ជីវិតកម្សាន្ដ
ចម្ងល់ចាក់ស្ត្រេះ ក្រោយបញ្ចប់រឿង ហ្វេនៗជំរុញឱ្យ “Squid Game” ផលិតវគ្គ២ឆាប់ៗ
ភាពយន្តភាគកូរ៉េខាងត្បូងល្បីកក្រើកប្រចាំខែនេះ រឿង Squid Game បានបញ្ចប់ទៅដោយបន្សល់ទុកនូវចម្ងល់ចាក់ស្ត្រេះសម្រាប់ហ្វេនៗរាប់លាននាក់ ហើយពួកគេរំពឹងឱ្យមានការផលិតវគ្គ២ បន្តទៀតក្នុងពេលឆាប់ៗ ខណៈក្រុមហ៊ុន Netflix មិនទាន់បង្ហើបពីគម្រោងបញ្ចេញ Season2 នៅឡើយ។
ជាមួយនឹងជោគជ័យ មិនធ្លាប់មានរបស់រឿងភាគកូរ៉េដែលអាចដណ្ដើមចំនួនអ្នកទស្សនា ស្ថិតក្នុងលំដាប់ទី១ក្នុងតារាង Netflix ស្ទើរទូទាំងពិភពលោក មានទស្សនិកជនជាច្រើននាក់គាំទ្រ ក៏ដូចជាជំរុញផលិតករ ធ្វើយ៉ាងណាថតរដូវកាលទី២ឱ្យបានលឿន ដោយសម្អាងហេតុផល និងចម្ងល់ដូចខាងក្រោម៖
តើអ្នកជ្រើសរើសបេក្ខជនឱ្យចូលរួមលេងហ្គេម មានមុខងារសំខាន់អ្វីក្នុង Squid Game ?
ផ្ដើមរឿងក្នុងភាគទី១ និងភាគបញ្ចប់តួអង្គលោក Gong Yoo បានលេចវត្តមានគួរឱ្យភ្ញាក់ផ្អើល ព្រោះគាត់តារាសម្ដែងដ៏មានប្រជាប្រិយភាព តែមកដើរតួជាអ្នកជ្រើសរើសបេក្ខជនក្នុងការប្រកួត ល្បែងលោតមឹក។ ដំបូងគ្រប់គ្នាយល់ថា គាត់គ្រាន់តែជាអ្នកបញ្ចុះបញ្ចូលបេក្ខជន ឱ្យចូលរួមលេងហ្គេមប៉ុណ្ណឹងឯង ប៉ុន្តែដោយសារគាត់ជាតារាសម្តែងជួរមុខលំដាប់ប្រទេស គេគិតថា គាត់មិនមែនជាតួធម្មតានោះទេ ហើយសមាសភាពរបស់គាត់អាចនឹងបកស្រាយនៅវគ្គ២។
តើភ្នាក់ងារពាក់អាវផ្កាឈូកដិត ដែលគេហៅថា Henchmen ត្រូវជ្រើសរើសមកយ៉ាងដូចម្ដេច?
ភ្នាក់ងាររបស់អ្នករៀបចំកម្មវិធីហ្គេមមរណៈ ទំនងសុទ្ធតែយុវជនក្មេងៗ ខណៈចម្ងល់ត្រង់នេះគឺថា តើពួកគេត្រូវបានជ្រើសរើសមកយ៉ាងម៉េច? ជាមួយនឹងលក្ខខណ្ឌការងារដ៏គ្រោះថ្នាក់ មិនឱ្យនិយាយជាមួយមិត្តរូមការងារ មិនឱ្យឆ្លើយជាមួយបេក្ខជន និងមិនឱ្យដោះរបាំងបង្ហាញមុខមាត់ពិត តើពួកគេទទួលអ្វីជាសំណង?
តើប៉ូលិស ជុនហូ ដែលបន្លំខ្លួនជាភ្នាក់ងារ ពិតជាស្លាប់ឬយ៉ាងណា?
ភាគទី៨ តួអង្គប៉ូលិស ជុនហូ (Jun-ho) ត្រូវបានបាញ់ធ្លាក់ពីលើជ្រោះចូលទៅក្នុងទឹកសមុទ្រ មិនដឹងរស់ឬស្លាប់។ ភាគនេះ អ៊ីនហូ (In-ho) ប្រើគ្រាប់កាំភ្លើងមួយគ្រាប់ចុងក្រោយរបស់ខ្លួន បាញ់ប្អូនប្រុសចំស្មាធ្លាក់ចុះក្រោមបាត់។។
ត្រង់ណេះ បើសិន អ៊ីនហូ ពិតជាចង់សម្លាប់ប្អូនប្រុសពិតមែន គាត់មិនមែនបាញ់ចំស្មាទេ ព្រោះក្នុងស្ថាប័ន Squid Game សុទ្ធតែបាញ់សម្លាប់ចំក្បាលទាំងអស់។ ដូច្នេះ ហ្វេនជឿជាក់ថា ជុនហូ មិនទាន់ស្លាប់ ហើយនឹងត្រឡប់មកវិញនៅរដូវកាលទី ២ ។
តើរឿងពិតរបស់ អ៊ីនហូ បែបណាដែរ?
អ៊ីនហូ ជាបងប្រុសរបស់ ជុនហូ ហើយគាត់ជាអតីតបេក្ខជនឈ្នះការប្រកួត កាលពីឆ្នាំ ២០១៥។ ទោះយ៉ាងណាអ្វីដែលទស្សនិកនៅតែមន្ទិលមិនដឹងពីមូលហេតុពិតដែលនាំឱ្យគាត់ចូលរួមលេងហ្គេមនេះ និងហេតុផលអ្វីដែលគាត់អាចក្លាយជា Frontman ។ តើលោកតា អ៊ីលណាំ (Il-nam) ជ្រើសរើសគាត់ដោយរបៀបណា? ហេតុអ្វីគាត់ព្រមធ្វើជាភ្នាក់ងារ Squid Game? តើគាត់បានធ្វើអ្វីខ្លះដើម្បីឈ្នះការប្រកួតលើកមុន? ហ្វេនៗរំពឹងថា នៅរដូវកាលទី ២ គេនឹងដឹងប្រវត្តិរបស់អ៊ីនហូកាន់តែច្បាស់។
លោកតា អ៊ីលណាំ ស្លាប់បាត់ហើយ តើអ្នកណាជាអ្នកដឹកនាំ Squid Game បន្ត?
ដំបូងឡើយ គេស្មានតែ Gong Yoo ជាមេធំនៃហ្គេម ដល់ចុងបញ្ចប់ទើបដឹងថា លោកតា អ៊ីលណាំ ជាមេកំពូលសោះ។ នៅភាគទី ៩ ដែលជាភាគចុងក្រោយនៃរឿង អ៊ិនហូ គឺជាមនុស្សចុងក្រោយដែលនៅជិតលោកតា អ៊ីលណាំ ពេលគាត់ស្លាប់ ទើបគេហ្វេនឆ្ងល់ថា តើគាត់ជាអ្នកស្នងតំណែងលោតា អ៊ីលណាំ ឬយ៉ាងណា?
តើតួអង្គឯក ជីហុន នឹងធ្វើអ្វីបន្តទៀត?
នៅចុងបញ្ចប់នៃរដូវកាលទី២នេះ ជីហុន (Gi-hun) បានសម្រេចចិត្តមិនឡើងយន្តហោះទៅបរទេសឡើយ ហើយគាត់ត្រឡប់ក្រោយវិញដោយដៃមានកាន់កាតចូលរួមប្រកួត ល្បែងលោតមឹក មួយទៀត។ ទស្សនិកជនឃើញទឹកមុខរបស់គាត់ប្រកបដោយការប្ដេជ្ញាចិត្តខ្ពស់ ទើបបានជាគេរំពឹងថា វគ្គ២នឹងត្រូវផលិត ហើយហ្គេមវគ្គថ្មីនឹងបញ្ចប់ជារៀងរហូតដោយ ជីហុន នេះឯង៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ GOGGLER
ចុចអាន៖ ការពិតគួរឱ្យភ្ញាក់ផ្អើល ពីក្រោយភាពល្បីល្បាញនៃភាពយន្ត “Squid Game”
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់