ព័ត៌មានជាតិ
ក្រុមហ៊ុន HEINEKEN Cambodia ប្តេជ្ញាចិត្តក្នុងការដោះស្រាយ “ការប្រែប្រួលអាកាសធាតុ” ជាមួយនឹងការឧបត្ថម្ភ ដល់កិច្ចប្រជុំកំពូល ការប្រែប្រួលអាកាសធាតុលើកដំបូងរបស់កម្ពុជា
ក្រុមហ៊ុន HEINEKEN Cambodia កំពុងអះអាងជាថ្មី អំពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយ “ភាពអាសន្នអាកាសធាតុ” របស់ពិភពលោក តាមរយៈការឧបត្ថម្ភ និងការចូលរួមចំណែកដល់កិច្ចប្រជុំកំពូល ការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២១ (CCCS21) ដែលជាកិច្ចប្រជុំកំពូលលើកដំបូងរបស់កម្ពុជា។
កិច្ចប្រជុំ CCCS21 ដែលមានរយៈពេលមួយថ្ងៃនេះ នឹងរៀបចំឡើងដោយក្រសួងបរិស្ថាន (MoE) ក្រោមការសហការជាមួយវិទ្យាស្ថាន Mekong Future Institute មានការចូលពីក្រុមអ្នកជំនាញ អ្នកបម្រើការងារក្នុងវិស័យប្រែប្រួលអាកាសធាតុ អង្គការសង្គមស៊ីវិល និងក្រុមហ៊ុនអាជីវកម្មជាច្រើន ដើម្បីបង្ហាញកិច្ចប្រឹងប្រែងរបស់កម្ពុជាឆ្ពោះទៅរកនិរន្តរភាព និងការកាត់បន្ថយផលប៉ះពាល់ការប្រែប្រួលអាកាសធាតុ។
លោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន HEINEKEN Cambodia បានធ្វើជាតំណាងរបស់ក្រុមហ៊ុន HEINEKEN Cambodia ដើម្បីលើកឡើងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ ចំពោះការដោះស្រាយការប្រែប្រួលអាកាសធាតុ។ លោកស្រី Ollivier បានរំលេចគោលនយោបាយរបស់ក្រុមហ៊ុន ព្រមទាំងការវិនិយោគរបស់ក្រុមហ៊ុនលើថាមពលកកើតឡើងវិញផងដែរ។

លោកស្រី Ollivier បានមានប្រសាសន៍ថា៖ “អព្យាក្រឹត្យភាពកាបូនមិនមែនជាអ្វីថ្មីទេ សម្រាប់ក្រុមហ៊ុន HEINEKEN។ យើងកំពុងកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ក្រុមហ៊ុនរបស់យើងនៅទូទាំងពិភពលោក ហើយយើងក៏កំពុងធ្វើដូចគ្នានេះផងដែរ ក្នុងប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។ យើងក៏បានចាប់ផ្តើមវិនិយោគលើដំណោះស្រាយថាមពលកកើតឡើងវិញផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់យើងហៅថា ចូលរួមអភិវឌ្ឍពិភពលោកដ៏ល្អប្រសើរ ដែលបានដាក់ដំណើរការក្នុងឆ្នាំ២០១០។ យុទ្ធសាស្ត្រនេះក៏អនុវត្តផងដែរ ចំពោះកម្ពុជា”។
គិតត្រឹមឆ្នាំ២០១៣ ក្រុមហ៊ុន HEINEKEN Cambodia បានកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនរបស់ខ្លួនបាន ៥០%។
ក្រុមហ៊ុន HEINEKEN Cambodia បានវិនិយោគទឹកប្រាក់រាប់លានដុល្លារ លើរោងចក្រប្រព្រឹត្តកម្មសំណល់រាវនៅក្នុងរោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ក្នុងរាជធានីភ្នំពេញ។ ជីវឧស្ម័ន ដែលបញ្ចេញដោយការដំឡើងរោងចក្រប្រព្រឹត្តកម្មសំណល់រាវនេះ កំពុងត្រូវបានប្រើប្រាស់ធ្វើជាថាមពលកម្ដៅ ក្នុងប្រតិបត្តិការផលិតស្រាបៀររបស់ក្រុមហ៊ុន ដែលជាថាមពលកកើតឡើងវិញ មួយក្នុងចំណោមថាមពលកកើតឡើងវិញផ្សេងៗទៀត។ ក្រៅពីនេះ ក្រុមហ៊ុនផលិតស្រាបៀរមួយនេះ បានរៀបចំការសាងសង់រោងចក្រជីវម៉ាសផងដែរ។
លោកស្រី Ollivier បានបន្តថា៖ “ប៉ុន្តែយើងក៏ទទួលស្គាល់ផងដែរថា មានការងារជាច្រើនទៀតដែលត្រូវធ្វើ។ ហើយយើងប្តេជ្ញាចិត្តពន្លឿនសកម្មភាពរបស់យើង ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដើម្បីឆ្លើយតបទៅនឹងគោលដៅ ១,៥អង្សាសេដែលកំណត់ដោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស”។
កាលពីខែមេសា ឆ្នាំមុន ក្រុមហ៊ុនផលិតស្រាបៀរលំដាប់ពិភពលោកមួយនេះបានបង្ហាញគោលបំណងថ្មីៗនៅអន្តរជាតិ និងក្នុងប្រទេសកម្ពុជា ដើម្បីសម្រេចបានផែនការបញ្ចេញឧស្ម័នកាបូនសូន្យនៅក្នុងផលិតកម្មផ្ទាល់របស់ខ្លួននៅត្រឹមឆ្នាំ២០៣០។
ក្នុងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុនផ្គត់ផ្គង់នានា ក្រុមហ៊ុន HEINEKEN មានបំណងកាត់បន្ថយការបញ្ចេញកាបូនឱ្យបាន ៣០% នៅត្រឹមឆ្នាំ២០៣០ នៅទូទាំងចង្វាក់តម្លៃទាំងមូល (value chain) របស់ខ្លួនធៀបនឹងឆ្នាំ២០១៨។ នៅឆ្នាំ ២០៤០ ក្រុមហ៊ុនមានបំណងសម្រេចឱ្យបានអព្យាក្រឹត្យភាពកាបូននៅក្នុងចង្វាក់តម្លៃទាំងស្រុងរបស់ខ្លួន។ ក្រុមហ៊ុនកំពុងចាត់វិធានការផ្អែកលើវិទ្យាសាស្ត្រតាមរយៈការធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគំនិតផ្តួចផ្តើមទិសដៅផ្អែកលើវិទ្យាសាស្ត្រ (Science Based Targets) ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តថ្មីរបស់ក្រុមហ៊ុន។
លោកស្រី Ollivier បានបន្ថែមថា៖ “ក្នុងនាមជាក្រុមហ៊ុនឈានមុខគេមួយក្នុងប្រទេស និងជាម៉ាកយីហោក្នុងស្រុកមួយ ដែលមានការគាំទ្រជាលក្ខណៈអន្តរជាតិពីក្រុមហ៊ុនមេលំដាប់ពិភពលោករបស់យើង ក្រុមហ៊ុន HEINEKEN Cambodia ជឿជាក់ថា ក្រុមហ៊ុនមានភារកិច្ចដើម្បីជំរុញ និងបង្ហាញទៅកាន់អ្នកផ្សេងទៀតថា វាអាចសម្រេចបានយ៉ាងពិតប្រាកដ”។
ក្រៅពីអព្យាក្រឹត្យភាពកាបូន ក្រុមហ៊ុន HEINEKEN ក៏កំពុងកាត់បន្ថយការប្រើប្រាស់ទឹកសម្រាប់ក្រុមហ៊ុន និងការប្រើប្រាស់ទឹកឡើងវិញផងដែរ។ គោលបំណងរបស់ក្រុមហ៊ុន គឺជំរុញឱ្យមានពិភពលោកមួយប្រកបដោយបរិយាបន្ន ស្មើភាព និងសមធម៌ ខណៈដែលក្រុមហ៊ុនក៏តស៊ូមតិឱ្យពិសារគ្រឿងស្រវឹងក្នុងកម្រិតសមស្រប។ ទាំងនេះគឺជាសសរស្ដម្ភពីរផ្សេងទៀតនៃគោលបំណង “ចូលរួមអភិវឌ្ឍកម្ពុជាដ៏ល្អប្រសើរ” របស់ក្រុមហ៊ុន៕

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍