Connect with us

សុខភាព

អាហារ ៦ មុខ សក្ដិសមសម្រាប់អ្នកចង់សម្រកទម្ងន់ និងកំពូលឆ្ងាញ់ហូបមិនចេះណាយ

បានផុស

នៅ

តើអ្នកកំពុងស្វែងរករបបអាហារដើម្បីសម្រកទម្ងន់។ ប៉ុន្តែមិនចង់ញ៉ាំសាឡាដ កុំបារម្ភ។ មុខម្ហូប សាមញ្ញខាងក្រោមនេះ ក៏អាចជួយឲ្យរាងស្លីមដោយមិនចាំបាច់តមមុខក្រោយពិបាកខ្លួនដែរ។

១ នំ​បញ្ចុក​សម្លការី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជឿ​មិន​ជឿ ​ថា​អាហារ​ហូប​លេង​នេះ​ពិត​ជា​អាច​ជួយ​ក្នុង​ការ​សម្រក​ទម្ងន់​បាន​ពិត​មែន? គឺ​ជា​ការ​ពិត​មែន​! បើ​ទោះបី​ជា​ការី​មាន​ជាតិ​ដូង ​តែ​ក៏​មិន​ដូច​យើង​ហូប​របស់​មាន​ជាតិ​ខ្លាញ់​និង​​ផ្អែម​ដែរ។ នេះក៏ដោយសារការីមានផ្ទុកបន្លែច្រើនរួមគ្នាក្នុងពេលតែមួយ ដែលជាអាហារជួយទ្រទ្រង់រាងកាយ មិនឲ្យឆាប់ឃ្លានលឿន។

២ ញាំ​ពពាយ​លាយ​ជាមួយ​សាលាដ​ពងទា

វា​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ​នៃ​ចំណី​អាហារ​ ដែល​ជួយ​ឲ្យ​អ្នក​ឆាប់​ឆ្អែត​បាន​យូរ។ ពពាយ​មាន​ផ្ទុក​ជាតិ​សរសៃ​ច្រើន ​និង​ផ្ទុក​នូវ​វីតាមីន​ខ្ពស់ ​ហើយ​ស៊ុត​ឆ្អិន​នឹង​ជួយ​យើង​មិន​ឲ្យ​ខ្វះ​ប្រូតេអ៊ីន ​ដែល​នឹង​ជួយ​បង្កើន​សាច់ដុំ​អំឡុង​ពេល​សម្រក​ទម្ងន់។

៣ បុក​ត្រប់

ត្រប់​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ខ្ពស់​ ដែល​ជួយ​ដល់​អ្នក​ចង់​​សម្រក​បាន​លឿន​រហ័ស​ និង​មិន​ខូច​សុខភាព​ថែម​ទៀត។ ជា​ពិសេស​អាហារ​នេះ​សំបូរ​បន្លែ​ផ្ទាប់​ជាមួយ ​និង​បូករួម​ទាំង​ជាតិ​សរសៃ​ខ្ពស់​មិនធម្មតា។

៤ មាន់​បាយ​ដំណើប​បុកល្ហុង

នេះ​ជា​អាហារ​មាន​ទាំង កម្ពុជា ថៃ ឡាវ ដែល​និយម​ចូលចិត្ត​ជាង​គេ។ បុក​ល្ហុង​សំបូរ​ទៅ​ដោយ​ជាតិ​សរសៃ​ និង​អាហារូបត្ថម្ភ​ បូក​ជាមួយ​មាន់អាំង​ដ៏​ឈ្ងុយ ​ទោះ​ហូប​យ៉ាងណា​ក៏​មិន​ខ្លាច​ធាត់ ​ហើយ​ថែម​ទាំង​ឆាប់​ឆ្អែត។

៥ ស្ងោរ​ត្រយ៉ូង​ចេក

ស្ងោរ​ជ្រក់​ត្រយូងចេក ​ជា​អាហារ​មួយ​ដែល​ខ្មែរ​និយម​ចូលចិត្ត​ ក៏​ដូចជា​ថៃ​ដែរ។ អាហារ​មួយ​មុខ​នេះ​ សំបូរ​ទៅ​ដោយ​វីតាមីន​និង​សារធាតុ​ល្អៗ​ជាច្រើន​ ដោយ​សារ​វា​បាន​បន្ថែមទឹកដោះគោ​តិចៗ​តែ​មិន​ច្រើន ដែលមិនជួយឲ្យធាត់ខ្លាំងដូចអាហារផ្សេងទេ។

៦ ពោត​ស្ងោរ

ពោត​សំបូរ​ទៅ​ដោយសារ​ធាតុ​ចិញ្ចឹម​ជា​ច្រើន ​អ្នក​មិន​ចូលចិត្ត​អាហារ​សម្រក់​ទម្ងន់​បែប​សាបៗ​ អាច​ងាក​មក​ស្ងោរ​ហូប​បាន។ ដោយសារ​ពោត​ស្ងោរ​មាន​ផ្ទុក​ជាតិ​ផ្អែម​ ហូប​ច្រើន​យ៉ាង​ណា​ក៏​មិន​ទ្រលាន់​ដែរ។ ជាពិសេស ​ថែម​ទាំង​ជួយ​ចិញ្ចឹម​ដល់​រាងកាយ​បានច្រើនទៀតផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ហូបបែបនេះឲ្យទៀង ដឹងតែមិនងាយឈឺ

ចុចអាន៖មីកញ្ចប់ ញ៉ាំឆៅច្រើនពេក អាចបង្កហានិភ័យសុខភាពខ្លាំង តែយើងអាចញ៉ាំបានតាមវិធីនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម