម៌ ជួយឱ្យរួចផុតពីបណ្ដឹងព្រហ្មទណ្ឌ

ព័ត៌មានជាតិ៤ ម៉ោង មុន

លោក កើត ឆែ ៖ សន្តិភាពគឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានយើងមិនត្រូវឱ្យ៥០០ ឆ្នាំមុន វិលត្រឡប់មកវិញទេ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ និង ក្រុមហ៊ុន HONDA CARS HAKATA CO., LTD ចុះអនុស្សរណៈយោគយល់គ្នា ស្ដីពី “គម្រោងបណ្តុះបណ្តាលអ្នកជំនាញតោន និងបាញ់ថ្នាំរថយន្ត”

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក សុខ សប្បាយណា ចុះផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ «សាទរកម្ពុជា» ដល់និស្សិតជិត៦រយនាក់ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

សន្តិសុខសង្គម១០ ម៉ោង មុន

Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ

សន្តិសុខសង្គម១៨ ម៉ោង មុន

ករណីកាប់ប្រហារជនរងគ្រោះនៅស្រុកបាទី នគរបាលព្រហ្មទណ្ឌស្រាវជ្រាវចាប់បាន៣នាក់ ខណៈបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ

ជីវិតកម្សាន្ដ១៦ ម៉ោង មុន

កាដូឆ្នាំថ្មី ម៉ាក់ស្រីនា ចាំចៅយូរពេក ស្វាគមន៍សមាជិកថ្មីខ្លួនឯង ផ្អើលទាំងយប់

សន្តិសុខសង្គម១៥ ម៉ោង មុន

ស្ត្រីអ្នកលក់ភេសជ្ជៈម្នាក់ត្រូវជនមិនស្គាល់មុខវាយសម្លាប់ទាំងព្រឹក

Sokha Hotels

ព័ត៌មានពេញនិយម