Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ ដាក់ចេញអភិក្រម ៦ចំណុច ឈានទៅការរៀបចំការប្រលងឌីប្លូម ឬបាក់ឌុបដោយរលូន

បានផុស

នៅ

ក្រសួងអប់រំយុវជន និងកីឡា បានដាក់ចេញនូវអភិក្រម ចំនួន៦ចំណុច ដើម្បីឱ្យការរៀបចំដំណើរការប្រលងឌីប្លូម និងបាក់ឌុប ប្រព្រឹត្តិទៅដោយរលូន ខណៈ​បច្ចុប្បន្ន​មាន​ខេត្ត​ខ្លះ​ បាន​បើក​ដំណើរការ​សាលា​ឡើងវិញ​ និង​ខេត្ត​ខ្លះទៀត​នៅ​មិនទាន់​បើក​ដំណើរការ​នៅឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បានឱ្យដឹង​នៅ​ថ្ងៃទី​២៨​កញ្ញា​នេះ​ថា​ តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក្រសួង​អប់រំ យុវជន និង​កីឡា​បានស្នើ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​-​ខេត្ត ប្រធាន​មន្ទីរអប់រំយុវជន និង​កីឡា គណៈ​គ្រប់គ្រង​សាលារៀន​សហការ​អនុវត្ត​អភិក្រម​ចំនួន៦​។ លោក​បាន​បន្តថា​ អភិក្រម​ចំនួន ៦​ចំណុច​នោះ​រួមមាន៖​

១) នៅតាម​ទីជនបទ​ ដែល​គ្មាន​ហានិភ័យ ឬ​ដែលមាន​ហានិភ័យ​ទាប គ្រឹះស្ថានសិក្សា គ្រប់​កម្រិត​អាច​បើក​ដំណើរការបាន​ ដោយ​អនុវត្ត​ការរៀន​តាម​បណ្តុំ​មិន​លើសពី ១៥ នាក់ និង​គោរព​ស្តង់ដា​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​គោលការណ៍​របស់​ក្រសួងសុខាភិបាល​។

២) នៅតាម​តំបន់​ដែលមាន​ហានិភ័យ​មធ្យម ត្រូវ​ផ្ដល់​អាទិភាព​ដល់​សិស្ស​ថ្នាក់​ទី ៩ និង​ទី​១២ ។​

៣) នៅតាម​តំបន់​មាន​ហានិភ័យ​ខ្ពស់ គួរ​បន្ត​បង្រៀន​អន​ឡាញ​ពី​ចម្ងាយ ។​

៤) បង្កើត​គណៈកម្មការ​គ្រប់គ្រង​សាលារៀន​ដោយមាន​ការចូលរួម​ពី​គណៈ​គ្រប់គ្រង​សាលា តំណាង​មាតាបិតា និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​គាំទ្រ​សាលារៀន និង​សម្រេច​ផ្អាក​ផ្នែក​ណា មួយ​នៃ​ការរៀន​តាម​បណ្ដុំ​ជា​បណ្ដោះអាសន្ន ប្រសិនបើ​មាន​ករណី​សង្ស័យ ។​

៥) បន្ត​ត្រួតពិនិត្យ​តាមដាន​អ្នកជំងឺ​ថ្មី និង​ប្រភព​នៃ​ការឆ្លង ដើម្បី​ជៀសវាង​ការឆ្លង​ចូលក្នុង សាលារៀន ។​

៦) អាជ្ញាធរ​រាជធានី ខេត្ត​បន្ត​ការប្រុងប្រយ័ត្ន ដោយ​ត្រូវ​វាយតម្លៃ​ជាប្រចាំ​នូវ​ស្ថានភាព ជំងឺ​កូ​វីដ​-១៩ រួមទាំង​ការធ្វើ​តេស្ត​រហ័ស​ នៅពេល​ដែលមាន​ករណី​សង្ស័យ​ដើម្បី​ដាក់ចេញ នូវ​វិធានការ​ទប់ស្កាត់​ទាន់ពេលវេលា​។

​រហូតមកដល់​ពេលនេះ ​មាន​រាជធានី​ខេត្ត​ចំនួន​១៦​ហើយ ​បាន​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​រួមមាន​ខេត្ត​ព្រះសីហនុ​បើក​នៅ​ថ្ងៃទី​១៣​កញ្ញា រាជធានី​ភ្នំពេញ ខេត្តកណ្តាល ពោធិ៍សាត់ ប៉ៃលិន ព្រៃវែង​និង​បន្ទាយមានជ័យ​បើក​នៅ​ថ្ងៃទី​១៥​កញ្ញា​។​ តាកែវ កោះកុង កំពង់ធំ ឧ​ត្ត​រ​មានជ័យ រតនគីរី ឧ​ត្ត​រ​មានជ័យ បាត់ដំបង និង​កំពង់ចាម​បើក​នៅ​ថ្ងៃទី​២០​កញ្ញា​និង​ខេត្តស្វាយរៀង​បើក​នៅ​ថ្ងៃទី​២៧​កញ្ញា​។ ចំណែក​ខេត្ត​ចំនួន​៩​ទៀត ​នៅ​មិនទាន់បាន​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​នៅឡើយ​ទេ ​រួមមាន​ខេត្ត​កែប កំពត ព្រះវិហារ ស្ទឹងត្រែង មណ្ឌល​គី​រី ត្បូងឃ្មុំ សៀមរាប កំពង់ស្ពឺ និង​កំពង់ឆ្នាំង​។

​ក្នុងចំណោម​ខេត្ត​ទាំងនោះ​មាន​ខេត្តសៀមរាប ​កំពុង​ទទួលរង​នូវ​ការ​រាតត្បាត​យ៉ាងធ្ងន់ធ្ងរ​បង្ខំ​ឱ្យ​អាជ្ញាធរខេត្ត​ ត្រូវ​បិទ​ខ្ទប់​តំបន់​មួយចំនួន​ ដើម្បី​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​នេះ​។​

​ចំណែក​ខេត្តព្រះវិហារ ​ក៏មាន​ការឆ្លង​គួរឱ្យ​កត់​សម្គាល់​ដែរ ​ដោយ​អាជ្ញាធរ បានសម្រេច​បិទ​ខ្ទប់ និង​កំណត់​ភូមិ​ប្រើស​ក្អក ជា​តំបន់​ក្រហម ស្ថិតនៅ​ឃុំ​ម្លូព្រៃ​ពីរ ស្រុក​ឆែប ខេត្តព្រះវិហារ រយះពេល​២​សប្តាហ៍​ពីថ្ងៃ​ទី​១៨ ខែកញ្ញា​ឆ្នាំ​២០២១​រហូតដល់​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១ ។​

​ក្រៅពីនេះ​ខេត្ត​ផ្សេងៗ​ទៀត ​ដោយសារ​សាលា​ជាប់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក ​និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ ដែល​ទាមទារ​ឱ្យ​អាជ្ញាធរ​ធ្វើការ​បោស​សំអាត ​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​ជាមុនសិន​មុននឹង​អនុញ្ញាតឱ្យ​សិស្ស​ចូលរៀន​។

​គួរ​បញ្ជាក់ថា​ ក្រសួង​អប់រំ​យុវជន និង​កីឡា បានកំណត់​កាលបរិច្ឆេទ​សម័យ​ប្រឡង​ឌី​ប្លូ​ម​ថ្នាក់ជាតិ នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០២១ និង​សម័យ​ប្រឡង​បាក់​ឌុប​ថ្នាក់ជាតិ នៅ​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០២១​ ដោយ​ត្រូវ​បន្ត​អនុវត្តន៍​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួលយកបាន ស្រប​នឹង​វិធានការ​សុវត្ថិភាព​សុខភាព​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន លើកបង្ហាញពីខ្សែជីវិតដែលសម្តេចបានជួបកាលពីអំឡុងខែមេសា ជាង៥០ឆ្នាំមុន

ព័ត៌មានជាតិ១៤ ម៉ោង មុន

រដ្ឋាភិបាល​ និង​សភាជប៉ុន ​កោត​សរសើរ ​និង​អបអរសាទរ​ការ​រៀប​ចំ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​របស់​ខ្មែរ​នៅ​ជប៉ុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្រសួងការងារមានមន្ត្រីប្រចាំការក្នុងពិធីបុណ្យចូលឆ្នាំខ្មែរដែលធ្វើឱ្យកម្មករ និងវិស័យទាំងមូលរឹតតែកក់ក្តៅ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សង្ក្រាន្ត ២ ធ្នូ លើទឹកដីប្រវត្តិសាស្ត្រស្រុកស្នួល ទទួលការគាំទ្រយ៉ាងច្រើនកុះករពីយុវជនយុវនារី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

​មិនធម្មតាទេ​លើក​នេះ​ វៀតណាមស្វាគមន៍​មេដឹកនាំចិន ​ដោយ​បាញ់​កាំភ្លើង​ធំ​២១ដើម​​

Sokha Hotels

ព័ត៌មានពេញនិយម