Connect with us

សុខភាព

ក្រោយជា បើមានរោគសញ្ញានេះបញ្ជាក់ថា អ្នកមានកូវីដរយៈពេលវែង ត្រូវជួបពេទ្យបន្ទាន់

បានផុស

នៅ

វេជ្ជបណ្ឌិត ​Chakrarat Pittayawong Anon​ ប្រធាននាយកដ្ឋានរោគរាតត្បាតបានបង្ហាញថា រោគសញ្ញានៃជំងឺកូវីដ ១៩ វាអាចបង្ហាញទាំង រាងកាយ និង ផ្លូវចិត្ត ដោយអ្នកជំងឺម្នាក់ៗមានរោគសញ្ញាផ្សេងៗគ្នា។ វា​មិន​មាន​លក្ខណៈ​ជាក់លាក់​ឡើយ​ ដោយ​អ្នក​ឈឺ​ខ្លះ​មាន​ដូចជា ​ក្អក​ ក្ដៅ​ខ្លួន​ ឈឺក្បាល ​បាត់បង់​ក្លិន​ ឬ​រសជាតិ​ ឈឺ​ទ្រូង ​ដកដង្ហើម​ខ្លី​ អស់កម្លាំង ​ឈឺ​សន្លាក់ ​ឬ​សាច់ដុំ​ និង​រាគ ​ដែល​បណ្ដាល​មក​ពី​ការ​ថយ​ចុះ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ។ ហើយ​អ្នក​ខ្លះ​ក៏​អាច​មាន​រោគ​សញ្ញា​នៃ​ការ​ថប់បារម្ភ​ ឬ​ការ​ធ្លាក់​ទឹកចិត្តជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​ពិសេស​អ្នក​ស្ថិតនៅក្នុងតំបន់​ក្រហម ​និង​អ្នក​មាន​ជំងឺ​ធ្ងន់ធ្ងរ អាច​មាន​ឱកាស​ឆ្លង​កូវីដ​ខ្ពស់​ជាង​អ្នក​ដែល​មាន​រោគ​សញ្ញាតិ​ចជាង ព្រោះអាចមាន​កត្តា​ស្ត្រេស ​ដែល​បាន​ប្រមូល​ផ្ដុំ​តាំង​ពី​ពេល​ដែល​ឈឺ​ជាមួយ​កូវីដ ។ ជា​លទ្ធផល​រោគសញ្ញាអាច​បន្ត​ពី ៣-៦ ខែ មុន​ពេល​វា​វិល​មក​រក​ភាព​ធម្មតា​វិញ។ ក៏​ដូចជា​រក​ឃើញ​លើ​ស្ត្រី​ច្រើន​ជាង​បុរស និង​អ្នក​ដែល​មាន​ជំងឺរ៉ាំរ៉ៃ​ផ្សេង​ទៀត ​ដូចជា​ជំងឺ​ហឺត។ ល។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀតថា​ ការ​ផ្ដោត​សំខាន់​លើ​ការ​ព្យាបាល​ដោយ​រោគសញ្ញា អ្នក​ជំងឺ​អាច​រង់ចាំ​ជា​សះស្បើយ​ដោយ​ខ្លួនឯង​ ប្រសិន​បើ​ពួកគេ​មាន​រោគ​សញ្ញា​តិចតួច។ ទោះ​យ៉ាងណា​ក៏ដោយ ​ប្រសិន​បើ​អាការ​មិន​ប្រសើរ​ឡើង​ ឬ​កាន់​តែ​អាក្រក់​ទៅៗ ដូចជា​ក្អក​ ហត់នឿយ​ ដង្ហើម​ដកញាប់ ​ឬ​មាន​រោគ​សញ្ញា​ប្រព័ន្ធ​ប្រសាទ​ដូចជា​វង្វេងវង្វាន់​ អ្នក​ជំងឺ​គួរ​តែ​ទៅ​ជួប​គ្រូពេទ្យ​ ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ​ និង​ព្យាបាល​បន្ថែម​បន្ថែម​ទៀត។

លើសពីនេះ​លំហាត់ប្រាណ គឺ​ជា​កត្តា​សំខាន់​ដែល​អនុញ្ញាត​ឲ្យ​រាងកាយ​វិល​ត្រឡប់​មក​ធ្វើការ​យ៉ាង​ឆាប់​រហ័ស​ និង​ពេញលេញ។ ក៏​ដូចជា​ត្រូវពឹងផ្អែកលើការលើក​ទឹកចិត្ត​ពីខ្លួនឯង ​និង​អ្នកនៅ​ជុំវិញ​ខ្លួន ធ្វើ​សកម្មភាព​ច្នៃប្រឌិត​ ដើម្បី​បំបាត់​ភាព​តានតឹង វា​អាច​ជួយ​កែលំអ​សុខភាព​ផ្លូវចិត្ត​ ដែល​កំពុង​ទទួល​រង​ពី​ជំងឺកូវីដ ១៩ ។

យ៉ាងណាមិញ​ បើ​អ្នក​បាន​ជា​សះស្បើយពីកូវីដ​ នៅតែមានរោគ​សញ្ញាដូចបានរៀបរាប់ខាងលើ គួរទៅជួប​គ្រូពេទ្យ​ ដើម្បី​កំណត់​ពីមូលហេតុពិតប្រាកដ។ ព្រោះខ្លះ​អាច​ជា​លទ្ធផល​នៃ​ថ្នាំ​ដែល​ប្រើដើម្បី​ព្យាបាល ឬមាន​ជំងឺ​ផ្សេង​ទៀត​ផងដែរ។ ដូច្នេះ​ការ​ពិនិត្យ​និង​ព្យាបាល​បន្ថែម​ត្រូវ​បាន​ទាមទារ​ ដើម្បី​ឲ្យ​ត្រូវ​នឹង​បញ្ហា ថា​ពួកគេ​អាច​ឆ្លង​កូវីដ​ម្តង​ទៀត ជាពិសេស​ការ​បង្ក​រោគ​ដែល​ខុស​ពី​ប្រភេទ​ដើម ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖thairath

ចុចអាន៖មូលហេតុអ្នកជំងឺនៅសេសសល់រោគសញ្ញាក្រោយជា ដែលគេហៅថា កូវីដរយៈពេលវែង

ចុចអាន៖នេះគម្លាតដូសទី ២ ទៅទី ៣ នៃវ៉ាក់សាំង ៤ ប្រភេទ ដែល កម្ពុជា បើកយុទ្ធនាការចាក់

ចុចអាន៖ ៦ សំនួរ​ មុន-ក្រោយចាក់វ៉ាក់សាំងកូវីដ អាចធ្វើអ្វីបាននិងមិនអាច




Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

សន្តិសុខសង្គម៣ ម៉ោង មុន

លោក សាំ ពិសិដ្ឋ៖ ការបាក់ស្រុតផ្លូវបេតុងនៅសង្កាត់ស្ទឹងមានជ័យទី២ ដោយសារទឹកហូរច្រោះខាងក្រោមផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម