ព័ត៌មានអន្ដរជាតិ
ឪពុកម្តាយគួរប្រយ័ត្ន! កុមារ១ភាគ៣ មិនបង្ហាញរោគសញ្ញាទេពេលឆ្លងកូវីដ
ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ជាងមួយភាគបីនៃកុមារដែលឆ្លងជំងឺកូវីដ-១៩ គឺមិនបង្ហាញរោគសញ្ញាទេ។
ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Alberta ក្នុងប្រទេសកាណាដា បានរកឃើញថា កុមារប្រហែល៣៦ភាគរយមិនមានរោគសញ្ញាដើមនៃជំងឺកូវីដ១៩ឡើយ ដូចជាក្អក ក្តៅខ្លួនឬដង្ហើមខ្លីជាដើម។
លើសពីនេះទៀត ខណៈពេលដែលរោគសញ្ញាទូទៅបំផុតក្នុងចំណោមកុមារដែលធ្វើតេស្តវិជ្ជមានគឺ ក្អកនិងហៀរសំបោរនោះ រោគសញ្ញាបែបនេះក៏កើតមានជាទូទៅក្នុងចំណោមកុមារ ដែលមានលទ្ធផលតេស្តអវិជ្ជមានផងដែរ។
ប៉ុន្តែកុមារដែលឆ្លងកូវីដគឺមានរោគសញ្ញាដូចជា ចង្អោរឬបាត់បង់រសជាតិនិងក្លិនខ្លាំងជាងមនុស្សធំរហូតដល់ទៅ៧ដងឯណោះ។
វេជ្ជបណ្ឌិត Finlay McAlister សាស្រ្តាចារ្យផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យ Alberta បាននិយាយថា “ការព្រួយបារម្ភពីទស្សនវិស័យសុខភាពសាធារណៈគឺថា “ប្រហែលជាមានការរីករាលដាលនៃជំងឺកូវីដ១៩ច្រើននៅក្នុងសហគមន៍ដែលមនុស្សមិនដឹង”។
លោកបន្តថា “នៅពេលយើងឃើញរបាយការណ៍នៃករណីថ្មីចំនួន១,២០០ករណីក្នុងមួយថ្ងៃនៅក្នុងខេត្ត Alberta វាទំនងថា មានមនុស្សជាច្រើនដែលមិនបានដឹងថា ពួកគេមានជំងឺនេះហើយកំពុងធ្វើឲ្យវារីករាលដាល”។
ចំពោះការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុង ទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រកាណាដាបានបង្ហាញថា ក្រុមនេះបានពិនិត្យលើកុមារជិត២,៥០០នាក់ ដែលត្រូវបានធ្វើតេស្តនៅចន្លោះខែមេសាដល់ខែកញ្ញា។
ពួកគេទាំងអស់មានអាយុយ៉ាងតិចប្រាំឆ្នាំហើយត្រូវបានគេធ្វើតេស្តដោយសារតែការតាមដានទំនាក់ទំនងថាតើពួកគេមានចេញរោគសញ្ញាដែរឬក៏អត់។
ក្នុងចំណោមនោះ កុមារ១,៩៨៧នាក់ត្រូវបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ហើយ៤៧៦នាក់ទៀតទទួលបានលទ្ធផលអវិជ្ជមាន។
ក្នុងចំណោមកុមារដែលឆ្លងវីរុស មាន៧១៤នាក់ពោលគឺ៣៥,៩ភាគរយត្រូវបានគេរាយការណ៍ថាមិនបញ្ចេញរោគសញ្ញា៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទារក ០១ នាក់ អាយុទើប ០៧ ខែនៅច្បារអំពៅ តេស្តឃើញវិជ្ជមានកូវីដ ១៩
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ៣ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព