Connect with us

ព័ត៌មានអន្ដរជាតិ

ឥឡូវ​នេះ ព្រះនាង Mako ប្រកាស​រៀប​អភិសេក​ជា​មួយ​បុរសសាមញ្ញខែនេះហើយ

បានផុស

នៅ

ស្នេហ៍​ស្មោះ​សុខចិត្ត​លះ​បង់​ចោល​ឋានៈ​នៅ​ព្រះ​រាជ​វង្ស ព្រះ​នាង​ម្ចាស់ Mako របស់​ប្រទេស​ជប៉ុន និង​គូ​ដណ្តឹង​​ជារាស្ត្រ​សាមញ្ញលោក Kei Komuro បាន​ប្រកាស​នៅ​ថ្ងៃសុក្រ​នេះ​ថា ពួក​គាត់​នឹង​រៀប​អភិសេក​នៅ​ថ្ងៃ​ទី​២៦ ខែ​តុលា​នេះហើយ។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន NHK ស្រប​ពេល​ដែលមាន​ភាព​ចម្រូង​ចម្រាស​រឿង​​ទាម​ទារ​ឲ្យ​ព្រះ​នាងលះ​បង់​ឋានៈនៅ​ព្រះ​​ញាតិ​វង្ស។

បុត្រី​ព្រះ​ជន្ម​២៩​វស្សា​របស់​អតីត​ព្រះ​ចៅ​អធិរាជ Akihito និង​ម្ចាស់​ក្សត្រិយ៍ Komuro បាន​ប្រកាស​ពិធី​ភ្ជាប់​ពាក្យ​របស់​ពួក​គាត់​កាល​ពី​ឆ្នាំ​២០១៧។ ប៉ុន្តែ​កាល​បរិច្ឆេទ​សម្រាប់​ការ​រៀប​អភិសេកត្រូវ​បាន​ពន្យារ​ពេល បន្ទាប់​ពី​មាន​​បញ្ហា​​ហិរញ្ញវត្ថុ​រវាង​មាតា​របស់​ព្រះ​នាង និងគូ​ដណ្តឹង​របស់​ព្រះ​នាង។

ព្រះ​នាង​ម្ចាស់ Mako និង​​លោក Kei Komuro
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រះ​នាង Mako និង​លោក Komuro បាន​ស្គាល់​គ្នា​នៅ​ពេល​ពួក​គាត់​បាន​រៀន​ជា​មួយ​គ្នា​នៅ​សាកល​វិទ្យាល័យ International Christian University ក្នុង​ទី​ក្រុង​តូក្យូ ក្នុង​ឆ្នាំ​២០១២។

មុន​ពេល​ណែនាំ​របស់​លោក​ជា​គូ​ដណ្តឹង​របស់​ព្រះ​ញាតិ​វង្ស លោក Komuro ត្រូវ​បាន​ស្គាល់ និង​ហៅ​​ថា​ជា​​«ព្រះ​អង្គម្ចាស់​សមុទ្រ» បន្ទាប់​ពី​លោក​បាន​រៀប​ចំ​យុទ្ធនាការណ៍​បោស​​សំអាត​ឆ្នេរ​ខ្សាច់​ទេសចរណ៍​នៅ​ទី​ក្រុង Fujisawa។

ពួក​គាត់​ត្រូវ​បានគេ​រំពឹង​ថា នឹង​ផ្លាស់​ទៅ​រស់​នៅ​ទី​ក្រុង​ញូវយ៉ក​ បន្ទាប់​ពី​រៀប​អភិសេក​​ហើយ ដែល​នៅ​អាមេរិក​លោក Komuro ធ្វើ​ការងារ​ជា​មេ​ធាវី​ម្នាក់។

ព្រះ​នាង​ត្រូវ​បាន​គេ​រាយការណ៍​ថា នឹងលះ​បង់​ការ​ចំណាយ​ថវិកា​ជាង​១​លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវ​បាន​គេរំពឹង​ថា នឹង​ទទួល​បាន​សម្រាប់​កា​រចាប់​ផ្តើម​ជីវិត​ថ្មី​ក្រៅ​ពី​រាជ​វង្ស។

ច្បាប់​អធិរាជ​ជប៉ុនអនុញ្ញាត​ឲ្យ​តែ​ព្រះ​អង្គ​ម្ចាស់ (បុរស)​តែ​ប៉ុណ្ណោះ​​ស្នងតំណែង​គ្រង​រាជ​សម្បត្តិ។

ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​ព្រះ​នាង​ម្ចាស់រៀប​អភិសេក​ជា​មួយ​បុរស​ជា​រាស្ត្រ​សាមញ្ញ ព្រះ​នាង​នឹង​ត្រូវ​លះ​បង់​ចោល​ឋានៈ​នៅ​ញាតិ​វង្ស។ ប្រការ​នេះ​បាន​ធ្វើ​រាជវង្ស​អធិរាជ​ប៉ុន​មិន​មាន​សមាជិក​គ្រប់​គ្រាន់​ដើម្បី​បំពេញ​រាជ​កិច្ច​សាធារណៈ​ឡើយ នៅ​ពេល​​ព្រះ​នាង​ម្ចាស់​កាន់​តែ​ច្រើន​រៀប​អភិសេក​នឹង​បុរស​សាមញ្ញ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៧ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៩ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម