ព័ត៌មានជាតិ
លម្អិតបន្ថែម ពីការផ្ទុះកូវីដនៅផ្សារអូឬស្សី បិទ ២១តូប អាជីវករ ២នាក់ ឆ្លងកូវីដបំប្លែងខ្លួន
ភ្នំពេញ៖ អាជីវករលក់ក្រណាត់នៅផ្សារអូឬស្សីចំនួន២នាក់ ត្រូវបានគេរកឃើញថា បានឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី DElTA (ដែលតា) ហើយត្រូវបានអនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ ធ្វើការបិទតូបចំនួនជាង២០តូប ដែលពាក់ព័ន្ធ។
ប្រធានគណៈកម្មការគ្រប់គ្រងផ្សារអូរឫស្សី លោក ហ៊ត វ៉ាន់ធី បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ កញ្ញានេះថា ការផ្ទុះកូវីដលើអាជីវករលក់ក្រណាត់នៅផ្សារអូឬស្សី មានវិជ្ជមាន covid 19 ប្រភេទបំលែងថ្មីចំនួនពីររូប។
ក្រោយពីមានការរាយការណ៍ពីអនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩ បានចុះមកធ្វើការវាយតម្លៃនៅក្នុងផ្សារអូឬស្សី និងបានបិទតូបចំនួន២១តូប ដែលមានចំនួន១០ម្ចាស់ ហើយក្នុងចំនួន១០ម្ចាស់នោះ គឺមានវិជ្ជមានកូវីដ-១៩ ចំនួន១នាក់ ក៏បាននាំទៅព្យាបាល។ ចំណែកឯប្រពន្ធរបស់ អ្នកជំងឺនោះគឺមិនមានការឆ្លងរាលដាលជំងឺកូវីដ-១៩នោះទេ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី អ្នកពាក់ព័ន្ធទាំងអស់ អាជ្ញាធរបានសម្រេចឱ្យធ្វើចត្តាឡីស័កទៅតាមផ្ទះចំនួន២១ថ្ងៃ។ សម្រាប់ផ្សារអូរឫស្សីទាំងមូលនៅតែបន្តបើកដំណើរការជាធម្មតា ហើយទីតាំងដែលពាក់ព័ន្ធនិងតូបក្បែរៗគ្នាចំនួន២១តូបនោះត្រូវបានបិទជាបណ្តោះអាសន្នសិន។
បើតាមអនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩បានបញ្ជាក់ថា ករណីផ្ទុះកូវីដពាក់ព័ន្ធតូបលក់ក្រណាត់លេខ១៤,១៥,១៦(ខ.០២) នៅផ្សារអូរឫស្សី។ អ្នកជំងឺជាអាជីវករបានចេញរោគសញ្ញាថ្ងៃទី២១ កញ្ញា ឆ្នាំ២០២១ និងបានរកឃើញវិជ្ជមានកូវីដ១៩ បំប្លែងថ្មី Delta កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០២១៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់