សុខភាព
ផលប៉ះពាល់ខុសគ្នារវាងកូវីដទម្រង់ដើម និង ដែលតា ក្រោយពេលជាសះស្បើយ
កូវីដបំប្លែងខ្លួនប្រភេទ ដែលតា (Delta) និងកូវីដទម្រង់ដើម សុទ្ធសឹងជាវីរុសគួរឱ្យបារម្ភទាំងអស់។ វីរុសទាំងពីរនេះ កំពុងបង្កហានិភ័យចំពោះសហគមន៍កម្ពុជា ខណៈករណីវិជ្ជមានបានបន្តរកឃើញខ្ពស់ឡើងជារៀងរាល់ថ្ងៃ។
ត្បិតតែ កូវីដបំប្លែងខ្លួនប្រភេទ ដែលតា មានករណីវិជ្ជមានតិចជាងអ្នកវិជ្ជមានកូវីដទម្រង់ដើមក៏ពិតមែន ប៉ុន្តែហានិភ័យលើសុខភាពរបស់ ដែលតា គឺប្រឈមខ្លាំងជាងកូវីដ-១៩រហូតដល់១០០ភាគរយ។
ក្នុងនោះ សូម្បីតែអ្នកដែលធ្លាប់ឆ្លង ហើយបានព្យាបាលសះស្បើយ ក៏ប្រឈមផលប៉ះពាល់ខុសគ្នាចំពោះសុខភាព រវាងវីរុសទាំងពីរប្រភេទនេះដែរ។
១. កូវីដ-១៩
– អ្នកជំងឺកូវីដ-១៩ករណីស្រាល នឹងមានអង់ទីគ័រការពារការចម្លងរោគជាថ្មីប្រមាណ ១១ខែ ឬអាចមួយជីវិត បន្ទាប់ពីជាសះស្បើយ។
-ត្រូវចត្តាឡីស័ករយៈពេល ១៤ថ្ងៃ បន្ទាប់ពីតេស្តអវិជ្ជមាន។
២. កូវីដបំប្លែងខ្លួនប្រភេទ ដែលតា
-ភស្តុតាងថ្មីបង្ហាញថា ទោះបីជាអ្នកជំងឺធ្លាប់ឆ្លងវីរុសបំប្លែងខ្លួន Delta ម្ដងរួចហើយ និងបានជាសះស្បើយទាំងស្រុងក៏ដោយ ក៏ពួកគេនៅតែប្រឈមនឹងការឆ្លងឡើងវិញច្រើនដងទៀត។
-ត្រូវចត្តាឡីស័ករយៈពេល ២១ថ្ងៃ បន្ទាប់ពីតេស្តអវិជ្ជមាន។
៣. ចំណុចដូចគ្នា
-ផលប៉ះពាល់សរីរាង្គដូចជា សួត តម្រងនោម ថ្លើម ត្រូវការពេលយ៉ាងហោច ៣-៦ខែ ដើម្បីវិលត្រឡប់រកសភាពដើមវិញ ប៉ុន្តែវាមានកម្រិតស្រាលប៉ុណ្ណោះ។ នេះបើតាមការអះអាងពី អង្គការសុខភាពពិភពលោក។
-អ្នកឆ្លងវីរុសទាំងពីរប្រភេទនេះ សុទ្ធតែបង្កផលរំខានដល់សុខភាពផ្លូវចិត្តរួមមាន ថប់បារម្ភ ស្រ្តេស ឬធ្លាក់ទឹកចិត្ត ប៉ុន្តែវានឹងបាត់ទៅវិញយូរឬឆាប់ អាស្រ័យលើអ្នកជំងឺផ្ទាល់។
-អ្នកចាក់វ៉ាក់សាំងពេញលេញ សរីរាង្គអាចប្រឆាំងនឹងកូវីដទម្រង់ដើម និងកូវីដបំប្លែងខ្លួនគ្រប់ប្រភេទទាំងអស់ ពីរោគសញ្ញាធ្ងន់ធ្ងរ និងបង្ការហានិភ័យស្លាប់។
-មិនថាអ្នកបានជាសះស្បើយពីកូវីដទម្រង់ដើម ឬកូវីដបំប្លែងខ្លួន ដែលតា នោះទេ បន្ទាប់ជាភ្លាមៗ មិនទាន់អាចចាក់វ៉ាក់សាំងដូសជំរុញបានឡើយ ដោយត្រូវរង់ចាំយ៉ាងហោចពី ៦-៨ ខែសិន៕
អត្ថបទ៖ សន្យា
ចុចអាន៖ ក្រោយជា បើមានរោគសញ្ញានេះបញ្ជាក់ថា អ្នកមានកូវីដរយៈពេលវែង ត្រូវជួបពេទ្យបន្ទាន់
ចុចអាន៖ អ្នកឆ្លងកូវីដបំប្លែងខ្លួន Delta អាចឆ្លងម្ដងទៀត ទាំងនេះជាចំណុចសំខាន់ៗត្រូវដឹង
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់