ព័ត៌មានជាតិ
វិមានឈ្នះឈ្នះ នឹងក្លាយឧទាហរណ៍ និងគុណប្រយោជន៍សម្រាប់ការអភិវឌ្ឍទីម័រលេស្ត
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ លោក (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្ត ប្រចាំនៅកម្ពុជា និងមន្ត្រីស្ថានទូតទីម័រលេស្ត បានអញ្ជើញទស្សនាវិមានឈ្នះឈ្នះក្នុងគោលបំណងដើម្បីស្វែងយល់អំពីប្រវត្តិសាស្ត្រស្តីពីការបង្រួបបង្រួមជាតិ ផ្សះផ្សាយជាតិតាមរយៈគោលនយោបាយឈ្នះឈ្នះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ តាមរយៈនៃការទស្សនា លោកឯកអគ្គរដ្ឋទូតបានថ្លៃងថា«វិមានឈ្នះឈ្នះ នឹងក្លាយឧទាហរណ៍ និងគុណប្រយោជន៍សម្រាប់ការអភិវឌ្ឍទីម័រលេស្ត»។
លោកឯកអគ្គរដ្ឋទូតទីម័រលេស្ត ត្រូវបានទទួលការស្វាគមន៍ពីលោកឧត្តមសេនីយ៍ឯក សាយ សុវិន្ទ អគ្គនាយរងអគ្គនាយដ្ឋាននយោបាយ និងកិច្ចការបរទេសក្រសួងការពារជាតិព្រមទាំងក្រុមការងារវិមានឈ្នះឈ្នះដែលបានធ្វើបទឧទ្ទេសនាមជំរាបជូនលោកឯកអគ្គរដ្ឋទូតអោយបានយល់អំពីដំណើរការសាងសង់វិមានឈ្នះឈ្នះ ព្រមទាំងខ្លឹមសារចម្លាក់នានា នៅជុំវិញបរិវេណវិមានឈ្នះឈ្នះ និងនៅក្នុងសារមន្ទីរវិមានឈ្នះឈ្នះ ផងដែល ។
ក្រុមមគ្គុទ្ទេសក៍វិមានឈ្នះឈ្នះបានធ្វើការអត្ថធិប្បាយអំពីអត្ថន័យរូបចម្លាក់ជុំវិញវិមានឈ្នះឈ្នះ ដែលរូបចម្លាក់ទាំងនោះបានបង្ហាញពីទិវាចងចាំដំណើរឆ្ពោះទៅការផ្តូលរលំរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ និងរូបចម្លាក់ស្តីពីសកម្មភាពរបស់រដ្ឋាភិបាលកម្ពុជាចាប់តាំងពីក្រោយថ្ងៃជ័យជំនះ ៧មករា ឆ្នាំ១៩៧៩ រហូតនដល់ព្រះរាជាណាចក្រកម្ពុជាទទួលបានសន្តិភាពពេញលេញក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នៅចុងឆ្នាំ ១៩៩៨ ។
លោកឯកអគ្គរដ្ឋទូតក៏បានអញ្ជើញទៅទស្សនាសារមន្ទីរសម្តេចតេជោដែលស្ថិតនៅក្នុងតំបន់ ៧ ជ្រុងក្នុងវិមានឈ្នះឈ្នះ ។ នៅក្នុងសារមន្ទីរនេះក៏បានបង្ហាញរូបគំនូរ និងរូបថតស្តីពីប្រវត្តិនៃទិវាចងចាំដំណើរឆ្ពោះទៅការផ្តូលរលំរបបប្រល័យពូជសាសន៍ប៉ុលពតថ្ងៃទី ២០ ខែមិថុនា ឆ្នាំ១៩៧៧ ព្រមទាំងបានដាក់តាំងសំភារៈផ្សេងៗ របស់សម្តេចតេជោដូចជា រថយន្ត វិទ្យុ ទូរដាក់សំភារៈ ដែលបានប្រើប្រាស់កាលពីទស្សវត្សទី៧០ រហូតមកដល់ទស្សវត្សទី៨០ និង បង្ហាញពីភូមិសាស្ត្រនៃការអនុវត្ត នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន ក្នុងយោធភូមិភាគទី៣ ទី៤ និងយោធភូមិភាគទី៥ និងសកម្មភាពរបស់កងទ័ពមួកខៀវកម្ពុជានៅក្នុងបេសកកម្ម ថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ។
តាមរយៈការទស្សនាវិមានឈ្នះឈ្នះលោកឯកអគ្គរដ្ឋទូតទីម័រលេស្តប្រចាំនៅកម្ពុជាបានលើកឡើងថា៖ ប្រវត្តិសាស្ត្រដ៏គួរឱ្យចាប់អារម្មណ៍របស់កម្ពុជាសម្រេចបាននូវ សន្តិភាពនិងបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជាជាកត្តានាំឲ្យមានកំណើនសេដ្ឋកិច្ច។តាមរយៈការទស្សនាវិមានឈ្នះឈ្នះពេលនោះលោកឯកអគ្គរដ្ឋទូតរំពឹង ថានឹងអាចអញ្ជើញទៅទស្សនាតំបន់ប្រវត្តិសាស្ត្រយោធានានាពិសេសស្ដូបឈ្នះឈ្នះនៅតំបន់ប្រវត្តិសាស្ត្រជ្សេងទៀតផងដែរ។
លោកសង្ឃឹមថាកម្ពុជានិងទីម័រនៅតែបន្តកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាបន្តទៀត ។ ទីម័រលេស្តនិងកម្ពុជាមានទំនាក់ទំនងការទូតយ៉ាងរឹងមាំជាមួយនឹងបទពិសោ ធន៍នៃការអភិវឌ្ឍ ។ ជាចុងក្រោយលោកឯកអគ្គរដ្ឋទូតទីម័រលេស្តប្រចាំនៅកម្ពុជាបានសង្កត់ធ្ងន់ថា៖«វិមានឈ្នះឈ្នះនឹងក្លាយឧទាហរណ៍និងគុណប្រយោជន៍សម្រាប់ ការអភិវឌ្ឍទីម័រលេស្ត»៕
អត្ថបទ៖ ណារី
-
ចរាចរណ៍៤ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ចរាចរណ៍៧ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ