សុខភាព
វីរុសកូវីដ-១៩ចម្លងយ៉ាងរហ័ស មិនមែនដោយសារប៉ះពាល់ផ្ទាល់ទេ តែមកពីមូលហេតុនេះ
ការចេញផ្សាយមួយក្នុងទិនានុប្បវត្តិវេជ្ជសាស្ត្រ Journal of Internal Medicine បានឱ្យដឹងថា ការចម្លងវីរុសកូវីដ-១៩ពីបរិយាកាសតាមរយៈការនិយាយតទល់រវាងមនុស្សម្នាក់ទៅមនុស្សម្នាក់ គឺជាដើមចមធំបណ្ដាលឱ្យមានការរីករាលដាលនៃជំងឺរាតត្បាតយ៉ាងឆាប់រហ័ស។
អ្នកស្រាវជ្រាវនិយាយថា ការរីករាលដាលអាចកើតឡើងខ្លាំងមិនមែនតាមរយៈការប៉ះពាល់ផ្ទាល់ ប៉ុន្តែនៅពេលអ្នកដែលឆ្លងមេរោគនិយាយគ្នាជាមួយអ្នកដទៃដោយមិនពាក់ម៉ាសឱ្យជិតច្រមុះនិងមាត់ ដែលនោះធ្វើឱ្យវីរុសនឹងចម្លងភ្លាមៗ។ មិនពាក់ម៉ាស ជាឱកាសអនុញ្ញាតឱ្យដំណក់ទឹកនៃមេរោគចូលតាមការដកដង្ហើម បំពង់ក ហើយឆ្លងទៅដល់សួត និងចុងក្រោយបង្កជាជំងឺកូវីដ-១៩។
អ្នកនិពន្ធទិនានុប្បវត្តិវេជ្ជសាស្ត្រដដែល លោក Adriaan Bax និយាយថា “យើងអាចមើលឃើញដំណក់ទឹកតូចៗខ្លះហោះរប៉ាយនៅពេលមនុស្សនិយាយ ប៉ុន្តែនៅមានដំណក់ទឹករាប់ពាន់ទៀតដែលយើងមើលមិនឃើញដោយភ្នែកទទេឡើយ” ។
បន្ទាប់ពីដំណក់ទឹកទាំងនោះចេញពីមាត់ វានឹងអណ្តែតក្នុងបរិយាកាស ហើយរយៈពេលប៉ុន្មាននាទីក្រោយ វាក៏ឆ្លងលឿនដូចជាផ្សែងអ៊ីចឹង។ ដោយហេតុផលនេះហើយបានជាអ្នកនៅជុំវិញអ្នកជំងឺកូវីដប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ខ្លាំង។
វិស្វករជីវវិទ្យាមកពីសាកលវិទ្យាល័យ Harvard លោក David A. Edwards អះអាងថា ការនិយាយ ក្អក និងដំណកដង្ហើម ពិតជាពាក់ព័ន្ធនឹងការឆ្លងជំងឺតាមខ្យល់។ នៅពេលមនុស្សម្នាក់ឆ្លងវីរុស ហើយនិយាយឬក្អក ពួកគេនឹងបញ្ចេញភាគល្អិតតូចៗដែលមានសារធាតុរាវពី ៩៥% ទៅ ៩៩% ។ ក្រោយពេលប៉ះនឹងខ្យល់ អង្គធាតុរាវនៅក្នុងដំណក់ទឹកទាំងនោះក៏ហួតបណ្តាលឱ្យកោសិកាវីរុសបែកខ្ញែក និងរាលដាលដល់អ្នកដទៃ។
អ្នកស្រាវជ្រាវនិយាយថា សូម្បីតែដំណក់ទឹកដែលមានផ្ទុកបរិមាណវីរុសតិចតួចក៏អាចជំរុញការបញ្ជូនខ្លាំង ជាពិសេសនៅកន្លែងបិទជិតនិងកន្លែងមនុស្សច្រើន។
ដោយសារមូលហេតុនេះ ទើបបានជាអង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការ (CDC) ទទូចដល់សាធារណជនឱ្យពាក់ម៉ាសបានខ្ជាប់ខ្ជួន និងរក្សាគម្លាតសង្គមជានិច្ច។ ម៉ាសអាចរារាំងការចម្លងយ៉ាងហោចណាស់ ៥០ភាគរយ ហើយបើសិនអាចនៅឆ្ងាយពីគ្នាបានថែមទៀត អត្រាឆ្លងនឹងធ្លាក់មកទាបបំផុត៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ UPI
ចុចអាន៖ ហេតុអីពលរដ្ឋជាង ១២ លាន ចាក់វ៉ាក់សាំងរួច នៅតែឆ្លងច្រើន?
ចុចអាន៖ ជារឿងព្រួយបារម្ភ! វីរុសបំប្លែងខ្លួនថ្មីៗ នឹងបន្តលេចចេញពីក្រុមមនុស្សមិនចាក់វ៉ាក់សាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ៧ ម៉ោង ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ជីវិតកម្សាន្ដ១៣ ម៉ោង ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក