Connect with us

នយោបាយ

ពេលវេលា​ជិត​ចូល​មក​ដល់ ! លោក ប្រាជ្ញ ចន្ទ អំពាវនាវ​ឲ្យ​អ្នក​ពាក់ព័ន្ធ​ជំរុញ​ការចុះឈ្មោះ​បោះឆ្នោត​ឲ្យ​ទទួលបាន​ជោគជ័យ​

បានផុស

នៅ

​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ថ្មី លោក ប្រាជ្ញ ចន្ទ បាន​អំពាវនាវ​ឲ្យ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែលមាន​គណបក្សនយោបាយ អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ចូលរួម​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា និង​ទាន់ពេលវេលា ដើម្បី​ឲ្យ​សកម្មភាព​នេះ​ទទួលបាន​ជោគជ័យ​តាម​ការគ្រោងទុក នេះ​បើ​យោងតាម​សេចក្តីអំពាវនាវ​ដែល​ទើប​ទទួលបាន​នៅ​ថ្ងៃទី​០១ ខែតុលា នេះ​។

បើ​តាម​លោក ប្រាជ្ញ ចន្ទ ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ចាប់ផ្តើម​ពីថ្ងៃ​ទី​១២ ខែតុលា ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២១ នៅតាម​សាលាឃុំ សង្កាត់ ឬ​នៅតាម​ភូមិ​មួយចំនួន​ក្នុង​ឃុំ សង្កាត់​ទូទាំងប្រទេស​។ លោក​ថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ សូម​ទៅ​ពិនិត្យមើល​ឈ្មោះ​របស់​ខ្លួន ដែល​បិទ​ផ្សាយ​នៅតាម​សាលាឃុំ សង្កាត់ និង​នៅ​ទីប្រជុំជន​មួយចំនួន​ក្នុង​ឃុំ សង្កាត់ ឬ​អាច​ចូល​ពិនិត្យមើល​តាម​គេហទំព័រ​របស់ គ​.​ជ​.​ប voterlist.rec.gov.kh ឬ​កម្មវិធី​ទូរស័ព្ទដៃ (App) Voterlist KH ដើម្បីឱ្យ ប្រាកដថា​ខ្លួន​ពិតជា​មានឈ្មោះ និង​ទិន្នន័យ​ត្រឹមត្រូវ​នៅក្នុង​បញ្ជី​បោះឆ្នោត​។ ក្នុងករណី​ឈ្មោះ ឬ​ទិន្នន័យ​របស់ បងប្អូន​ពុំ​ត្រឹមត្រូវ បងប្អូន​ត្រូវ​ស្នើសុំ​ក្រុម​ចុះឈ្មោះ​បោះឆ្នោត ដើម្បី​ធ្វើការ​កែតម្រូវ​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ឯកសារ សំអាង​ច្បាស់លាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែក​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​សិទ្ធិ​បោះឆ្នោត ហើយ​មិនទាន់បាន​ចុះឈ្មោះ​បោះឆ្នោត​ពីមុនមក ឬ​ទើប​គ្រប់​អាយុ​១៨​ឆ្នាំ គឺ​អ្នក​ដែល​កើតមុន ឬ​ត្រឹម​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០០៤ ឬ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ផ្លាស់​លំនៅឋាន ឬ​ទី​សំណាក់​ចូលក្នុង​ឃុំ សង្កាត់ ថ្មី សូម​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត​តាម​ប្រតិទិន​របស់​ក្រុម​ចុះឈ្មោះ​បោះឆ្នោត​នៅតាម​ឃុំ សង្កាត់ ដែល​សាមីខ្លួន​ត្រូវ​បោះឆ្នោត​។​

​ជាមួយគ្នា​នោះ លោក ប្រាជ្ញ ចន្ទ បាន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមមាន គណបក្សនយោបាយ សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល អង្គភាព​សារព័ត៌មាន​នានា និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ មេត្តា​ជួយ​ផ្សព្វផ្សាយ​ខ្លឹមសារ​នៃ​សេចក្តីអំពាវនាវ​នេះ ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ឱ្យបាន​យល់​ជ្រួតជ្រាប និង​ជួយ​ជំ​រុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា និង​ទាន់ពេលវេលា​។

លោក​ថា ដើម្បី​ធានា​ឱ្យ​ដំណើរការ​នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ នេះ ប្រព្រឹត្តទៅ​ល្អ​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព និង​ជៀស​ផុត​ពី​ជំងឺ​កូ​វីដ​១៩ បងប្អូន​ប្រជាពលរដ្ឋ ភាគី​ពាក់ព័ន្ធ និង​មន្ត្រី​បោះឆ្នោត​គ្រប់លំដាប់​ថ្នាក់ ដែល​ចូលរួម​ក្នុង​ដំណើរការ​នេះ ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់ តាម​វិធានការ​របស់​រាជរដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ក្នុង​ការបង្ការ​ទប់ស្កាត់ និង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩​។​

ក្នុងនាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក ប្រាជ្ញ ចន្ទ សង្ឃឹម​យ៉ាង​មុតមាំ​ថា បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ និង​ភាគី​ពាក់ព័ន្ធ ទាំងអស់ នឹងចូលរួម​សហការ​តាម​ការ​អំពាវនាវ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដោយ​គោរព​តាមច្បាប់​ជា​ធរមាន ដើម្បី​ឲ្យ​ដំណើរការ នៃ​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០២១ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ធានាបាន​នូវ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​គ្រប់ៗ​គ្នា​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៥ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម