កីឡា
សិក្ខាកាមកីឡាហុកគី៣៥% ទទួលបាននិទ្ទេសល្អណាស់ ក្រោយបញ្ចប់វគ្គគ្រូបង្វឹកកម្រិត១
វគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហុកគីកម្រិត ១ ដែលបានដំណើរការសិក្សារយៈពេលមួយសប្តាហ៍ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានោះ បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១នេះ។
ឆ្លងតាមរយៈការធ្វើតេស្ដក្រោយបញ្ចប់ការសិក្សាទាំងទ្រឹស្តីនិងអនុវត្តជាក់ស្តែងនោះ ក្នុងចំណោមសិក្ខាកាមចំនួន២៥រូប មានសិក្ខាកាម៣៥%បានទទួលនិទ្ទេសល្អណាស់, ៤០% បានទទួលនិទ្ទេសល្អ និង ២៥%បានទទួលនិទ្ទេសមធ្យម។
លោក កាំង សុធា អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា បានបញ្ជាក់នៅក្នុងពិធីបិទវគ្គសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាហុកគីកម្រិត១ ថា ក្រោយបញ្ចប់វគ្គនេះ សិក្ខាកាមទាំងអស់នឹងក្លាយខ្លួនជាគ្រូបង្វឹកកីឡាហុកគី ដូច្នេះលោកគ្រូអ្នកគ្រូសូមយកចំណេះដឹងជំនាញដែលក្រេប ជញ្ជក់បានពីគ្រូអន្តរជាតិ ទៅបង្ហាត់បង្ហាញបង្រៀនដល់កីឡាករ កីឡាការិនីរបស់ខ្លួនឱ្យយល់ដឹងកាន់តែច្បាស់ពី ច្បាប់ និងបច្ចេកទេសកីឡាហុកគី ដើម្បីចងក្រងជាក្រុមហុកគីមួយខ្លាំង សម្រាប់ត្រៀមចូលរួមប្រកួតថ្នាក់តំបន់ ពិសេសសម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោកអគ្គលេខាធិការបញ្ជាក់ថា «ដូច្នេះ សហព័ន្ធក៏បានដាក់ផែនការយុទ្ធសាស្ត្ររបស់ខ្លួន ក្នុងការបង្កើនសមត្ថភាពធនធានមនុស្សកីឡាហុកគីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ឆ្លងកាត់តាមរយៈវគ្គសិក្សារយៈពេល៧ថ្ងៃនេះ សហព័ន្ធដាក់ក្តីសង្ឃឹមថា នឹងអាចពង្រីក និងបំផុសចលនាកីឡាហុកគីឲ្យកាន់តែទូលំទូលាយ។ កាលណាមានអ្នកស្រឡាញ់ច្រើន លេងច្រើនលើប្រភេទកីឡាអូឡាំពិកមួយនេះ ពេលនោះសហព័ន្ធក៏អាចស្វែងរកបានធនធានកាន់តែសម្បូរបែប និងកាន់តែមានគុណភាពរឹងមាំផងដែរ ខណៈការ ចូលរួមប្រកួតលក្ខណៈអន្តរជាតិក៏យើងសង្ឃឹមថានឹងទទួលបានលទ្ធផលល្អ។ សម្រាប់ការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺសហព័ន្ធដាក់ក្តីសង្ឃឹមថា ក្រុមជម្រើស ជាតិកីឡាហុកគីកម្ពុជានឹងទទួលបានលទ្ធផលប្រសើរដែរ។ ប្រសិនបើយើងមិនទទួលបានការបណ្តុះបណ្តាល មិនបានផ្សព្វផ្សាយទេ លទ្ធផលនៃដំណើរការអភិវឌ្ឍក៏មិនទទួលបាន លទ្ធផលល្អនោះទេ»។
សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលគ្រូ បង្វឹកកីឡាហុកគី បានចាប់ផ្តើមពីថ្ងៃទី ២៤ដល់ថ្ងៃទី៣០កញ្ញា ដោយមានសិក្ខា កាមចូលរួមចំនួន២៥នាក់ ។ វគ្គនេះដំណើរការទៅបានក្រោមការជួយជ្រោមជ្រែងរបស់អង្គការសាមគ្គីអូឡាំពិកអន្តរជាតិ (OS)ក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ និងគ្រូឧទ្ទេសផ្ដល់ដោយសហព័ន្ធកីឡាហុកគីអន្តរជាតិ ។

ក្នុងចំណោមសិក្ខាកាមចំនួន២៥រូបនោះ មាន១៧រូបជានារី ដែលមកពី៩ក្លិបទូទាំងរាជធានី ខេត្តដែលក្នុងនោះមកពីរាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ចាម កំពង់ធំ ពោធិ៍សាត់ បន្ទាយ មានជ័យ កំពង់ស្ពឺ និង ខេត្តសៀមរាប ដែលក្នុងនោះមានសិក្ខាកាមចំនួន៥រូបសិក្សាតាមអនឡាញ ចំពោះគ្រូឧទ្ទេសនាមតាមអនឡាញមកពីបរទេស គឺលោក Tahir Zaman ដោយត្រូវសិក្សាទៅលើមេរៀនសំខាន់ៗដូចជាសេចក្ដីផ្ដើមនៃកីឡាហុកគី តួនាទីគ្រូបង្វឹក ការគ្រប់គ្រងហានីភ័យ(Risk Management) ការត្រៀមបម្រុងរបស់គ្រូបង្វឹក ការហាមប្រើប្រាស់សារធាតុញៀន(Anti-Doping) បទបញ្ជាការប្រកួតហ្គេម វិធីនៃការស៊ុត ការបញ្ជូនបាល់ ការទទួលបាល់ ការការពារ និង អ្នកចាំទី៕
ដោយ ៖ វិសិទ្ធ


-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង