KPT+
បណ្ដោយកូនឲ្យលេងតាមចិត្តមិនមែនរឿងអាក្រក់ទេ តែវាមានប្រយោជន៍ច្រើនសម្រាប់ក្មេង
មានប៉ាម៉ាក់មួយចំនួនធំគិតថា ការដែលបណ្ដោយឲ្យកូនធ្វើតាមចិត្ត ដូចបង្រៀនកូនឲ្យខូចអ៊ីចឹង ព្រោះបើធ្វើដូចនេះកូននឹងលែងខ្លាចហើយ។ តែបើតាមអ្នកជំនាញ ការដែលឲ្យកូនលេងអ្វីដែលកូនចង់លេង មានប្រយោជន៍ច្រើនជាងរឹតត្បិតការសប្បាយរីករាយរបស់កូន។

បើតាមលោកស្រីវេជ្ជបណ្ឌិត កុសល កណិការ ឯកទេសជំងឺកុមារ ម៉ាកប៉ាមិនគួរយល់ច្រឡំរវាងការលេងដោយសេរីជាមួយនឹងការដែលមានការបង្ហាត់បង្ហាញ។ ក្មេងៗត្រូវការជាចាំបាច់នូវការលេងដោយសេរី ហើយបើយើងបណ្ដោយឲ្យកូនលេងអ្វីដែលកូនចង់លេង នឹងមានប្រយោជន៍ដូចជា៖
– កាត់បន្ថយអត្រាដែលកូនរញ៉េរញ៉ៃជាមួយយើងបានច្រើន (ម៉ាក់ប៉ាអាចមានពេលធ្វើកិច្ចការផ្សេងទៀត)
– បង្វែរចំណាប់អារម្មណ៍ពីការមើលទូរស័ព្ទ ឬគ្រឿងអេឡិចត្រូនិកផ្សេងៗ
– ជាឱកាសឲ្យកូនស្វែងយល់ពីខ្លួនឯង (ស្វែងយល់ពីចំណង់ចំណូលចិត្តរបស់ខ្លួន)
– បង្កើនគំនិតច្នៃប្រឌិតខ្ពស់
– បង្រៀនខួរក្បាលឲ្យចេះដោះស្រាយបញ្ហា
– រក្សាសុខភាពផ្លូវចិត្តកុមារ

បន្ថែមពីលើនេះ ការជំរុញកូនៗឲ្យធ្វើអ្វីដែលកូនចង់ នឹងធ្វើឲ្យកូនៗសប្បាយចិត្ត ជាហេតុដែលបណ្ដាលឲ្យខួរក្បាលបញ្ចេញដូប៉ាមីន ដែលជាសារធាតុគីមីម៉្យាងធ្វើឲ្យយើងសប្បាយចិត្ត។ ម៉្យាងទៀត កូនអាចដឹងពីអ្វីដែលខ្លួនចង់បាន ឬអាចចាប់ផ្ដើមដឹងពីជំនាញដែលខ្លួនមានក៏ថាបាន។
វេជ្ជបណ្ឌិតទទួលសញ្ញាប័ត្រពីបារាំងរូបនេះបន្តថា ការដែលបណ្ដោយឲ្យកូនលេងតាមចិត្តចង់មិនមានបញ្ហាអ្វីទេ ប៉ុន្តែអ្វីដែលជាបញ្ហានោះគឺ ការលេងរបស់កូនខ្លះអាចនឹងប្រឡូកប្រឡាក់រញ៉េរញ៉ៃ។ ហើយម៉ាក់ប៉ាជាច្រើនខឹងកូននៅពេលដែលកូនធ្វើឲ្យផ្ទះរញ៉េរញ៉ៃ ឬប្រឡាក់ប៉ូកប៉ាកក្នុងផ្ទះ។

ទោះយ៉ាងនេះក្ដី អ្វីដែលម៉ាក់ប៉ាត្រូវធ្វើគឺជួយរៀបចំកន្លែងលេងឲ្យកូន ដើម្បីកាត់បន្ថយការប្រឡាក់រញ៉េរញ៉ៃនោះ ឬយើងអាចបង្រៀនកូនឲ្យសម្អាតក្រោយខ្លួនឯងបន្ទាប់ពីរាយបាយហើយ។ នេះក៏ដូចជា យើងបង្រៀនកូនឲ្យមានទំនួលខុសត្រូវលើបញ្ហាដែលខ្លួនឯងបង្កឡើងដែរ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ កូនៗទទួលបានអត្ថប្រយោជន៍ ៨ យ៉ាង ពេលឪពុកម្ដាយបង្រៀនឱ្យចេះដាក់ខ្លួន
ចុចអាន៖ ឪពុកម្ដាយមករៀនតិចនិកទប់ស្កាត់ កូនៗឈ្លោះគ្នាជាមួយបងប្អូន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា