សុខភាព
ឧស្សាហ៍ឈឺខ្នង ឈឺចង្កេះ សាកល្បងតិចនិកនេះម្ដងមើល៍ !
ឧស្សាហ៍ឈឺខ្នងឈឺចង្កេះដែរអត់? មានធ្លាប់ប្រទះអត់ គ្រាន់ឱនរើសអ្វីម្យ៉ាងដូចជាប៉ិច ឬក្រោយអង្គុយធ្វើការងារយូរម៉ោង ក្រោកឡើងរើខ្លួនស្រាប់តែឈឺខ្នង ជាប់ចង្កះអត់? បើមានបញ្ហាបែបនេះ ឈប់បារម្ភទៀតទៅ សំណេរនេះបានព្យាយាមស្វែងរកអត្ថបទល្អៗសម្រាប់ជួយសម្រួលបញ្ហាសុខភាពគ្នាយើង បើមានឈឺខ្នង ឈឺចង្កេះខ្លាំង អាចសាកល្បងដោះស្រាយបានតាមតិចនិកខាងក្រោមនេះ។
១- សម្រាកឲ្យបានគ្រប់គ្រាន់
អាស្រ័យតាមការណែនាំពីគ្លីនិកឯកទេសជាច្រើន គ្នាយើងមានបញ្ហាឈឺខ្នងឈឺចង្កេះ គួរសម្រាកឲ្យបានច្រើន ពិសេសនៅពេលមានអាការៈស្រួចស្រាវ គួរសម្រាកកុំធ្វើអ្វី ១-២ ថ្ងៃ ដោយប្រើខ្នើយដើម្បីកល់ធ្វើយ៉ាងណាឲ្យយើងអារម្មណ៍សុខស្រួល។
២- ស្អំរបស់ត្រជាក់មុន ចាំស្អំទឹកក្តៅក្រោយ
យើងអាចប្រើថង់ស្អំមានជាតិត្រជាក់ ក្នុងដំណាក់កាល ២-៣ ថ្ងៃដំបូង ដើម្បីអាចជួយកាត់បន្ថយបញ្ហារលាក បន្ទាប់មកប្តូរមកស្អំជាមួយដបទឹកក្តៅ ឬថង់ទឹកក្តៅ ដើម្បីជួយសម្រួលភាពតានតឹងរបស់សាច់ដុំ និងអាចជួយឲ្យលំហូរឈាមរត់បានល្អ។
៣- ប្រឹក្សាជាមួយគ្រូពេទ្យជំនាញ
អាចពិភាក្សាជាមួយគ្រូពេទ្យពីការព្យាបាលបញ្ហាឈឺខ្នង ឈឺចង្កេះដោយចលនា។ ការទៅប្រឹក្សាជាមួយពេទ្យ ក៏មានប្រយោជន៍ច្រើនផ្សេងទៀត យើងអាចទទួលបានការណែនាំឲ្យពីវិធីថែទាំងឆ្អឹងខ្នង និងការបញ្ចេញសកម្មភាពផ្សេងៗ ក៏អាចឲ្យពេទ្យជួយវាយតម្លៃសុខភាពខ្នងរបស់យើងបានដែរ។ លើសពីនេះ ការព្យាបាលដោយម៉ាស្សា ឬចាក់ម្ជុលវិទ្យាសាស្ត្រ ក៏អាចជួយបន្ធូរបន្ថយភាពតានតឹងសាច់ដុំ អាចបំបាត់ការកន្ត្រាក់ដែលជាមូលហេតុនាំឲ្យយើងឈឺចាប់។
៤- ចាប់ផ្តើមបញ្ចេញចលនា
នៅពេលអាការៈឈឺខ្នងមានភាពប្រសើរជាមុន យើងអាចចាប់ផ្តើមធ្វើការងារដូចដើមវិញ។ បន្ទាប់ពី ២សប្តាហ៍ក្រោយ អាចបញ្ចេញសកម្មភាពផ្សេងៗទៀត ដូចជាហាត់ប្រាណប្រភេទពន់ពែនខ្លួនប្រាណ (Stretching) ដើរ ធ្វើយូហ្គា និងហែលទឹកជាដើម។ ប៉ុន្តែត្រូវចាំផងដែរថា គួរបោះបង់ចោលទម្លាប់មួយចំនួនអាចធ្វើឲ្យមានបញ្ហាឈឺខ្នង ឈឺចង្កេះយើងត្រឡប់មកវិញ ពិសេសអំឡុងពេលអាការៈមិនទាន់ជា ក៏មិនត្រូវអង្គុយធ្វើការ យូរពេកនោះដែរ។
៥- ហាត់ប្រាណជាមួយឧបករណ៍ធ្ងន់ៗ
ចំណុចនេះ ត្រូវពិភាក្សាជាមួយវេជ្ជបណ្ឌិតជាមុន ខណៈអ្នកជំនាញអះអាងថា ជ្រើសយកវិធីហាត់ប្រាណណាមួយយើងពេញចិត្ត នឹងជួយឲ្យការហាត់ប្រាណបានកាន់តែយូរអង្វែង។ ប៉ុន្តែសកម្មភាពហាត់ប្រាណមួយចំនួន អាចមានគុណប្រយោជន៍ច្រើនជាងការហាត់ប្រាណធម្មតា។ ក្នុងការសិក្សាមួយ ធ្វើឡើងដោយអ្នកជំនាញកាណាដា ចេញផ្សាយលើកាសែត Journal of Strength and Conditioning គ្នាយើងមានបញ្ហាឈឺចង្កេះរ៉ាំរ៉ៃ ត្រូវគេឲ្យចូលរួមកម្មវិធីហាត់ប្រាណបែបធ្ងន់ៗ ដោយជាលទ្ធផលគឺអាការៈឈឺចាប់ ថយចុះបន្តិចម្តងៗ ហើយថែមទាំងជួយពង្រឹងគុណភាពជីវិត បើធៀបទៅនឹងគ្នាយើងហាត់ប្រាណបែបស្រាលៗ ដូចជាអេរូបិកជាដើម៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ តិចនិក ៥ យ៉ាងដោះស្រាយបញ្ហាឈឺខ្នង ឈឺភ្នែក ពេលធ្វើការយូរម៉ោងជាមួយកុំព្យូទ័រ
-
វប្បធម៌ ជំនឿ៤ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ ចេញកើតពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
កូនស្រីអតីតកីឡាករបាល់ទាត់ Franck បង្ហោះរូបស្រាត ផ្គើននឹងការព្រមានឪពុក