Connect with us

ព័ត៌មានជាតិ

បញ្ចេញកញ្ចប់ថវិកាជាតិប្រមាណ​៤១០.៧៧លានដុល្លារ ដើម្បីជួយជនងាយរងគ្រោះដោយជំងឺកូវីដ-១៩ ប្រមាណជា៧០ម៉ឺនគ្រួសារ​​

បានផុស

នៅ

លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែងថា ​រាជរដ្ឋាភិបាល​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកាជាតិប្រមាណ​៤១០.៧៧​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងកំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ប្រមាណ​ជា​៧០​ម៉ឺន​គ្រួសារ​នៅ​ទូទាំងប្រទេស ដែល​រហូតមក​ដល់ពេលនេះការអនុវត្ត​ គឺ​បាន​រយ​:​ពេល​១៤​លើក​រួចមកហើយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈួ​រ សុ​បញ្ញា បាន​ថ្លែង​បែបនេះ​ខណៈពេល​ចុះ​តាមដាន​ស្រាវជ្រាវ​ចំពោះ​ព័ត៌មាន​មិន​ប្រក្រតី​របស់​ភ្នាក់ងារ​បើក​ផ្តល់​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងកំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ​រសៀល​ថ្ងៃ​អង្គារ ៧​រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ ។

ក្នុង​ការចុះ​ស្រាវជ្រាវ​នេះ ​ក្រុមការងារ​ចម្រុះ​អន្តរក្រសួង​សម្រាប់​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងកំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ បាន​ចុះ​តាមដាន និង​ស្រាវជ្រាវ​ចំពោះ​ព័ត៌មាន​ភាពមិនប្រក្រតី​របស់​ភ្នាក់ងារ​បើក​ផ្តល់​សម្រាប់​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងកំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ឃុំ​ខ្លែង ស្រុក​សណ្តាន ខេត្តកំពង់ធំ ក្នុងនោះ​មានការ​ចូលរួម​ពី​លោក ​ញឹក បាន​ខេង អភិបាលរង​ខេត្តកំពង់ធំ លោក​អភិបាលស្រុក​ស្ទោង ប្រធាន​មន្ទីរ​សង្គមកិច្ច អ​តីតយុទ្ធ​ជន និង​យុវនីតិសម្បទា​ខេត្ត ក្រុមប្រឹក្សាឃុំ និង​ភ្នាក់ងារ​បើក​ផ្តល់​នៃ​ខេត្តកំពង់ធំ​ផ្ទាល់ ។

​លោក ឈួ​រ សុ​បញ្ញា ប្រធាន​នាយកដ្ឋាន​សុខុមាលភាព​សង្គម នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ថ្លែងបន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បញ្ចេញ​កញ្ចប់​ថវិកាជាតិ ប្រមាណ​៤១០.៧៧​លាន​ដុល្លារ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​មាន​ជីវភាព​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងកំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​-១៩ ប្រមាណ​ជា​៧០​ម៉ឺន​គ្រួសារ​នៅ​ទូទាំងប្រទេស ដែល​រហូតមក​ដល់ពេលនេះ ការ​អនុវត្ត​គឺ​បាន​រយ​:​ពេល​១៤​លើក​រួចមកហើយ ដោយ​រលូន​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៤ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៤ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម