Connect with us

សុខភាព

សូមស្វែងយល់ស្ត្រីមានផ្ទៃពោះ និងថ្ងៃគ្រប់ខែសម្រាប់សម្រាលកូន

បានផុស

នៅ

១) ថ្ងៃឈឺពោះសម្រាលកូន ជាថ្ងៃដែលឈឺពោះមានចង្វាក់ឈឺបាត់ឈឺបាត់ (ក្នុងនោះមានរំអិលលាយឈាមផងដែរ) ឈឺរហូតដល់កូនកើតចេញពីផ្ទៃម្តាយ។​

Coronavirus: What Pregnant Women Should Know | News | University of  Michigan School of Public Health | Health for Women | Pregnancy |  Coronavirus | COVID-19 |
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

– សម្រាលកូន​គ្រប់​ខែ គឺ​សម្រាលកូន​ ក្នុង​ចន្លោះ​ពេលដែល​កូន​មាន​អាយុ​៣៧​សប្តាហ៍​ពេញ នៃ​ការបាត់​រដូវ និង ៤១​សប្តាហ៍ ៣​ថ្ងៃ​។​

– សម្រាលកូន​មិន​គ្រប់​ខែ​

– ក្រោម ៦​ខែ = រលូត​

– ពី ៦​ខែ​ទៅ ៨​ខែ​កន្លះ​=​សម្រាល​មុន​ខែ​

– កូន​លើស​ខែ គឺ​ពី​៤១ សប្តាហ៍​នៃ​ការបាត់​រដូវ​ឡើងទៅ​

២) ថ្ងៃទី ១ នៃ​រដូវ​ចុងក្រោយៈ គឺជា​

– ថ្ងៃទី​១ ដែល​ឈាមរដូវ​ធ្លាក់ (​មិនមែនជា​ថ្ងៃ​ដែល​អស់​ឈាមរដូវ​ទេ​)

– គឺជា​ខែ​ចុងក្រោយ​គេ ដែល​រដូវ​មក (​មិនមែន​ខែ ដែល​អត់​មក​ទេ​)

៣) រដូវ​ទៀងទាត់ គឺ​រដូវ​ដែល​មក ២៨​ថ្ងៃ​ម្តង​

​ឧទាហរណ៍ៈ​

– ខែ​មុន រដូវ​មក​ថ្ងៃទី ៣០

– ខែប​ន្ទា​ប់​ត្រូវ​មក​ថ្ងៃទី ២៨

– ខែ​បន្ទាប់​ទៀត​ត្រូវ​មក​ថ្ងៃទី ២៦

៤) សប្តាហ៍​នៃ​ការបាត់​រដូវ​

​យើង​គិត​អាយុ​កូន​ក្នុង​ផ្ទៃ​ជា​សប្តាហ៍ ដោយ​រាប់​ពីថ្ងៃ​ទី​១ នៃ​រដូវ​ដែល​មក ខែ​ចុងក្រោយ​គេ​។​

៥) ថ្ងៃ​បង្ក​កំណើត​កូនៈ គឺ ១៤​ថ្ងៃ​បន្ទាប់ពី​ថ្ងៃទី​១ នៃ​រដូវ​ដែល​មក ខែ​ចុងក្រោយ​គេ​

៦) ការកំណត់​ថ្ងៃ​សម្រាលកូនៈ តាម​រដូវ​ដែល​ទៀងទាត់​ក្តី (២៨​ថ្ងៃ​)

​តាម​អេកូ​បី​ខែ​ដំបូង​ក្តី គឺ​យើង​កំណត់​យក ៤០​សប្តាហ៍​នៃ​ការបាត់​រដូវ​ជា​ថ្ងៃ​សម្រាល​។ ​តែ​កូន​អាច​សម្រាល​មុន ១០​ថ្ងៃ ឬ​ក្រោយ ១០​ថ្ងៃ​។​

Australia updates food safety advice for pregnant women | Food Safety News

៧) ការកំណត់​ថ្ងៃ​សម្រាលកូន តាម​អេកូ​បី​ខែ​ដំបូង​ក្តី និង​តាម​រដូវ​ដែល​ទៀងទាត់​ក្តី គឺ​ពុំមាន​ខុសគ្នា​ឡើយ​។ ខុសគ្នា​យ៉ាងច្រើន ៣ ទៅ ៤​ថ្ងៃ​ប៉ុណ្ណោះ​។​ដូច្នេះ​បើ​ប្អូន​មិន​ចាំ​រដូវ ប្អូន​ត្រូវយក​ថ្ងៃ​សម្រាលកូន​តាម​អេកូ​បី​ខែ​ដំបូង​។​

៨) បើ​ដល់​ថ្ងៃ​សម្រាល​ហើយ គឺ​៤០​សប្តាហ៍ ពុំទាន់​ឈឺពោះ​សម្រាល ប្អូន​ត្រូវ​មើល​អេកូ​ម្តងទៀត បើ​ទឹកភ្លោះ​នៅ​គ្រប់គ្រាន់ សុខភាព​កូន​នៅ​ល្អ ប្អូន​អាច​ទុក​តាមដាន​បាន ១០​ថ្ងៃ​ទៀត ដោយ​ប្អូន​ត្រូវ​មក​តាមដាន​ផ្ទៃពោះ​រាល់ ២ ឬ​៣​ថ្ងៃ​ម្តង រហូតដល់​ថ្ងៃ​ឈឺពោះ​សម្រាលកូន​។​

៩) បើ ១០​ថ្ងៃ​ហ្នឹង មិនទាន់​ឈឺពោះ​សម្រាល​ទៀត ប្អូន​ចាំបាច់​ត្រូវ​សម្រាក​ពេទ្យ ដើម្បី​ដាក់​ថ្នាំ​ឲ្យ​ឈឺពោះ​សម្រាល ទៅតាម​បច្ចេកទេស​លោកគ្រូ អ្នកគ្រូ​ផ្នែក​សម្ភព​។​

១០) យើង​អាច​ទុក​កូន​ទៅក្នុង​ផ្ទៃ​បានត្រឹមតែ ៤១​សប្តាហ៍ ៣​ថ្ងៃ​ប៉ុណ្ណោះ​។ លើសពី​ថ្ងៃនេះ​ទារក​នៅក្នុង​ផ្ទៃ​នឹង​ទ្រោម​បន្តិច​ម្តងៗ​រហូត​ស្លាប់​នៅក្នុង​ពោះ​។

COVID-19 and pregnancy: Q&A - Mayo Clinic Health System

​សូម​បងប្អូន​អញ្ជើញ​មក​ពិនិត្យ និង​តាមដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀងទាត់​ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ឲ្យ​ការ​សម្រាលកូន​ប្រកបទៅដោយ​សុវត្ថិភាព​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ នាទីutes មុន

ឧត្តមសេនីយ៍ឯក ហែម សុវត្ថិ អញ្ជើញបូកសរុបវាយតម្លៃសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរបស់ស្នងការខេត្តកំពង់ធំក្នុងឆ្នាំ២០២៤ និងដាក់ទិសដៅការងារឆ្នាំ២០២៥

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ៣ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា៣ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៥ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៥ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៦ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១១ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម