Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រកាស​ពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​លើ​អ្នកដំណើរ​និង​ប្រជាពលរដ្ឋ​ចេញចូល​ក្នុង​ខេត្ត​ព្រះសីហនុ

បានផុស

នៅ

ព្រះសីហនុ ៖ រដ្ឋបាលខេត្ត​ព្រះសីហនុ នៅ​រសៀល​ថ្ងៃទី​១​ខែតុលា ឆ្នាំ​២០២១​នេះ បានចេញ​សេចក្តីណែនាំ​មួយ ស្តីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​សុខាភិបាល​ចំពោះ​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស ចូលមក​កាន់​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​រាលដាល ​ជំងឺ​កូវីដ​-១៩​។​

នៅក្នុង​សេចក្តីណែនាំ​លេខ​០២៧/២១​ស​.​ណ​.​ន បាន​ឲ្យ​ដឹងថា ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​«​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ​» នៅក្នុង ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅ​ខេត្ត​ព្រះសីហនុ​នៅ​មិនទាន់​ត្រូវបាន​ទប់ស្កាត់​ទាំងស្រុង​នៅឡើយ ជាពិសេស​ចំពោះ មេរោគ​បំប្លែង​ខ្លួន​ថ្មី​ប្រភេទ​ដែល​តា​(Delta) ដែលមាន​កម្រិត​នៃ​ការឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស ហើយ​កំពុង​ឆ្លង​រាតត្បាត យ៉ាងខ្លាំង​ក្លា​នៅក្នុង​ប្រទេសជិតខាង និង​បាន​បន្ត​ឆ្លង​ចូលមកក្នុង​សហគមន៍ នៃ​ប្រទេស​កម្ពុជា​យើង​ជា​បន្តបន្ទាប់​។​

ក្នុង​គោលបំណង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​ដ៏​កាច​សាហាវ​នេះ​បន្ថែមទៀត ដើម្បី​ឈានទៅ​បើក ឡើងវិញ​នូវ​សេដ្ឋកិច្ច សង្គម ធានាបាន​នូវ​ប្រក្រតីភាព​នៃ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ រក្សា​និរន្តរភាព​នៃ​ការ​បើក សាលារៀន​ឡើងវិញ ក៏ដូចជា​ដំណើរការ​ឡើងវិញ​នូវ​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​នានា​ជាធម្មតា​នៅ​ក្នុង​ក្រប ខណ្ឌ​ខេត្ត​ព្រះសីហនុ រដ្ឋបាលខេត្ត​សូម​ជម្រាប ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​នានា​ជុំវិញ ខេត្ត អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក និង​ប្រធាន​អង្គភាព ស្ថាប័ន​ដែល​បោះទីតាំង​ក្នុង​ខេត្ត ត្រូវអនុវត្ត​នូវ​វិធានការ សុខាភិបាល​មួយចំនួន​ចំពោះ​អ្នកដំណើរ និង​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស ដូចខាងក្រោម​៖

១-​បន្ត​ល្បាត​ត្រួតពិនិត្យ​ចរាចរណ៍​ចេញ ចូល​ឆ្លងកាត់​ព្រំដែន​ចូលមក​ភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ទាំង​តាមផ្លូវ គោក និង​តាម​ផ្លូវទឹក​ជាប្រចាំ​។ ក្នុង​ករណី​មាន​អ្នកដំណើរ ឬ​ប្រជាពលរដ្ឋ​មកពី​ក្រៅប្រទេស​ចូលមក​ភូមិសាស្ត្រ​ខេត្ត ឬ​មូលដ្ឋា​ន​ក្រុង ស្រុក ជាបឋម​ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​ជា​ចាំបាច់ រួមមាន​ការយក​វត្ថុ​សំណាក​ដើម្បី​វិភាគ​រក​មេរោគ​កូ​វីដ ១៩ និង​ការដាក់​ឲ្យធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ មុននឹង​បន្ត​នីតិវិធី​ផ្សេងទៀត​។​

២-​ចំពោះ​អ្នកដំណើរ​ដែល​ចូលមក​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ត្រូវ​បន្ត​អនុវត្ត​វិធានការ សុខាភិបាល​ជា​ធរមាន តាមរយៈ​ប្រព័ន្ធ​ការងារ និង​កិច្ចសហការ​ដ៏​ល្អ​រវាង​អាកាសយានដ្ឋាន​អន្តរជាតិ​ខេត្ត ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​៕

ដោយ ៖ ស៊ុយ ចាន់​ធា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

ឥណ្ឌូណេស៊ី​ និង​កាណាដា​ គ្រោងគ្នា​​​ទម្លាក់របាំងពាណិជ្ជកម្មសំខាន់ៗ​ ចាប់ពី​ឆ្នាំ​​ ២០២៦

ព័ត៌មានជាតិ២៩ នាទីutes មុន

អាជ្ញាធរស្រុកសេសាន សាងសង់ផ្លូវបន្ថែមនៅឃុំស្រែគរ ដើម្បីយកឃុំនេះធ្វើជាគំរូមុនគេ

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

​ការទទូចចូលណាតូរបស់​អ៊ុយក្រែន មិន​អាច​សម្រេច​ឡើយ ដោយសារ «Consensus»

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ម៉ាឡេស៊ីជំរុញ​ឱ្យ​ក្រុមហ៊ុនចិន​ កុំប្រើ​ប្រទេសខ្លួន ដើម្បី​គេច​ពន្ធ​របស់​អាមេរិក​

ព័ត៌មានជាតិ១ ម៉ោង មុន

ច្បាប់ថវិកាជាតិឆ្នាំ២០២៥ ចូលដល់ដៃព្រឹទ្ធសភាដោយប្រគល់ឱ្យគណៈកម្មការជំនាញពិនិត្យសិក្សា

ព័ត៌មានជាតិ៩ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៨ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៥ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម