ជីវិតកម្សាន្ដ
ការពិតគួរឱ្យភ្ញាក់ផ្អើល ពីក្រោយភាពល្បីល្បាញនៃភាពយន្ត “Squid Game”
ភាពយន្តភាគកូរ៉េខាងត្បូង Squid Game កំពុងទទួលបានប្រជាប្រិយភាពខ្លាំងស្ទើរទូទាំងពិភពលោក ជាពិសេសតំបន់អាស៊ី ក្នុងនោះក៏មានកម្ពុជាផងដែរ។

មនុស្ស ៤៥៦ នាក់បានចូលរួមប្រកួតប្រជែងលេងហ្គេម ៦ប្រភេទដ៏គ្រោះថ្នាក់បំផុត រហូតយកជីវិតទៅភ្នាល់។ ចុងក្រោយមានតែម្នាក់ប៉ុណ្ណោះដែលមានសំណាងរស់រានមានជីវិតពីការស្លាប់ ហើយអាចទទួលប្រាក់រង្វាន់ចំនួន ៤៥.៦ ប៊ីលានវ៉ុន (៣៨.៥លានដុល្លារអាមេរិក) ត្រឡប់ទៅផ្ទះ។ ទាំងនេះជាខ្លឹមសារនៃសាច់រឿង Squid Game។

យ៉ាងណាក្ដី ទស្សនិកដែលធ្លាប់ទស្សនារឿងភាគមួយនេះចប់ហើយ ឬកំពុងទស្សនាក្ដី ប្រាកដជាបានយល់សាច់រឿងនេះជាក់ជាមិនខាន។ ប៉ុន្តែហ្វេនៗយើងខ្លះទំនងមិនទាន់ដឹងការពិតមួយចំនួននៅពីក្រោយ Squid Game នៅឡើយទេ។
១. ចំណងជើងដើម ត្រូវបានក្រុមហ៊ុន Netflix ប្រកាសដំបូងកាលពីថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៩ ថានឹងបង្កើតរឿងភាគកូរ៉េមួយ ដែលមានចំណងជើង “Round Six” ជាស្នាដៃដឹកនាំ និងនិពន្ធដោយលោក Hwang Dong-hyuk ។ ប៉ុន្តែក្រោយមក រឿងនេះស្រាប់តែប្ដូរឈ្មោះមកជា Squid Game វិញ។

២. សាច់រឿងត្រូវបានបំផុសគំនិតមកពីល្បែងលកម្សាន្តកុមារដ៏ពេញនិយមរបស់កូរ៉េតាំងពីទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ដែលគេស្គាល់ថា ល្បែងមឹក ឬលោតមឹក។ Squid Game ត្រូវបានតំណាងឱ្យល្បែងមឹក ខណៈឈ្មោះនេះមិនមានពិតឡើយនៅកូរ៉េខាងត្បូង។

៣. ទម្រាំចេញផ្សាយបាន ៩ភាគនេះ ផលិតករប្រើពេលសរសេរសាច់រឿងទាំងមូល ក៏ដូចជារៀបចំការថតពីដើមដល់ចប់រហូតដល់ ១០ឆ្នាំ។

៤. ចម្រៀងដែលបញ្ចូលទៅក្នុងរឿងទាំង ៩ភាគ មានរហូតទៅ ២០បទ មានទាំងភាសាកូរ៉េ និងអង់គ្លេស។ បើសរុបជាសាច់ភ្លេងសរុបមានរយៈពេល ១ម៉ោង ៩នាទី ៤៩វិនាទី។

៥. Squid Game ក្លាយជារឿងភាគកូរ៉េដំបូងគេដែលជាប់ចំណាត់ថ្នាក់លេខ១ នៅលើតារាងមានអ្នកចូលទស្សនាច្រើនបំផុតទាំង ១០ របស់ក្រុមហ៊ុន Netflix នៅសហរដ្ឋអាមេរិក សិង្ហបុរី ហ្វីលីពីន គុយវ៉ែត វៀតណាម និងបណ្ដាប្រទេសជាច្រើនទៀត។

៦. រឿងភាគនេះត្រូវបានគេសម្ភោធធំបំផុតនៅប្រទេសហ្វីលីពីន កាលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១។ ចំណែកតុក្តតាស្រីទំហំយក្សដែលអ្នកបង្ហាញវត្តមានក្នុងភាពយន្តត្រូវបានគេដាក់ដង្ហែគ្នាតាមដងផ្លូវលើដងវិថីស្ទើរពាសពេញរដ្ឋធានីម៉ានី រហូតវាក្លាយជាប្រធានបទក្តៅពេញបណ្ដាញសង្គម។
៧. ចំណងជើង Squid Game បានបំបែកកំណត់ត្រាចំណាត់ថ្នាក់លេខ១ ដែលមានចំនួនអ្នកស្វែងរក (Search) លើវេបសាយច្រើនជាងគេលើពិភពលោកចំនួន ១៩ ៧៩៤ ដងត្រឹមរយៈពេល ១០ថ្ងៃ នៃការចេញផ្សាយ៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ Johnny Dang ជានរណា? មូលហេតុអី្វបទចម្រៀងរ៉េបសព្វថ្ងៃនេះ តែងមានឈ្មោះលោក?
ចុចអាន៖ K-pop ល្អឥតខ្ចោះគ្មានចំណុចទាស់ តែនៅពីក្រោយ គឺទុក្ខលំបាក ដែលគ្មានអ្នកណាដឹងឡើយ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា