ព័ត៌មានអន្ដរជាតិ
ជប៉ុន លុបចោលជើងហោះហើររាប់រយឲ្យហើយ ខណៈព្យុះទីហ្វុងមួយខិតជិតមកដល់
អាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូបានលុបចោលជើងហោះហើរចំនួន ៣៥៧ នៅថ្ងៃសុក្រនេះ ដោយសារព្យុះទីហ្វុងដ៏ខ្លាំងក្លា Mindulle ខិតជិតមកដល់ប្រទេស ។
ចាប់តាំងពីព្រឹកថ្ងៃសុក្រ ជើងហោះហើរចំនួន ២៦៤ ដែលចាកចេញពីអាកាសយានដ្ឋាន Haneda និង ៩៣ មកដល់អាកាសយានដ្ឋានមួយនេះត្រូវបានលុបចោល ខណៈជើងហោះហើរជាច្រើនទៀតត្រូវបានពន្យារពេល ។
ព្យុះទីហ្វុងទី ១៦ ដែលបានវាយប្រហារប្រទេសជប៉ុន កំពុងធ្វើដំណើរតាមបណ្ដោយឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ប្រទេស ហើយត្រូវបានគេរំពឹងថានឹងបក់បោកទីក្រុងតូក្យូ និងខេត្ត Chiba នៅល្ងាចថ្ងៃសុក្រនេះ ។
បច្ចុប្បន្នព្យុះទីហ្វុងនេះកំពុងធ្វើដំណើរចម្ងាយ ១៥០ គីឡូម៉ែត្រភាគខាងត្បូងនៃកោះ Hachijo-jima ដែលមានចម្ងាយ ៣០០ គីឡូម៉ែត្រពីទីក្រុងតូក្យូ ។
ចំណែកសម្ពាធបរិយាកាសកណ្តាលរបស់ព្យុះទីហ្វុងនេះគឺ ៩៤៥ ហិកតាប៉ាស្កាល់ ហើយល្បឿនខ្យល់បក់គឺ ៤៥ ម៉ែត្រក្នុងមួយវិនាទី ខណៈល្បឿនខ្យលអាចឡើងរហូតដល់ ៦០ ម៉ែត្រក្នុងមួយវិនាទី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ថ្នាំកូវីដលេបមួយថ្ងៃមួយគ្រាប់របស់ ជប៉ុន ឈានដល់ការសាកល្បងព្យាបាលជាសះស្បើយត្រឹម ៥ ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជើងហោះហើរនៅអាកាសយានដ្ឋានសៀមរាបអង្គរ កើនឡើងពី ២០ ជើង ទៅ ៥០ ជើងក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
រដ្ឋកំពុងសិក្សាផ្លូវជិះកង់ពីខេត្តកែប ដល់ខេត្តកោះកុង នៅតាមមាត់សមុទ្រ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ធ្លាយវីដេអូរសើប Selena ក្នុងពិធីជប់លៀងរបស់ Diddy ពី Weibo ចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះBoeing ដឹកអ្នកដំណើរ២៤៩នាក់ ហោះបុកសត្វស្លាប បណ្តាលឲ្យឆេះម៉ាស៊ីន
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ចោទប្រកាន់មនុស្ស៣នាក់ ជាប់ពាក់ព័ន្ធការស្លាប់ Liam Payne អតីតក្រុម One Direction
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ការសិក្សាថ្មី! ភពអ៊ុយរ៉ានូស អាចឲ្យមនុស្សរស់នៅបាន
-
ព័ត៌មានជាតិ៧ ម៉ោង ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក