Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុង​ហូជីមិញ​អត់​ទទួល​ស្គាល់​​អ្នកធ្វើ​តេស្ត​រហ័ស​វិជ្ជមាន​កូវីដដល់​១៥​ម៉ឺន​នាក់

បានផុស

នៅ

អាជ្ញាធរ​នៅ​ក្នុង​ទី​ក្រុង​ធំ​បំផុត​របស់​ប្រទេស​វៀតណាម​បាន​កំពុង​ជំរុញ​រដ្ឋាភិបាល​ឲ្យ​ទទួល​ស្គាល់​ការ​ធ្វើ​តេស្ត​កូវីដ-១៩​រហ័ស​ដើម្បី​បង្ហាញ​រូប​ភាព​ឲ្យ​កាន់​តែ​ច្បាស់​ពី​ការ​ផ្ទុះ​របស់​ខ្លួន។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​​កាល​ពី​ថ្ងៃ​ច​ន្ទ។

ដូច្នេះ​ប្រសិន​បើ រដ្ឋាភិបាល​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​មាន​ន័យ​ថា ​អាច​នឹង​បង្កើន​តួលេខ​ឆ្លង​របស់​ទី​ក្រុង​សរុប​ដល់​ទៅ​៤០​%។

ក្រុង​ហូជីមិញ​ដែល​មាន​​ប្រជា​ជន​ប្រហែល​៩​លាន​នាក់​​បាន​ក្លាយ​ជា​កន្លែង​សម្រាប់​កូវីដ-១៩​រាត​ត្បាត​ធ្ងន់​ធ្ងរ​បំផុត​​ដែល​​​ស្មើ​នឹង​​៨០​%​នៃ​ករណី​ស្លាប់​ជាង​​១៨៥០០​នាក់ និង​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​​សរុប​​៧៥៦០០០​នាក់ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​កាសែត Tuoi Tre បាន​ចេញ​ផ្សាយ​ដោយ​ស្រង់​សំដី​របស់​លោក Nguyen Huu Hung អនុប្រធាន​មន្ទីរ​សុខាភិបាល​ក្រុង​ហូជីមិញ​ថា ការ​ធ្វើ​តេស្ត​រហ័សរក​ឃើញ​​វិជ្ជមាន​លើ​មនុស្ស​១៥០០០០​នាក់​នៅ​ទី​ក្រុង​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​សីហា​មក ប៉ុន្តែ​​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​ទិន្នន័យ​សរុប​ផ្លូវ​ការ​ទេ។​

ដូច​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ដែរ វៀតណាម​បាន​រាប់​បញ្ចូល​តែ​​ការ​ធ្វើ​តេស្ត​ដោយ​ PCR ប៉ុណ្ណោះ។

តំបន់​សេដ្ឋកិច្ច​ភាគ​ខាង​ត្បូង​មាន​ករណី​ឆ្លង​ចំនួន ៣៧២១៨០​នាក់។ ប្រសិន​បើ​ករណី​​១៥០០០០​នាក់​បន្ថែម​ត្រូវ​បាន​បញ្ជាក់​​ថា វិជ្ជមានផ្លូវ​ការ​នោះ វា​នឹងកាត់​បន្ថយ​អត្រា​ស្លាប់​របស់​ទី​​ក្រុង​ពី​ជាង ៣.៨​%​មក​ត្រឹម ២.៧៥​%​។

កាសែត Tuoi Tre បាន​ស្រង់​សំដី​មន្ត្រី​មិន​បញ្ចេញ​ឈ្មោះ​​ម្នាក់​នៅ​មន្ទីរ​សុខាភិបាល​ក្រុង​​ដែល​បាន​និយាយ​ថា មនុស្ស​១៥០​០០០​នាក់​​​កំពុងត្រូវ​បាន​​​ព្យាបាល ប៉ុន្តែ​មិន​បាន​ធ្វើ​តេស្ត​ដោយ​ PCR ទេ​ដោយ​សារ​ខ្វះ​​ធន់​ធាន​៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម