Connect with us

អាជីព

មនុស្ស ៨​ ប្រភេទ​មាន​នៅ​ស្ថាប័ន​ណា​ពិបាក​ដល់​កន្លែង​នោះ

បានផុស

នៅ

កន្លែង​ការងារ​ណា​ក៏ដោយ តម្រូវ​ឲ្យ​មាន​មនុស្ស​ធ្វើការ​ស្រុះស្រួល​គ្នា ទើប​ស្ថាប័ន​អាច​អនុវត្ត​ការងារ​ប្រកបដោយសមិទ្ធផលខ្ពស់។ ផ្ទុយទៅវិញ បើសម្បូរមនុស្សអវិជ្ជមាន ឬ​មនុស្ស​ចរិត​យ៉ាប់ៗ​ច្រើន កន្លែង​នោះច្បាស់ជាមិនសូវរីកចម្រើនឡើយ។

អវិជ្ជមាន៖ មានបញ្ហាតែបន្តិចពួកគេគិតតែលើរឿងមិនល្អហើយបាក់កម្លាំងចិត្ត ​និង​ថែម​ទាំង​ទាញ​សមាជិក​ក្រុម​ឲ្យ​មាន​គំនិត​អវិជ្ជតាម​ខ្លួនទៀត។ ពួកគេចូលចិត្តសំឡឹងមើលបញ្ហា ជាជាង​ជួយ​រក​ដំណោះស្រាយ។

ឆាប់​រំជួលចិត្ត៖ ឆាប់បាក់ទឹកចិត្ត ឆាប់អន់ចិត្ត និង​ងាយណាស់ហូរទឹកភ្នែក​នៅ​ពេល​ដែល​មាន​រឿង​ឬ​ត្រូវ​គេ​ណែនាំ​ពីកំហុសរបស់ខ្លួន។ ជាមនុស្សដែលពិបាកធ្វើការជាមួយ ដោយសារ​ពេល​ខ្លះ​គេ​មិន​ហ៊ាន​ប្រាប់​ត្រង់ពីចំណុចអវិជ្ជមាន ព្រោះខ្លាចគាត់រំជួលចិត្តយំយែក។

ចង់ឈ្នះចង់ចាញ់៖ បុគ្គល​នេះ​រមែង​ធ្វើ​ឲ្យ​គេធុញ ព្រោះសូម្បីតែរឿងតិចតួចប៉ុណ្ណា​ក៏​ចង់​ធ្វើ​លើស​គេ​ដែរ។ ជាមនុស្សនិយមឈ្នានីស ធ្វើអីបើអន់ជាងគេតែបន្តិច គាត់​នៅមិនសុខ បក់មិន​ល្ហើយទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លេង​សើច​ច្រើនពេក៖ សូម្បី​មានរឿងសំខាន់យ៉ាងណា ក៏នៅតែអាចរក​រឿង​និយាយ​លេង​បាន​ដែរ។ និយាយច្រើនឥតប្រយោជន៍ស្ទើរ​តែគ្រប់ពេល មិនដឹង​មួយណា​ពិត​មួយ​ណា​លេង​សើច​ទេ យូរៗ​ទៅអ្នក​នៅជុំវិញ​ខ្លួន​លែង​ជឿ​សម្ដី​របស់​គាត់​ទៀត។

ស្ងៀមស្ងាត់​ជ្រុល៖ មិនចូលចិត្ត​បញ្ចេញ​យោបល់ ឬ​ហ៊ាន​ការពារ​គំនិត​របស់​ខ្លួន​ឡើយ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នកដទៃ។ មិន​ចូលចិត្ត​ប្រឆាំង រហូត​គេ​មិន​អាច​មើល​ឃើញ​ពី​សមត្ថភាព​ពិត​របស់​គាត់។

អួត​ខ្លួន​ពូកែ​ជាងគេ៖ ជាប្រភេទមនុស្សបានតែសម្ដី ចូលចិត្តធ្វើខ្លួន​ជាអ្នកខ្លាំង ទើប​អ្នក​ធ្វើការ​ជាមួយ​មិន​សូវ​រាប់រកឡើយ ព្រោះ​គេជ្រេញឬកពេក។

លាក់​ពុតត្បុត៖ នៅនឹងមុខជាមនុស្សផ្សេង នៅក្រោយខ្នងជាមនុស្សផ្សឹង។ ជា​បុគ្គល​ដែល​ចាស់ៗ​និយម​និយាយថា បាតដៃខ្នងដៃ ចូលចិត្តនិយាយល្អ តែ​តាម​ពិត​មាន​គំនិត​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ។

មិន​ស្ដាប់​យោបល់៖ កុំ​ថា​ឡើយ​មិត្តរួមក្រុម សូម្បី​ថ្នាក់​លើប្រាប់អ្វី ក៏​មិន​ងាយ​ធ្វើ​តាមដែរ ព្រោះ​យល់​ថា​ខ្លួន​ចេះ​គ្មាន​សល់។ ដោយសារ​តែ​បែបនេះ ទើប​ពេល​ខ្លះ​គាត់​ធ្វើខុស គ្មាន​អ្នក​មក​ជួយ​កែសម្រួល ព្រោះ​ទោះ​ជា​យ៉ាងណា​ក៏​គាត់​មិន​ព្រមស្ដាប់​យោបល់​របស់​គេ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Entrepreneur

ចុចអាន៖មាន​អារម្មណ៍​ថា មេដឹកនាំ​មាន​ចរិត​លំអៀង​?

ចុចអាន៖ហេតុផល​ដែល​មេដឹកនាំ​ល្អ កម្រ​ប្រើ​ពាក្យ ​«why»​ ពេល​សន្ទនា​ជាមួយ​បុគ្គលិក​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៩ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ២២ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ២២ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១៦ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម