Connect with us

កូវីដ-១៩

ភ្នំពេញ មានកន្លែងព្យាបាលជំងឺកូវីដ-១៩ ១០ទីតាំង ខណៈមណ្ឌលកោះពេជ្រ មិនទាន់បើក

បានផុស

នៅ

បច្ចុប្បន្ន រាជធានីភ្នំពេញ មានមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន១០ទីតាំង។ ជាមួយគ្នានេះ គេឃើញមានការរៀបចំ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កោះពេជ្រ ឡើងវិញ បន្ទាប់ពីបានបិទវិញមួយរយៈ ស្របពេលតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃនៅទូទាំងប្រទេសរយៈពេល១សប្ដាហ៍ចុងក្រោយនេះ បានឡើងពីខ្ទង់ ៨០០ ទៅ ៩០០ករណី។ ប៉ុន្តែមានការបញ្ជាក់ពីមន្ត្រីសុខាភិបាលថា មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កោះពេជ្រ នៅមិនទាន់មានការទទួលព្យាបាលអ្នកជំងឺនៅឡើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ មានប្រសាសន៍ប្រាប់ កម្ពុជាថ្មី នៅល្ងាចមិញថា បច្ចុប្បន្នភ្នំពេញនៅសល់មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ចំនួន ១០ ទីតាំងប៉ុណ្ណោះ ដោយមន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធបានប្រគល់មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលដែលជាសាលារៀន ជូនមន្ទីរអប់រំ ដើម្បីឱ្យសិស្សានុសិស្សចូលរៀនវិញ។

ប្រធានមន្ទីរសុខាភិបាល រាជធានីភ្នំពេញ រូបនេះ បានបង្ហាញថា មន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទាំង១០ទីតាំងនោះ មានដូចជា មន្ទីរពេទ្យមិត្តភាព កម្ពុជា សូវៀត មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរពេទ្យព្រះអង្គឌួង មណ្ឌលសុខភាពចាក់អង្រែ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ព្រីមៀរ សែនសុខ២ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ពិភពថ្មី សែនសុខ២ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ មង្គលឧត្ដម មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ម៉ូឌែន២ មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ទួលពង្រ និង មណ្ឌលព្យាបាលជំងឺកូវីដ-១៩ ស្តាតអូឡាំពិក។

លោក ងី មានហេង មានប្រសាសន៍បន្តថា៖ “ក្រៅមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ដែលជាសាលារៀនទាំងនោះ គឺយើងទុកដដែល។ ចំណែកមណ្ឌលព្យាបាលកោះពេជ្រ យើងផ្អាកសកម្មភាពសិន ដោយសារយើងអត់មានអ្នកជំងឺ។ ចំពោះព័ត៌មានដែលថា មណ្ឌលព្យាបាលកោះពេជ្របើកឡើងវិញ គឺមិនទាន់ទេ គឺគ្រាន់តែរៀបចំបោសសំអាត តែអត់ទាន់មានដាក់អ្នកជំងឺទៅព្យាបាលនៅទីនោះទេ”។

គួររំលឹកថា កន្លង​មកក្រៅពីជ្រើសយកគ្រឹះស្ថានសិក្សាសាធារណៈមកធ្វើជា មណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ននោះ ក្រសួងសុខាភិបាល ក៏​បាន​អនុញ្ញាត​ឱ្យ​មន្ទីរពេទ្យ​ឯកជន ស្របច្បាប់​ក្នុង​រាជធានី​ភ្នំពេញ ទទួល​ពិនិត្យ ថែទាំ និង​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​-១៩​បាន។ ជាមួយគ្នានោះ ​អ្នកជំងឺ​កូ​វី​ដ​-១៩ កម្រិត​ស្រាល​ក៏​អាច​ព្យាបាល​ដោយ​ខ្លួនឯង នៅ​តាម​ផ្ទះបាន​ដែរ ដោយត្រូវរាយការណ៍ដល់អាជ្ញាធរមូលដ្ឋាន និងបុគ្គលិកសុខាភិបាលបានដឹងលឺ តាមដាន និងត្រៀមជួយសង្គ្រោះក្នុងករណីស្ថានភាពអ្នកជំងឺមានបញ្ហា៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រ៉យទ័រ៖ រុស្ស៊ី​អាចយល់ព្រម​​យក​លុយ​ដែល​បង្កក​ ៣០០​ពាន់​លាន​ដុល្លារ​ទៅ​ដោះស្រាយ​សង្គ្រាម​នៅ​អ៊ុយក្រែន

ព័ត៌មានជាតិ២៤ ម៉ោង មុន

ករណីមានវិវាទជាមួយ ប.ស.ស.មិនអាចដោះស្រាយបាន ពលរដ្ឋអាចដាក់ពាក្យប្តឹងទៅកាន់និយ័តករសន្តិសុខសង្គម

ហ៊ុន ម៉ាណែត ព្រំដែនឡាវ
នយោបាយ៥ ម៉ោង មុន

សម្ដេចធិបតី៖ ខ្ញុំមិនមែនជាអ្នកស្នេហាជាតិផ្ដាច់មុខទេ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម