វប្បធម៌ ជំនឿ
បុណ្យយើងអាចធ្វើទៅបានដោយវិធីនេះ ខណៈវត្តអារាមមិនប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌក៏ដោយ
ដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩ ទើបតម្រូវឲ្យពិធីបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាម ត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ទោះយ៉ាងណា បើទោះបីជាវត្តអារាមបានផ្អាក យើងមិនអាចទៅវត្តបានពិតមែន តែគ្រប់គ្នានៅតែអាចធ្វើបុណ្យបានដោយចិត្តជ្រះថ្លាពីខាងក្នុង និងបានចូលរួមសាងកុសលដល់អ្នកជុំវិញផងដែរ។
១ ធ្វើបុណ្យជាមួយព្រះរស់
បុណ្យជាមួយព្រះរស់ គឺជាបុណ្យមួយដែលកូនចៅប្រុសស្រី មិនអាចអាកខានបានឡើយ។ មុននឹងធ្វើចង្ហាន់ទៅប្រគេនព្រះសង្ឃ កូនចៅគ្រប់គ្នាត្រូវធ្វើបាយសម្លជូនដល់លោកអ្នកមានគុណសិន សឹមធ្វើចង្ហាន់ទៅវត្ត ឬចែកចាយទានដល់អ្នកក្រខ្សត់តាមក្រោយ។ ខណៈនេះ តាមវត្តអារាមក៏ពុំបានប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌធំដុំអីដែរ ដូច្នេះកូនចៅគួរតែយកពេលនេះ ធ្វើបុណ្យលាងបាប ជាមួយលោកទាំងពីរ។
២ ធ្វើសមាធិ
ការធ្វើសមាធិ នឹងជួយឲ្យចិត្តរបស់យើងមិនមានការវង្វេងស្មារតីនិងស្ងប់។ ការកំណត់ដង្ហើមចូលនិងចេញ ធ្វើឲ្យខួរក្បាលភ្លឺស្វាង គ្មានល្អក់កករណាមកលោមចិត្ត មានតែសេចក្ដីសប្បុរស គ្មានការលោភលន់ គ្មានកំហឹង វង្វេងស្មារតី អាចធ្វើសមាធិរយៈពេល ៥ ឬ ១០ នាទី ឬច្រើនជាងនេះក្នុងមួយថ្ងៃ។
៣ បរិច្ចាគចែករំលែក
ក្នុងអំឡុងពេលនេះ វាអាចជាទម្រង់នៃការបរិច្ចាគតាមអ៊ិនធរណេត ឬជាការធ្វើអំណោយចែកជូនដល់អ្នកដែលខ្វះខាត ឬត្រូវការជំនួយ។ ការផ្តល់នឹងធ្វើឲ្យយើងដឹងពីរបៀបចែករំលែក។ ជួយកាត់បន្ថយភាពលោភលន់ ដែលកំពុងកើតឡើងនៅក្នុងខ្លួនយើង។ ជាពិសេសឲ្យយើងដឹងថា ការចែករំលែកដល់អ្នកកំពុងខ្វះខាត គឺបានបុណ្យច្រើនណាស់។
៤ ការរក្សាសិក្ខាបទ
ការរក្សាសិក្ខាបទ នឹងធ្វើឲ្យយើងរីករាយ មានសន្តិភាពនៅក្នុងគ្រួសារ កុំបំពានលើខ្លួនឯង និងអ្នកដទៃ ត្រូវហ្វឹកហាត់ខ្លួនអ្នកកុំឲ្យប្រព្រឹត្តអំពើបាបណាមួយ។ ការចៀសវាងពីការសម្លាប់ ការលួច ការប្រព្រឹត្តខុស ខាងផ្លូវភេទ ការកុហក និងការផឹកស្រា។
៥ ការអភ័យទោស
ការអភ័យទោសចំពោះអ្វីមួយ នាំឲ្យគ្មានកំហឹង គ្មានសត្រូវ និងការអត់ទោស រាប់ជាការអភ័យទោស។ វាជាកុសលដ៏ធំធេងចំពោះខ្លួនឯងនិងអ្នកដទៃ ដោយសារតែការអភ័យទោស វាដូចជាកាត់ផ្តាច់កម្មផល នាំឲ្យមានសុភមង្គលក្នុងជីវិត។
៦ ការអធិស្ឋាន
ការអធិស្ឋានមួយជំពូកក្នុងមួយថ្ងៃ អាចជាការអធិស្ឋានមុនពេលចូលគេង។ ការអធិស្ឋានណាដែលនឹងជួយយើងផ្ដោតអារម្មណ៍ មានគំនិតច្បាស់លាស់ មានចិត្តល្អស្ងប់ វាក៏ជាការចែកបុណ្យកុសលដល់សត្វផ្សេងៗផងដែរ។ ការអធិស្ឋាន នាំឲ្យមានសេចក្តីមេត្តា ករុណា នៅក្នុងខ្លួនរបស់យើង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖រដូវបុណ្យទាន កុំរវល់ខ្វាយខ្វល់ជាមួយរឿងឥតបានការ រហូតភ្លេចព្រះកន្លោងចាំនៅឯផ្ទះ
ចុចអាន៖ភ្ជុំបិណ្ឌមានអត្ថន័យ ៣ សំខាន់ខ្លាំង ចំពោះពុទ្ធសាសនិកខ្មែរគ្រប់ៗរូប
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម១៦ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ