នយោបាយ
លោក ចាប ញ៉ាលីវុធ ចេញលិខិតបដិសេធ អំពីការបញ្ចប់សមាជិកភាព មន្ត្រីជាន់ខ្ពស់ហ្វ៊ុនស៊ិនប៉ិច ៣រូប
លោក ចាប ញ៉ាលីវុធ ក្នុងនាមប្រធានស្ដីទី គណបក្សហ្វ៊ុនស៊ិនប៉ិច បានចេញលិខិតបដិសេធ ស្ដីពី ការបញ្ចប់សមាជិកភាព ពីគណបក្សហ្វ៊ុនស៊ិនប៉ិច នូវថ្នាក់ដឹកនាំចំនួន ៣រូប។
លិខិតបដិសេធ របស់លោក ចាប ញ៉ាលីវុធ ដែលត្រូវបានផ្សព្វផ្សាយនៅយប់ថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យដឹងថា គណបក្សហ្វ៊ុនស៊ិនប៉ិច សូមធ្វើការច្រានចោល និងចាត់ទុកជាមោឃៈ នូវសេចក្ដីសម្រេចលេខ ២១៤/២១ ហសប ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ព្រោះសេចក្ដីសម្រេចនេះ មិនត្រឹមត្រូវតាមនីតិវិធីរដ្ឋបាល ដោយអត្តនោម័ត ប្រើប្រាស់ ព្រះហស្ថលេខាសម្ដេចព្រះប្រធាន និងត្រាគណបក្ស ដោយគ្មានការឯកភាពពីសម្ដេចក្រុមព្រះ ព្រះប្រធានគណបក្ស ហើយសម្រេចនេះជាការបំពានយ៉ាងធ្ងន់ធ្ងរ ដល់លក្ខន្ដិកៈគណបក្សហ្វ៊ុនស៊ិនប៉ិច ជំពូកទី ៦ ប្រការ ២៤។
គួររំលឹកថា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ មានការផ្សព្វផ្សាយនូវសេចក្ដីសម្រេច ស្ដីពី ការបញ្ចប់សមាជិកភាពពីគណបក្សហ្វ៊ុនស៊ិនប៉ិច។ សេចក្ដីសម្រេច ដែលចុះហត្ថលេខាដោយសម្ដេចក្រុមព្រះ នរោត្តម រណឬទ្ធិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ចប់សមាជិកភាព ពីគណបក្សហ្វ៊ុនស៊ិនប៉ិច នូវសហជីវិន ដូចជា៖
១. សហជីវិន ហេង ចាន់ថា
២. សហជីវិន សាយ ហាក់
៣. សហជីវិន ផាន់ សិទ្ធី៕


-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង