ព័ត៌មានជាតិ
ផ្ទុះកូវីដនៅផ្សារអូរឫស្សី តែអាជីវករអាចបន្តលក់ដូរធម្មតា
អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ បានរាយការណ៍ករណីរកឃើញអាជីវករលក់ដូរនៅផ្សារអូរឫស្សីបានឆ្លងកូវីដ ១៩។
អនុគណៈកម្មការស្រាវជ្រាវកូវីដបានបញ្ជាក់ថា ករណីផ្ទុះកូវីដពាក់ព័ន្ធតូបលក់ក្រណាត់លេខ១៤,១៥,១៦(ខ.០២) នៅផ្សារអូរឫស្សី។ អ្នកជំងឺជាអាជីវករបានចេញរោគសញ្ញាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១ និងបានរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta ថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២១។
លោក ហ៊ត វ៉ាន់ធី ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សីបានឲ្យដឹងថា ផ្សារអូរឫស្សីនៅបន្តបើកដំណើរការជាធម្មតា ហើយទីតាំងដែលពាក់ព័ន្ធនិងតូបក្បែរៗនោះត្រូវបានបិទ។
លោកបន្តថា ក្រោយមានករណីឆ្លងកូវីដនៅផ្សារអូរឫស្សី មិនតម្រូវឲ្យយកសំណាកលើអាជីវករដែលមិនពាក់ព័ន្ធនោះទេ ដោយគណៈកម្មការកំណត់អ្នកក្បែរតែ២១តូបជុំវិញទេ។
គួរបញ្ជាក់ថា កាលអំឡុងខែមេសា មានការផ្ទុះឆ្លងកូវីដយ៉ាងធ្ងន់ធ្ងរក្នុងចង្កោមអាជីវករផ្សារអូរឫស្សីរាប់រយនាក់ រហូតដល់អាជ្ញាធរប្រកាសបិទផ្សារអូរឫស្សី៕
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់