ជីវិតកម្សាន្ដ
អ្នកគ្រប់គ្រងកម្មវិធីMGCព្រមានផ្លូវច្បាប់ចំពោះគណៈកម្មការMiss Cambodiaម្នាក់ ក្រោយមានការរិះគន់បែបជាន់ពន្លិច
អ្នកគ្រប់គ្រងកម្មវិធីMGCបានចេញមុខព្រមានលើកញ្ញា និមល ដែលជាគណៈកម្មការ Miss Cambodiaបន្ទាប់ពីម្ចាស់ផេកនេះ បានធ្វើការរិះគន់ និងដៀមដាមមកលើការរៀបចំកម្មវិធីរបស់ខ្លួន ។
នៅលើផេកផ្លូវការMiss Grand Cambodiaបានផ្ទុះប្រតិកម្មបែបនេះថា តាងនាមយើងខ្ញុំជាអ្នកគ្រប់គ្រងកម្មវិធី Miss Grand Cambodia សូមព្រមានជាផ្លូវការថា ម្ចាស់កាន់ផេកនេះឈ្មោះកញ្ញា និមល ដែលជាគណៈកម្មការMiss Cambodia សូមមេត្តាកុំយកឈ្មោះ Miss Grand Cambodia ទៅលេងសើចដើម្បីជាការជាន់ពន្លិច។
ប្រភពបន្តថា ហើយចាប់ពីថ្ងៃនេះទៅ ឈប់យកការងារណាដែលពាក់ព័ន្ធនឹងMiss Grand Cambodiaទៅចុះផ្សាយទៀត ប្អូនស្រីមិនបានលើកស្ទួយអ្វីទេ និស្ស័យនិងសណ្ដានគំនិតរបស់ប្អូនមានតែការច្រណែនឈ្នានីសមិនចង់អោយកូនខ្មែរដើរទៅមុខទេ។ ឈប់ពីពេលនេះតទៅ បើមិនឈប់ទេ Miss Grand Cambodia នឹងចាត់ការតាមផ្លូវច្បាប់ហើយ។
ការចេញព្រមានខាងលើនេះ គឺបន្ទាប់ពីមានការបង្ហោះនៅលើផេកSuport Beauty Pageantដោយបានរិះគន់ថា ជម្រាបសួរអ្នកទាំងអស់គ្នា Adminសុំសួរបន្តិច ថ្មីៗនេះខាងកម្មវិធីMiss GrandCambodiaត្រូវបានលើកថ្ងៃជាបណ្តោះអាសន្នក្នុងវគ្គឈុតតំណាងខេត្ត Adminឆ្ងល់ថា ហេតុអ្វីMiss Cambodia Pageant(MWC) និងMiss Cambodiaរៀបចំការប្រកួតបាន?។
ប្រភពលើកឡើងទៀតថា ប្រហែលខាងក្រុមហ៊ុនទាំងពីរបានអនុញ្ញាតត្រឹមត្រូវពីក្រសួងហើយ, ចំណែកឯខាងMiss Grand Cambodia ប្រហែលមិន ….ហើយមើលទៅ។ និយាយមែនAdminអាណិតក្រុមការងារពីMGCបវរកញ្ញា អ្នកMake up ជាពិសេសបងៗអ្នកធ្វើឈុតតំណាងខេត្តតែម្តង៕
អត្ថបទ៖ ចាន់រ៉ា
-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត