សុខភាព
ធ្លាក់សរ៉ាំរ៉ៃមកពីមូលហេតុច្រើនយ៉ាង ស្រីៗប្រញាប់ព្យាបាលបើមិនចង់មានបញ្ហា
ស្រីៗក្នុងវ័យបន្តពូជចៀសមិនផុតពីរឿងធ្លាក់សនោះទេ ដែលសធ្លាក់មកនេះមានតួនាទីផលិតទឹកអំបិល ធ្វើឲ្យទ្វារមាសមានសំណើម និងបាក់តេរីល្អ ការពារទ្វារមាសពីជំងឺ ឬបាក់តេរីអាក្រក់មួយចំនួន។
ធ្លាក់សធម្មជាតិ ជាការធ្លាក់សដែលតែងកើតមានអំឡុងមុន ឬក្រោយវដ្តរដូវរបស់ស្រីៗយើង។ វាមានសភាពរាវថ្លា គ្មានពណ៌ គ្មានក្លិន មិនតម្រូវឲ្យមានការព្យាបាលអ្វីទាំងអស់ ត្រឹមតែអនាម័យខ្លួនប្រាណ និងសម្លៀកបំពាក់ប៉ុណ្ណោះ។ នេះបើតាមការបកស្រាយរបស់លោកស្រីវេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកាសេវាកម្មគ្លីនិក រ៉ាក់។
ទោះយ៉ាងស្រីៗយើងមួយចំនួនមានជំងឺធ្លាក់សរ៉ាំរ៉ៃជាប់រហូត ដែលសនោះធ្លាក់ដុំៗ មានក្លិនឆ្អាប ឬស្អុយ ពណ៌លឿង ឬបៃតង បង្កការរមាស់នៅទ្វារមាស។ លោកស្រីវេជ្ជបណ្ឌិតឲ្យដឹងថា ស្រីៗយើងមានជំងឺធ្លាក់សប្រភេទនេះ បណ្តាលមកពីកត្តាច្រើនយ៉ាង៖
– កង្វះអនាម័យទ្វារមាស និងខោក្នុង
– ស្លៀកខោរឹបខ្លាំងយូរពេក
– ការប្រែប្រួលអ័រម៉ូន
– ការប្រើថ្នាំ ឬព្យាបាលមិនត្រឹមត្រូវ
– ការប្រើផលិតផលសម្អាតទ្វារមាសផ្តេសផ្តាស
– ការឆ្លងជំងឺកាមរោគពីដៃគូ។
ករណីដែលស្រីៗគ្នាយើងមានធ្លាក់សប្រភេទខាងលើនេះ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យដើម្បីព្យាបាលឲ្យទាន់ពេល បើសិនជាទុកយូរអាចធ្វើឲ្យរលាកអាងត្រគាក មានខ្ទុះ ឈានរលាកដៃស្បូន៕
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២១ ម៉ោង ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក