Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន ជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់ បម្រុងឆ្លងដែនខុសច្បាប់ មកក្រុងប៉ោយប៉ែត

បានផុស

នៅ

កម្លាំងយោធាការពារក្នុងតំបន់ព្រំដែន ខ្មែរ ថៃ បានឃាត់ខ្លួនជនជាតិចិន៤នាក់ និងអ្នកនាំផ្លូវម្នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ មកក្រុងប៉ោយប៉ែត។ ​ការឃាត់ខ្លួន​ជនជាតិ​ចិន​នេះ ​បាន​នៅ​វេលា​ម៉ោង​៩យប់ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ​២០២១ ត្រង់​ភូមិសាស្ត្រ អូរ​ព្រំដែន ភូមិ​កោះ​ស្នួល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឧ​ត្ត​ម​សេនីយ៍​ត្រី ជឹម ប៊ុន​អាន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ​ បាន​ប្រាប់ឲ្យ​ដឹងថា ​មេបញ្ជាការ​ បានដាក់​បទបញ្ជា​យ៉ាង​តឹងរឹង ដល់​កម្លាំង​ទាំងអស់​ដែល​ល្បាត​នៅតាម​បន្ទាត់​ព្រំដែន​ឲ្យ​ជាប់​ជាប្រចាំ​២៤​ម៉ោង​លើ​២៤​ម៉ោង ដោយ​ប្តូរ​វេន​គ្នា សហការ​ឲ្យ​បានល្អ ជាមួយ​កងកម្លាំង​ចម្រុះ ដើម្បី​ទប់ស្កាត់​ពលករ លួច​ឆ្លងដែន​ខុសច្បាប់ និង​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ មិន​ឲ្យ​ចូលទៅក្នុង​សហគមន៍​។ ​លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ ​លុះ​នៅ​យប់​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ លោក អនុសេនីយ៍ទោ ហួត ប៊ុនធឿន មេក្រុម​គោលដៅ ដឹកនាំ​កម្លាំង​ដើរល្បាត​ក៏​ជួបប្រទះ​ឃើញជនជាតិ​ចិន ចំនួន ៤​នាក់ និង​អ្នក​នាំ​ផ្លូវ​ម្នាក់ និង​ម៉ូតូ ចំនួន ១​គ្រឿង បំរុង​ឆ្លងដែន​ចេញទៅ​ប្រទេស​ថៃ​ចូល​មក​ស្រុក​ខ្មែរ ត្រូវ​បាន​កម្លាំង តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ ឃាត់ខ្លួន។

​លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា​ចាប់តាំងពី​កងកម្លាំង តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត បាន​បញ្ជូន​ឲ្យ​មក​បំពេញ​ប្រតិបត្តិការ សហការ​ជាមួយ​កម្លាំងចម្រុះ ទប់ស្កាត់​ពលករ​លួច​ឆ្លងដែន និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ កម្លាំង​បានធ្វើការ ឃាត់ខ្លួន​ពលករ​ឆ្លង​ដែន​បញ្ជូនទៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ជា​បន្តបន្ទាប់ និង​ឃាត់ខ្លួន​មេខ្យល់​បាន​មួយចំនួន បញ្ជូនទៅ​សមត្ថកិច្ច​ជំនាញ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​។

​សមត្ថកិច្ច​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ​ជនជាតិ​ចិន​៤​នាក់ និង​អ្នក​នាំ​ផ្លូវ​ម្នាក់​នោះ​ ពេល​សមត្ថកិច្ច​ខ្មែរ​សួរនាំ​បាន​ប្រាប់ថា ​ពួកគេ​មកពី​ប្រទេស​ថៃ​ ដោយមាន​អ្នកផ្លូវ​១​នាក់ នាំ​ដើរកាត់​តាម​ច្រករបៀង​ចូលមក​ប្រទេស​ខ្មែរ​ ដើម្បី​មក​ធ្វើ​ការងារ​ធ្វើ​នៅ​ក្រុង​ប៉ោយប៉ែត​។​ បន្ទាប់ពីរ​សួរនាំ​រួច​សមត្ថកិច្ច​ខ្មែរ​ បាន​នាំ​ជនជាតិ​ចិន​ទាំង​៤​នាក់ ​និង​អ្នក​នាំ​ផ្លូវ​១​នាក់​ទៅធ្វើ​កំណត់ហេតុ​ឃាត់ខ្លួន និង​អនុវត្តតាម​វិធាន​របស់​សុខាភិបាល និង​បញ្ជូនទៅ​ច​ត្តា​ឡី​ស័ក ​នៅ​មណ្ឌល​ស្រុក​ថ្មពួក ១៤ ទើប​យកទៅ​ប្រគល់​ឲ្យ ស្នាក់ការ​កងរាជអាវុធហត្ថ​ខេត្ត​អនុវត្តតាម​នីតិ​វិធី​ច្បាប់​របស់​ស្រុក​ខ្មែរ​៕​

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Selena ក្លាយជាមហាសេដ្ឋី ខណៈ Justin កំពុងផ្ទុះច្រូងចម្រាសនឹងបុគ្គលបទល្មើសផ្លូវភេទ

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្រ្តី​ជំនាញ​សាធារណការ​​ឆ្លើយតប​បញ្ជាក់ ផ្លូវខូច​បង្កើត​ចង្ហូរ​រលក​នៅ​​​រង្វង់មូលព្រះថោង​នាងនាគ

ចរាចរណ៍២២ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម