Connect with us

ព័ត៌មានជាតិ

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

បានផុស

នៅ

ភ្នំពេញ ៖ ប្រភព​ព័​ត៌មាន​ពី​តុលាការ​កំពូល​បាន​អោយដឹងថា នៅ​ព្រឹក​ថ្ងៃទី ២៩​កញ្ញា ឆ្នាំ​២០២១​នេះ ក្រុមប្រឹក្សាតុលាការ​កំពួ​ល​នឹង​លើកយក​សំណុំរឿង​របស់​អតីត​អភិបាល​ខេត្តតាកែវ លោក ឡាយ វណ្ណៈ មក​កាត់ទោស តាម​បណ្ដឹង​សារទុក្ខ​របស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​រឿងក្ដី​ឃាតកម្ម​ដ៏​កក្រើក​នេះ គឺ​មាន​តែ​លោក​ឡាយ វណ្ណៈ និង​លោក ឡាយ ណា​រិ​ទ្ធ ជា​បងប្រុស និង​ជា​អតីត​ស្នងការរង​ខេត្តតាកែវ​ប៉ុណ្ណោះ​ដែល​ប្ដឹង​សារទុក្ខ​ឡើង​តុលាការ​កំពួ​ល ។ ចំណែក​ជនជាប់ចោទ​ផ្សេងទៀត​បាន​អនុវត្ត​ទោស​ចប់​អស់ហើយ និង​ត្រូវបាន​ដោះលែង​អោយមាន​សេរីភាព​វិញ​អស់ហើយ។

លោក ឡាយ វណ្ណៈ និង ឡាយ ណា​រិ​ទ្ធ បាន​ប្ដឹង​សារទុក្ខ​ឡើង​តុលា​ករ កំពូល​បន្ទាប់ពី សាលាដំបូង រាជធានី និង សាលាឧទ្ធរណ៍ បានសម្រេច​ផ្ដន្ទាទោស ដាក់​ពន្ធនាគារ លោក ឡាយ វណ្ណ​ព កំណត់​១៣ ឆ្នាំ និង​លោក ឡាយ ណា រិ ទ្ធ​១០​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពីបទ​ឃាតកម្ម តាម មាត្រា ១៩៩​នៃ​ក្រម​ព្រហ្ម​ទណ្ឌ ពាក់ព័ន្ធ​និង​ការស្លាប់​នៃ​នារី​កំណាន់ ឈ្មោះ​ចេ​វ សុ​វ​ឌ្ឍ​នា កាលពី​ខែមេសា ឆ្នាំ ២០១៨ នៅឯ​ខេត្តតាកែវ ក្រោមរូបភាព​អត្តឃាត ដោយ ចងក ៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៨ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង បញ្ចប់កំណត់​ត្រាជ័យជម្នះ របស់​ភ្នំពេញ​ក្រោន តាមពីក្រោយតែ១ពិន្ទុ

វប្បធម៌ ជំនឿ៤ ម៉ោង មុន

ចូលឆ្នាំចិនភ្លាម រាសីទាំង ៤ នឹងផ្លាស់ប្តូរជោគវាសនាកាន់តែរុងរឿង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ភ្លើងឆេះព្រៃ៥ថ្ងៃនៅភាគខាងជើងប្រទេសថៃ ធ្វើឲ្យគុណភាពខ្យល់កាន់តែយ៉ាប់

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេជ្ជបណ្ឌិតចិន ព្រមានខ្លះៗ ក្រោយបុរសម្នាក់ចូលសង្គ្រោះ​បន្ទាន់ ដោយសារញ៉ាំស៊ុបក្តៅៗ

ចរាចរណ៍៥ ម៉ោង មុន

ក្រសួងសាធារណការ កំពុងពិនិត្យជួសជុលស្ដារឡើងវិញស្ពានបេឡេដែលត្រូវរថយន្ដដឹកគ្រឿងចក្របើកឆ្លងកាត់បាក់ស្រុតនៅស្រុកស្អាង

Sokha Hotels

ព័ត៌មានពេញនិយម