Connect with us

សុខភាព

ដោះស្រាយការសង្ស័យ​ ចំពោះអ្នកមានអាឡ័កស៊ីនឹងស៊ុត តើអាចចាក់វ៉ាក់សាំង ផ្តាសាយបានឬអត់?

បានផុស

នៅ

ប្រសិនបើអ្នកមានអាឡ័កស៊ីទៅនឹងស៊ុត តើអាចចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយ ដែលមានប្រូតេអ៊ីននៅក្នុងស៊ុតបានឬអត់?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នប្រជាជនអាស៊ី​ត្រូវបានគេរកឃើញថា មានអាឡ័កស៊ីជាមួយនឹង​អាហារ។ បូករួមពី​កត្តាហ្សែន និងបរិស្ថាន ជា​ពិសេសអា​អាឡ័កស៊ីជាមួយ​អាហារ ដោយមានទឹកដោះគោ​ ស៊ុត​ និង​ម្សៅស្រូវសាលីជាដើម។ អាឡ័កស៊ី​ជាមួយស៊ុត ត្រូវបានគេ​រាយការណ៍​ថា​មានការកើនឡើង ១,៣ភាគរយ ចំពោះ​កុមារ និង ០,២ភាគរយ​ ចំពោះ​មនុស្សពេញវ័យ។

សម្រាប់​អ្នក​ដែល​ឆ្ងល់​ថា​ តើ​ពួកគេ​មាន​អាឡ័កស៊ី​ទៅ​នឹង​ស៊ុត​ឬ​ក៏​អត់នោះ ​លោក​វេជ្ជបណ្ឌិត Sirirak Kanchanateerapong គ្រូពេទ្យ​កុមារ​ឯកទេសអាឡ័កស៊ី​ និងប្រព័ន្ធភាពស៊ាំ នៅមន្ទីរពេទ្យ Nawavej បាន​ឆ្លើយ​នៅ​ក្នុងបញ្ហានេះថា ការ​ធ្វើតេស្ត​ថា​ តើអ្នកជំងឺម្នាក់នោះមានអាឡ័កស៊ីទៅនឹងស៊ុតឬអត់ ដោយ​ផ្អែក​លើ​ប្រវត្តិ​នៃ​ការ​ទទួលទាន​ស៊ុត​ ការធ្វើតេស្តស្បែក ឬការធ្វើតេស្ត​ឈាមសម្រាប់ IgE ជាក់លាក់ ​ចំពោះ​ការ​ធ្វើតេស្តស៊ុត (តេស្ត​សាកល្បង​ផ្ទាល់មាត់) ។

អាឡ័កស៊ី​ជាមួយ​នឹង​ស៊ុត​ អាច​ចាក់​វ៉ាក់សាំង​ផ្ដាសាយ​បានឬទេ?

អ្នកណា​ដែល​មាន​ប្រតិកម្ម​ជាមួយ​ស៊ុត​ មិន​ថា​ក្មេង​ឬចាស់ អាចទទួលថ្នាំបង្ការជំងឺ​គ្រុន​ផ្ដាសាយ តាម​អាយុ​នៃ​ឆ្នាំ​ដោយ​សុវត្ថិភាព។ ដោយ​សារអ្នក​ដែលមានប្រវត្តិអាឡ័កស៊ីស៊ុត អាចមានរោគសញ្ញា​ស្រួច​ស្រាវ​ លើស​ពី​ជំងឺទឹកនោមប្រៃ (ឧទាហរណ៍ជំងឺឈឺទ្រូង, ពិបាកដកដង្ហើម, រោគសញ្ញា​សំខាន់​ខុស​ពីធម្មតា, ក្អួតចង្អោរធ្ងន់ធ្ងរ) គឺជារោគសញ្ញាដែលត្រូវការ​ការអង្កេត​យូរ​ជាង​ធម្មតា (ច្រើនជាង ៣០ នាទី​ដោយ​គ្រូពេទ្យ​ជំនាញ) ។

វ៉ាក់សាំងការពារជំងឺគ្រុនផ្តាសាយបច្ចុប្បន្ន មិនថាវាជាការចាក់ថ្នាំ ឬបាញ់តាមច្រមុះ​ទេ ​វា​មាន​ផ្ទុក​នូវ​ប្រូតេអ៊ីនស៊ុត ovalbumin ចំនួនតិចតួច។ មានតែ ១.៣១ ក្នុងចំណោម ១ លានដូស​នៃ​ការឆក់អាណាហ្វីឡាក់ទិច​ ត្រូវបានរាយការណ៍បន្ទាប់ពីការចាក់វ៉ាក់សាំង។

ប៉ុន្តែ​ចំពោះ​អ្នក​ដែល​មាន​ប្រវត្តិ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ​ ចំពោះ​វ៉ាក់សាំង​ផ្ដាសាយ ឬប្រសិន​បើ​មាន​ការ​ចង្អុល​បង្ហាញ​អំពី​អាឡ័កស៊ី​ចំពោះ​សមាសធាតុ​នៃ​វ៉ាក់សាំង វា​ត្រូវ​បាន​ហាមឃាត់​ចំពោះ​ការ​ចាក់​វ៉ាក់សាំង​បន្ទាប់៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖រោគសញ្ញា ៤ ប្រភេទគួរតាមដានឲ្យម៉ត់ចត់ ចៀសវាងនាំធ្ងន់នៅសម័យ Delta រាតត្បាត

ចុចអាន៖អ្នក​ជំនាញ​ថា ការ​ពាក់​ម៉ាស​អាច​កាត់បន្ថយ​ហានិភ័យ​ប្រតិកម្ម​អាឡ័កស៊ី​ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៥ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម