សុខភាព
សុខភាពខ្សោយ មិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ គួរមើលថែខ្លួន តាមវិធីនេះ
នៅបរទេស ការចាក់វ៉ាក់សាំងដូសជំរុញ គេផ្ដល់អទិភាពឱ្យបុគ្គលមានប្រព័ន្ធភាពស៊ាំខ្សោយ ឬបុគ្គលដែលមានជំងឺរ៉ាំរ៉ៃ ត្បិតអ្នកទាំងនោះងាយធ្លាក់ខ្លួនឈឺ ហើយប្រឈមការចម្លងនៃវីរុសកូវីដ-១៩ ឬវីរុសបំប្លែងខ្លួនដទៃទៀតខ្ពស់ជាងអ្នកផ្សេង។
យ៉ាងណាមិញ នៅសិង្ហបុរី ម៉ាឡេស៊ី ថៃ រួមទាំងកម្ពុជា ការចាក់វ៉ាក់សាំងដូសជំរុញ ត្រូវបានផ្ដល់ជូនបុគ្គលជួរមុខ ព្រោះបុគ្គលទាំងនោះងាយគ្រោះជាងអ្នកមានប្រព័ន្ធភាពស៊ាំខ្សោយទៅទៀត។
ដូច្នេះសម្រាប់អ្នកមានសុខភាពខ្សោយ ឬជាបុគ្គលងាយនឹងឈឺ ប្រសិនមិនទាន់ទទួលបានវ៉ាក់សាំងដូសទី៣ទេ អ្នកអាចបំប៉នសុខភាពខ្លួនឯងឱ្យរឹងមាំបានដោយ៖
១. ញ៉ាំបន្លែ ផ្លែឈើឲ្យបានច្រើន ព្រោះវាជាប្រភពនៃវីតាមីន និងសម្បូរជាតិរ៉ែល្អៗ។
២. បើរកផ្លែឈើញ៉ាំមិនបាន អាចញ៉ាំជាទឹកផ្លែឈើស្រស់ជំនួសក៏បានដូចជា ក្រូចច្របាច់ ទឹកប៉ោម ឬទឹកផ្លែទទឹម។ល។ វាក៏អាចជំនួយកម្លាំងបានដែរ។
៣. មុនពេលចូលគេង គួរញ៉ាំទឹកដោះគោមួយកែវ ព្រោះវាជួយដល់ឆ្អឹង និងកម្ចាត់អាការអស់កម្លាំង។
៤. បន្ថែមអាហារសម្បូរប្រូតេអ៊ីន ជាតិកាកសរសៃ និងសារធាតុប្រឆាំងអុកស៊ីដកម្ម ទៅក្នុងរបបអាហារប្រចាំថ្ងៃ។ អាហារប្រភេទនេះក៏ងាយស្រួលក្នុងការរំលាយ មិនពិបាកដល់រាងកាយត្រូវប្រើថាមពលច្រើនដើម្បីរំលាយអាហារទាំងនោះ។
៥. បន្ថែមថ្នាំ ឬវីតាមីនបំប៉នដូចជា Vitamin C និងជាតិស័ង្កសី ដើម្បីជួយទ្រទ្រង់រាងកាយចៀសផុតពីភាពខ្សោយ។
៦. ញ៉ាំទឹកឲ្យបានច្រើន តាមដែលរាងកាយត្រូវការ ចៀសវាងពីបញ្ហាខ្វះជាតិទឹក។
៧. ហាមចូលគេងយូរពេក ឬយប់ជ្រៅលើសម៉ោង ១០យប់ ធ្វើយ៉ាងណាសម្រាកឱ្យគ្រប់ ៧-៨ម៉ោងក្នុងមួយថ្ងៃ។
៨. ទម្លាប់ហាត់ប្រាណជាប្រចាំ ទោះបីតិចតួច ក៏គួរធ្វើឱ្យបានយ៉ាងហោច ១៥-៣០ នាទីក្នុងមួយថ្ងៃដែរ។
៩. ប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល ៣ការពារ ៣កុំ មុនដល់វេនអ្នកទៅទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដូសទី៣៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចាក់វ៉ាក់សាំងកូវីដដូសជំរុញរួចរាល់ អាចធ្វើដំណើរដោយសេរីឬយ៉ាងណា?
ចុចអាន៖ អ្នកឆ្លងកូវីដ កុំបាក់ទឹកចិត្ត! ពង្រឹងស្មារតីឱ្យមាំ អនុវត្តប៉ុន្មានចំណុចនេះ ទើបឆាប់ជាសះស្បើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា