Connect with us

KPT+

យុវវ័យ​ស្ត្រេសច្រើន កុំទៅផឹកស្រាបន្លប់ទុក្ខ ប្រើវិធីនេះវិញ ហុចផលល្អខ្លាំង

បានផុស

នៅ

យុវវ័យបច្ចុប្បន្នរងសម្ពាធច្រើនជាមួយការសិក្សា គ្រួសារ និងសង្គមជុំវិញខ្លួន។ ជាពិសេសស្ថិតក្នុងវិបត្តិកូវីដ-១៩ ការរៀនពីចម្ងាយ ការស្នាក់នៅផ្ទះយូរ នាំឱ្យផ្លូវចិត្តតានតឹង និងស្មុគស្មាញទ្វេឡើង។

Social media mobilises Asian youth | Financial Times
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាពស្មុគស្មាញ បណ្ដាលឱ្យសកម្មភាពប្រចាំថ្ងៃប្រែប្រួល លែងប្រក្រតី ឬបើធ្ងន់ធ្ងរអាចវិវត្តទៅជាជំងឺបាក់ទឹកចិត្ត។ យុវវ័យដែលកំពុងរងភាពស្មុគស្មាញ អាចនឹងសម្ងំតែនៅក្នុងបន្ទប់លែងចង់ចេញក្រៅ ទោះមានឱកាសចេញក៏ដោយ។ អ្នកខ្លះស្រងូតស្រងាត់ ចង់តែនៅម្នាក់ឯង ឯខ្លះទៀតឆាប់ខឹងមួរម៉ៅខុសធម្មតា។

Asian woman sad from love,She worry because stress from  boyfriend,Heartbreak woman concept,Thailand people — hair, makeup - Stock  Photo | #316347576

មិនថាអ្នកខ្លួនឯងជាអ្នកជួបវិបត្តិនេះ​ ឬឃើញអ្នកក្បែរខ្លួនដូចជា មិត្តភក្ដិ បងប្អូន កំពុងប្រឈមនឹងបញ្ហាស្រ្តេសក៏ដោយ យើង​អាច​ដោះ​ស្រាយ​វាបាន​ជាមួយ​តិចនិក​ល្អៗមួយចំនួន ដោយពុំចាំបាច់ទៅផឹកស្រាឡើយ។

-ហាត់​ប្រាណ និង​ញ៉ាំ​អាហារ​ឲ្យ​ទៀងទាត់

-គេង​គ្រប់គ្រាន់ និង​បង្កើត​ទម្លាប់​គេង​ឲ្យ​ល្អ

-ចៀសវាង​ការ​ញ៉ាំ​ជាតិ​កាហ្វេអ៊ីនច្រើន និងផឹក​គ្រឿង​ស្រវឹង​

Premium Photo | Woman eating homemade pizza and drinking red wine

-ហាត់​យូហ្គា ឬ​តាំង​សមាធិ​សម្រួល​អារម្មណ៍

-សម្រាក​ខ្លះ ទម្លាក់​កិច្ច​ការងារ​ចោល​មួយ​ឡែកសិន (ឧ. បើ​យើង​មាន​កិច្ច​ការ​សាលា​ច្រើន អាច​ធ្វើ​មួយ​ណា​ចាំ​បាច់​មុន ហើយ​ទុក​កិច្ច​ការ​ដែល​មិន​ចាំ​បាច់​មួយ​ឡែក ហើយ​សម្រាក​សិន កុំ​ព្យាយាម​សម្រុក​ធ្វើ​ទាំង​អស់)

-បង្កើត​បរិយាកាស​សប្បាយ​សម្រាប់​ខ្លួន ដោយស្ដាប់​បទ​ចម្រៀង មើល​រឿង ឬ​លេង​ឆាត ប្រលែង​លេង​ជាមួយ​សត្វ​ចិញ្ចឹម ដើម្បី​កាត់​បន្ថយ​ស្ត្រេស

-បង្កើត​ភាព​រីករាយ​ពេល​ធ្វើ​កិច្ចការ ដោយអាច​ចាក់​បទ​ចម្រៀង​ឮ​តិចៗ ក្នុង​បន្ទប់​ស្ងាត់ និង​ដុត​ទាន ឬ​ប្រេង​ប្រហើរ​ក្លិន​ក្រអូប ពេល​កំពុង​ធ្វើ​កិច្ចការ

-ចៀស​ឆ្ងាយ​ពី​ការ​ជក់​បារី ឬ​ប្រើ​ប្រាស់​គ្រឿង​ញៀន

-ចៀសវាង​ដាក់​សម្ពាធ​ខ្លួន​ឯង ឲ្យ​ធ្វើ​កិច្ច​ការ​មួយ​ៗ​ត្រូវ​តែ​ឥត​ខ្ចោះ

How to Help a Teen With Depression: 9 Pieces of Advice

-ស្វែង​រក​មិត្តភក្ដិ​ដែល​ធ្វើ​ឲ្យ​យើង​សប្បាយ​ចិត្ត និង​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​កិច្ចការ​យើង​បាន។ល៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ស្រ្តេសខ្លាំង ក្នុងអំឡុងពេលធ្វើការយ៉ាងណាក៏ដោយ ប្រើវិធីនេះនឹងធូរស្បើយបានខ្លះ

ចុចអាន៖ វិធីសាមញ្ញៗនេះ អាចជួយ​យើង​គេចពីស្រ្តេស និងមាន​ភាព​​ស្រស់ថ្លាឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទីutes មុន

រដ្ឋមន្ត្រី៖ សន្និសីទសេដ្ឋកិច្ចការងារថ្នាក់ជាតិ ឆ្នាំ២០២៤ នឹងផ្តល់ធាតុចូលសំខាន់ ខណៈកម្ពុជាត្រៀមចាកចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចក្នុងឆ្នាំ២០២៩

ព័ត៌មានជាតិ១ ម៉ោង មុន

វិទ្យាស្ថាន NPIC ផ្ដល់​ជំនាញ​ខាង​អគ្គិសនី​ស្រប​តាម​ស្ដង់ដារ​អន្តរជាតិ ដើម្បី​ឆ្លើយតប​តាម​តម្រូវការទីការងារលើសកលលោក

កីឡា១ ម៉ោង មុន

កម្ពុជា ចាញ់ សិង្ហបុរី ធ្វើ​ឲ្យ​ក្តី​សង្ឃឹម​តិច​​ឡើង​វគ្គ​៤​ក្រុម​ចុង​ក្រោយ

នយោបាយ៣ ម៉ោង មុន

អ្នកជំនាញ ស្នើឱ្យអ្នកវិភាគឈរលើវិទ្យាសាស្ត្រជាជាងវិភាគបែបស៊ីអារម្មណ៍ គ្មានមូលដ្ឋានច្បាស់លាស់

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី ចូលរួមរៀបចំការប្រគំតន្ត្រីដ៏ធំអស្ចារ្យ និងប្រដាល់គុនខ្មែរ ដើម្បីអបអរសាទរបុណ្យសមុទ្រ លើកទី១១ រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ

ចរាចរណ៍១៤ ម៉ោង មុន

អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣​បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ផ្ទុះការវែកញែក! ក្រោយនារីម្នាក់ទម្លាយថា តារាចម្រៀងល្បីមួយរូប ចម្លងជំងឺឱ្យ ខណៈមានការស្នើឱ្យម្ខាងទៀតចេញមុខបកស្រាយ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនរងគ្រោះក្នុងករណីបាក់ច្រាំងទន្លេសង្កត់ទូកនៅស្រុកខ្សាច់កណ្ដាល នៅមិនទាន់រកឃើញនៅឡើយ

សន្តិសុខសង្គម១០ ម៉ោង មុន

បាក់ច្រាំងទន្លេសង្កត់ទូកដឹកខ្សាច់ បណ្តាលឱ្យបាត់មនុស្សម្នាក់

Sokha Hotels

ព័ត៌មានពេញនិយម