Connect with us

ព័ត៌មានជាតិ

កម្ពុជា នាំចេញទឹកស៊ីរ៉ូស្វាយទៅចិន និងហ្វីលីពីនបានរាប់តោន

បានផុស

នៅ

ប្រទេសកម្ពុជា បាននាំចេញទឹកស៊ីរ៉ូស្វាយមាន​ចំនួន ៤ ១៣០,៨២ តោន (កើនឡើងចំនួន ៦៦,៧៧%) នាំ​ចេញទៅ​ប្រទេស​ហ្វីលីពីន​ចំនួន ៣ ៩៨២,៨២ តោន និង​ប្រទេស​ចិន​មាន​ចំនួន ១៤៨ តោន​។​នេះ​បើ​យោងតាម​របាយការណ៍​ស្ដីពី​ស្ថានភាព​នៃ​ការនាំចេញ​កសិផល​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០២១ ដែល​បានចេញ​ផ្សាយ​នៅថ្ងៃនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ទន្ទឹមគ្នានេះ​ កម្ពុជា​ក៏បាន​នាំចេញ​ផ្លែស្វាយ​ស្រស់​មាន​ចំនួន ១៧២ ៨៤៦,៨៣ តោន (​កើនឡើង​ចំនួន ១៧៤,៧១%) នាំ​ចេញទៅ​ប្រទេស​វៀតណាម​ចំនួន ១៤៧ ៩៧៤,១៨ តោន ប្រទេស​ថៃ​ចំនួន ២៤ ៤៦៩,២៨ តោន ប្រទេស​ចិន​ចំនួន ២១២ តោន​ប្រទេស​កូរ៉េ​ចំនួន ១២៤,៣៨ តោន ទីក្រុង​ហុងកុង​ចំនួន ៥០,៧៨ តោន ប្រទេស​សិង្ហ​បុរី​ចំនួន ១៦,២០ តោន និង​ប្រទេស​គុយ​វ៉ែត​ចំនួន ០,០១ តោន។​

ដំណាប់​ស្វាយ​មាន​ចំនួន ១៤ ៤៦១,៧៨ តោន (​កើនឡើង​ចំនួន ១៨៩,៣១%) នាំ​ចេញទៅ​ប្រទេស​ចិន​ចំនួន ១១ ៧៩៤,០២ តោន ប្រទេស​ថៃ​ចំនួន ១ ២៩២,៥២ តោន ប្រទេស​ហ្វីលីពីន​ចំនួន ៧៣៥,៦៩ តោន ប្រទេស​ជប៉ុន​ចំនួន ៥១២,៥០ តោន ប្រទេស​វៀតណាម​ចំនួន ៧៦,៨០ តោន ចក្រភព​អង់គ្លេស ២១,១៤ តោន ប្រទេស​កូរ៉េ​ចំនួន ១៧,៥០ តោន សហរដ្ឋអាមេរិក​ចំនួន ៨,៥៦ តោន កោះ​តៃវ៉ាន់​ចំនួន ៣ តោន ប្រទេស​កា​ហ្សា​ក់​ស្ថាន​ចំនួន ០,០៥ តោន និង​ប្រទេស​រុស្ស៊ី​ចំនួន ០,០០១​តោន​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម