ព័ត៌មានជាតិ
ADB ផ្តល់ប្រាក់កម្ចី៨២លានដុល្លារ ដើម្បីកែលម្អផ្លូវក្នុងប្រទេសកម្ពុជា និងគាំទ្រច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានអនុម័តប្រាក់កម្ចីចំនួន៨២លានដុល្លារ ដើម្បីកែលម្អផ្លូវជាតិ និងផ្លូវខេត្តប្រវែង៤៨គីឡូម៉ែត្រ ក្នុងខេត្តព្រៃវែង ខេត្តកណ្ដាល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច តាមច្រករបៀងសេដ្ឋកិច្ចមហាអនុតំបន់មេគង្គ (GMS)។
ជំនួយថ្មីនេះ គឺជាដំណាក់កាលទី២ នៃគម្រោងធ្វើឱ្យប្រសើរឡើងនូវបណ្តាញផ្លូវថ្នល់ដែលមានគោលបំណងពង្រឹងការតភ្ជាប់កម្ពុជា ជាមួយវៀតណាម និងគាំទ្រការអភិវឌ្ឍគ្រឿងសម្របសម្រួលការឆ្លងដែននៅក្នុងខេត្តទាំងពីរ។ ការធ្វើឱ្យប្រសើរថ្មីនេះ នឹងប្រើប្រាស់ការរចនាដែលធន់នឹងគ្រោះមហន្តរាយ និងអាកាសធាតុ និងជួយឱ្យក្រសួងសាធារណការ និងដឹកជញ្ជូនគ្រប់គ្រងផ្លូវបានល្អប្រសើរ ដោយកាត់បន្ថយការផ្ទុកលើសចំណុះយានយន្តដែលជារឿយៗធ្វើឱ្យខូចផ្លូវ និងនាំឱ្យមានការជួសជុលមុនពេលកំណត់។
លោក Mohammad Nazrul Islam អ្នកជំនាញផ្នែកដឹកជញ្ជូនរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានថ្លែងថា “ការដឹកជញ្ជូនតាមផ្លូវគោក គឺជាមធ្យោបាយចម្បងនៃចរាចរណ៍ទំនិញ និងមនុស្សនៅក្នុងប្រទេសកម្ពុជា និងរវាងប្រទេសមហាអនុតំបន់ទន្លេមេគង្គ។ គម្រោងនេះនឹងពង្រីកលទ្ធភាពទទួលបានការអប់រំ សេវាសុខភាព ក៏ដូចជាសេវាកម្មសាធារណៈដទៃទៀត ក្នុងចំណោមសហគមន៍មូលដ្ឋាន ជាពិសេសពលរដ្ឋក្រីក្រនៅតាមជនបទ។ វាក៏នឹងជួយតភ្ជាប់កាន់តែប្រសើរទៅនឹងទីផ្សារ និងឱកាស សេដ្ឋកិច្ច តាម រយៈបណ្ដាញផ្លូវថ្នល់ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងភាពធន់នឹងអាកាសធាតុ ដែលតភ្ជាប់កម្ពុជាជាមួយវៀតណាមតាមច្រករបៀងសេដ្ឋកិច្ចខាងត្បូង នៃមហាអនុតំបន់មេគង្គ” ។
សូមបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបានកើនឡើង ៧,៨ ភាគរយ ក្នុងមួយឆ្នាំជាមធ្យមចាប់ពីឆ្នាំ១៩៩៨ ដល់២០១៩ ប៉ុន្តែបានធ្លាក់ចុះ៣,១ ភាគរយ នៅឆ្នាំ២០២០ ដោយសារជំងឺរាតត្បាតកូវីដ១៩ ។ វិស័យដឹកជញ្ជូនរបស់ប្រទេស ប្រឈមនឹងបញ្ហា ដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់ និងបញ្ហានិរន្តរភាព។ ផ្លូវជនបទ និងផ្លូវខេត្តភាគ ច្រើនរបស់កម្ពុជាមិនទាន់ឈួសឆាយ ហើយសមត្ថភាពផ្លូវជាតិមានកំណត់។
ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានបង្កើតផែនការជាតិមួយដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធដែលមានគុណភាពខ្ពស់និរន្តរភាព និងភាពធន់នឹងអាកាសធាតុដែលអាចបំពេញ តម្រូវ ការប្រជាពលរដ្ឋនិងកំណើនការងារអំឡុងឆ្នាំ២០៣០ ។ ផ្លូវកសាងក្នុងគម្រោងថ្មីនេះត្រូវបានបញ្ចូលក្នុងបញ្ជីគម្រោងផែនការជាតិនេះ។
ដំណាក់កាលទី១ នៃគម្រោង ដែលត្រូវបានអនុម័តដោយ ADB ក្នុងឆ្នាំ ២០១៧ គ្របដណ្តប់លើ ផ្លូវជាតិចំនួន១៤៧ គីឡូម៉ែត្រក្នុងខេត្តព្រៃវែង សៀមរាប និង ស្វាយរៀង តាមច្រករបៀងសេដ្ឋកិច្ច ខាងត្បូងនៃមហាអនុតំបន់មេគង្គ។
ក្នុងដំណាក់កាលទី ២ ការកែលម្អផ្លូវជាតិ នឹងបង្ហាញពីការចំណាយប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងបច្ចេកទេសជីវសាស្ត្រដែលមិនប៉ះពាល់ដល់បរិស្ថាន រួមទាំងការការពារទំនប់ និងជម្រាល។ ការធ្វើឱ្យប្រសើរឡើងនូវផ្លូវខេត្ត នឹងប្រើអង្គធាតុដីរាវ ដែលមិនប៉ះពាល់ដល់បរិស្ថាន ដើម្បីជួយពង្រីកការ ប្រើប្រាស់វត្ថុធាតុដើមដែលមាននៅក្នុងស្រុក។
គម្រោងនេះ ក៏មានគោលបំណងជួយក្រសួងសាធារណការនិងដឹកជញ្ជូន កែលម្អការគ្រប់គ្រងផ្លូវ ថ្នល់និងអភិវឌ្ឍរបៀបថែទាំផ្លូវប្រកបដោយនិរន្តរភាព ដោយប្រើប្រាស់កិច្ចសន្យាថែទាំផ្លូវថ្នល់ដែលមានប្រសិទ្ធភាព។ វាក៏នឹងបង្កើនការយល់ដឹងអំពីសុវត្ថិភាព និងសុខភាពផ្លូវថ្នល់ក្នុងសហគមន៍ដែលមានការអនុវត្តគម្រោងនេះ។
គម្រោងផ្លូវនេះ អនុវត្តតាមយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់ ADB សម្រាប់ប្រទេសកម្ពុជា ដែល មានគោល បំណងជួយប្រទេសក្នុងការកែលម្អការ ប្រកួតប្រជែងនិងធ្វើពិពិធកម្មសេដ្ឋកិច្ច។ គម្រោង នេះក៏ជាការអនុវត្តបន្តនៃកម្មវិធីផ្លូវនិងផ្លូវដែករបស់ ADB នៅក្នុងប្រទេសកម្ពុជាផងដែរ៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២០ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)