Connect with us

សុខភាព

ចាក់វ៉ាក់សាំងកូវីដដូសជំរុញរួចរាល់ អាចធ្វើដំណើរដោយសេរីឬយ៉ាងណា?

បានផុស

នៅ

វ៉ាក់សាំងការពារកូវីដ-១៩ ដូសជំរុញ កំពុងចរាចរចាក់ជូនមនុស្សរាប់លាននៅលើពិភពលោក ក៏ដូចជាពលរដ្ឋកម្ពុជាផងដែរ។ គ្រប់គ្នាបានដឹងហើយថា វ៉ាក់សាំងដូសជំរុញ ជាអាវុធប្រឆាំងការរាតត្បាតនៃវីរុសកូវីដ-១៩ កុំវារាលដាលកាន់តែធំ និងទប់ស្កាត់វីរុសបំប្លែងខ្លួនគ្រប់ប្រភេទ។ អ៊ីចឹង បើសិនអ្នកបានចាក់ដូសជំរុញរួចរាល់ហើយ តើអាចធ្វើដំណើរដោយសេរីហើយមែនទេ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពាក់ព័ន្ធនឹងចម្ងល់នេះ លោក​ស្រី​​ Leana Wen វេជ្ជបណ្ឌិត​ផ្នែក​សង្គ្រោះ​បន្ទាន់ និង​ជា​សាស្រ្តាចារ្យ​នៅ​សាក​វិទ្យា​ល័យ​ George Washington ​សហរដ្ឋអាមេរិក ឆ្លើយថា ​ទោះ​ជា​បាន​ចាក់​វ៉ាក់សាំង​ពីរដូសពេញលេញ ឬដូសជំរុញរួចហើយ​ក៏​ដោយ ​ក៏នៅ​តែ​ត្រូវអនុវត្តគម្លាត​រវាងគ្នាដូចទៅនឹង​មុនពេល​បាន​ទទួល​វ៉ាក់​សាំងអ៊ីចឹងដែរ ត្បិតអីករណីវិជ្ជមានបន្តរកឃើញរាល់ថ្ងៃ​។

Session Summary: Physicians' Role in Ending the Opioid Crisis

ប្រភពពីសារព័ត៌មាន CNN បានដកស្រង់សម្ដី វេជ្ជបណ្ឌិតរូបនេះថា “វ៉ាក់សាំង​​អាច​ការ​ពារ​យើង​កុំ​ឲ្យ​ធ្លាក់​ខ្លួន​ឈឺ ដែល​វិវត្ត​ទៅ​ជា​មាន​រោគ​សញ្ញា​ផ្សេងៗ ហើយ​អ្វី​ដែល​សំខាន់​គឺ​ការ​ពារ​មិន​ឲ្យ​អ្នកជំងឺឈឺ​ធ្ងន់ ឬត្រូវ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​”។

តាមការសិក្សា​លើ​វ៉ាក់សាំង​មិន​បាន​បញ្ជាក់​ទេ​ថា តើ​វ៉ាក់សាំង​អាច​ការ​ពារ​មិន​ឲ្យ​វីរុស​កូវីដ​-១៩ តោង​ជាប់​នៅ​ប្រព័ន្ធ​ផ្លូវ​ដង្ហើម​របស់​អ្នកដែលបាន​ទទួល​វ៉ាក់សាំង​ ហើយ​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​​ឬ​យ៉ាងណា​ឡើយ​។ ដូច្នេះវា​នៅ​តែ​មាន​លទ្ធភាព​អាច​​ឆ្លងចំពោះអ្នក​បាន​ចាក់​វ៉ាក់សាំងដូសមូលដ្ឋាន ឬដូសជំរុញដដែល។ មិនថាចាក់វ៉ាក់សាំងពីរដូសឬបីដូស វាមិនមែនជាវិធានការតែមួយដែលអាចទប់ស្កាត់ការចម្លងនៃវីរុសកូវីដ-១៩ឡើយ​​។ ដូច​នេះ ប្រសិនបើគម្លាតមិនត្រូវបានអនុវត្តនោះទេ រាល់ពេលដែល​អ្នក​​ផ្ទុកជំងឺនិយាយ ដក​ដង្ហើម ឬ​កណ្ដាស់ នឹង​នៅ​តែ​អាច​មានឱកាសចម្លង​វីរុស​ទៅ​អ្នក​ផ្សេង​បាន​។

លោក​ស្រីវេជ្ជបណ្ឌិតរូបនេះ​បញ្ជាក់ថា ​វាជា​ការ​សំខាន់​ណាស់​ដែល​គ្រប់​គ្នា​ដែល​បាន​ចាក់​វ៉ាក់​សាំង​រួច​ត្រូវ​ការពារ​ខ្លួន​កុំឲ្យ​វីរុស​ចូល​ដល់​ក្នុង​ខ្លួន​បាន​។​​ ដោយ​សារ​​ហេតុ​ផលទាំង​នេះ​ ទោះ​បាន​ទទួល​វ៉ាក់សាំងដូសទី៣ ឬទី៤ ពេញលេញយ៉ាងណាក៏​ដោយ ក៏​គ្រប់គ្នា​គួរ​បន្ត​ពាក់​ម៉ាស និង​​រក្សា​គម្លាត​សង្គមឱ្យបានខ្ជាប់ខ្ជួន​៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ អ្នកមានជំងឺ៧មុខនេះត្រូវចាក់វ៉ាក់សាំងកូវីដដាច់ខាត ព្រោះបើឆ្លងហើយ គ្រោះថ្នាក់ដល់ជីវិត

ចុចអាន៖ នេះគម្លាតដូសទី ២ ទៅទី ៣ នៃវ៉ាក់សាំង ៤ ប្រភេទ ដែល កម្ពុជា បើកយុទ្ធនាការចាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៦ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម