ព័ត៌មានជាតិ
កម្ពុជាចាប់ផ្ដើមផ្សព្វផ្សាយ ទេសចរណ៍ ទៅកាន់ទីផ្សារអន្តរជាតិ ផ្តោតលើខ្លឹមសារសុវត្ថិភាព
ក្រសួងទេសចរណ៍បានដាក់ចេញនូវយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងអំពាវនាវឱ្យផ្នែកឯកជនក្នុងវិស័យទេសចរណ៍ ចូលរួមផ្សព្វផ្សាយទៅកាន់ទីផ្សារពិភពលោកដោយផ្តោតលើខ្លឹមសារ «សុវត្ថិភាព» ស្របពេលដែលកម្ពុជាក៏ត្រៀមបើកទទួលទេសចរអន្តរជាតិឡើងវិញនាពេលឆាប់ៗខាងមុខផងដែរ។

ការប្រកាសយ៉ាងដូច្នេះ គឺនៅក្នុងសេចក្តីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃការប្រារព្ធពិធីអបអរសាទរ «ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២១» នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១។
ក្រសួងទេសចរណ៍បានអះអាងថា «បច្ចុប្បន្ន កម្ពុជាត្រូវបានទទួលស្គាល់ថា មានភាពជឿនលឿនលើការចាក់វ៉ាក់សាំង ដែលពិភពលោកចាត់ទុកថាជាយុទ្ធសាស្ត្រគន្លឹះនៃការបើកទេសចរណ៍ផ្ទៃក្នុង និងអន្តរជាតិពេញលេញឡើងវិញ។

ក្នុងបរិការណ៍នេះ ក្រសួងទេសចរណ៍នឹងផ្ដោតលើសុវត្ថិភាពជាសារគន្លឹះនៃការផ្សព្វផ្សាយទាក់ទាញទេសចរជាតិ និងអន្តរជាតិ»។
ក្រសួងក៏បានស្នើឲ្យភាគីពាក់ព័ន្ធ ជាពិសេសផ្នែកឯកជនត្រូវចូលរួមរៀបចំការផ្សព្វផ្សាយរបស់ខ្លួន ដោយផ្តោតសំខាន់លើខ្លឹមសារ «កម្ពុជាសុវត្ថិភាព-Cambodia Safe» ហើយបានអំពាវនាវឲ្យប្រតិបត្តិករពាក់ព័ន្ធចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដើម្បីទទួលបាន «ឡាបែលវិធានសុវត្ថិភាពទេសចរណ៍» ដែលក្រសួងទេសចរណ៍បានដាក់ចុះរួចហើយនោះ។

ក្រសួងទេសចរណ៍បានស្នើឲ្យការីទេសចរណ៍ក្នុងស្រុកបង្កើនបន្ថែមទៀតនូវកញ្ចប់ទេសចរណ៍ប្លែកៗ តាមប្រធានបទផ្សេងៗ (Thematic Tour Package) ដូចជា ដំណើរទស្សនកិច្ចម្ហូបអាហារ ផ្លែឈើ កសិកម្ម ព្រឹត្តិការណ៍ជាក់លាក់មួយចំនួនតាមតំបន់ដែលមានការអនុញ្ញាតជាដើម។
ទន្ទឹមនឹងនេះ ដើម្បីផ្តល់ព័ត៌មានជាក់លាក់ និងទាន់ពេលវេលាអំពីសុវត្ថិភាពគោលដៅទេសចរណ៍ដល់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាទេសចរអន្តរជាតិ នាយកដ្ឋានជំនាញនៃក្រសួងទេសចរណ៍ ត្រូវរៀបចំធ្វើបច្ចុប្បន្នភាពទិន្នន័យ និងព័ត៌មានស្តីពីការចាក់វ៉ាក់សាំង ការឆ្លង ការអនុវត្តស្តង់ដាប្រតិបត្តិ (SOP) ព្រមទាំងការអនុវត្តវិធានសុខាភិបាល និងរដ្ឋបាលតាមតំបន់គោលដៅទេសចរណ៍ ដោយបង្កើតឲ្យមានថ្នាលតាមដានគោលដៅទេសចរណ៍កម្ពុជា (Cambodia Destination Tracker) ដែលអាចភ្ជាប់ទៅនឹងគេហទំព័រផ្លូវការណាមួយ។

ក្រសួងទេសចរណ៍បានបង្ហាញការវាយតម្លៃទៀតថា «ប្រសិនបើថ្ងៃអនាគត មិនទាន់មានវ៉ាក់សាំងកូវីដ-១៩ចាក់ពីកំណើត នោះវិស័យទេសចរណ៍ត្រូវត្រៀមខ្លួនបង្កើតថ្មី រាប់ចាប់ពីការផលិតយន្តហោះ រហូតដល់ឧបករណ៍ចម្រោះខ្យល់ក្នុងទីតាំងអាជីវកម្មទេសចរណ៍ ដើម្បីទប់ស្កាត់ការឆ្លង។
យ៉ាងណាមិញ ក្រសួងទេសចរណ៍ ក៏ដូចជាស្ថាប័នជាតិ-អន្តរជាតិដទៃទៀតបានបង្ហាញក្ដីសង្ឃឹមថា «មនុស្សតែងរកឃើញដំណោះស្រាយ, វិបត្តិតែងមានទីបញ្ចប់»។
សូមជម្រាបថា បើតាមរបាយការណ៍ក្រសួងការពារជាតិ ដែលចេញផ្សាយនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានឲ្យដឹងថា ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លើកទី១ ជូនកងទ័ព គ្រួសារកងទ័ព និងប្រជាពលរដ្ឋ បានចំនួនសរុប ២,៧៥៦,៨៤៤នាក់ ខណៈចាក់លើកទី២ បានចំនួន ២,៧២១,៦០៤នាក់៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត