Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អសម្រាប់ពិភពលោក! ថ្នាំគ្រាប់ព្យាបាលកូវីដ កាត់បន្ថយការចូលមន្ទីរពេទ្យ ឬស្លាប់ ៥០ភាគរយ

បានផុស

នៅ

ថ្នាំសម្លាប់មេរោគកូវីដ-១៩ ឈ្មោះ Molnupiravir របស់ក្រុមហ៊ុន Merck & Co. បានកាត់បន្ថយហានិភ័យនៃការចូលមន្ទីរពេទ្យឬការស្លាប់បាន ៥០ភាគរយ នៅក្នុងការធ្វើតេស្តដំណាក់កាលចុងក្រោយ។

Merck says experimental pill cuts worst effects of COVID-19
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរកឃើញនេះ នឹងផ្តល់ឲ្យក្រុមគ្រូពេទ្យនូវឧបករណ៍មួយផ្សេងទៀតដើម្បី ប្រយុទ្ធប្រឆាំងនឹងមេរោគដ៏ខ្លាំងក្លា។

លោក Rob Davis នាយក​ប្រតិបត្តិក្រុមហ៊ុន Merck បាននិយាយនៅក្នុងបទសម្ភាសន៍មួយថា ក្រុមហ៊ុនថ្នាំនិងដៃគូ Ridgeback Biotherapeutics LP បានបញ្ឈប់ការសិក្សា ហើយគ្រោងនឹងស្វែងរកការអនុញ្ញាតប្រើប្រាស់ជាបន្ទាន់ពីរដ្ឋបាលចំណីអាហារនិងឱសថអាមេរិកឲ្យបានលឿនតាមដែលអាចធ្វើទៅបាន។ ក្រុមហ៊ុន Merck ក៏មានគម្រោងបញ្ជូនពាក្យសុំទៅនិយតករនៅប្រទេសផ្សេងទៀតផងដែរ។

Molnupiravir មានគោលដៅទុកសម្រាប់ប្រើលើអ្នកជំងឺកូវីដមិនចូលសម្រាកក្នុងមន្ទីរពេទ្យ និងចេញរោគសញ្ញារយៈពេលប្រាំថ្ងៃឬតិចជាងនេះ និងអ្នកមានហានិភ័យនៃការឆ្លងមេរោគធ្ងន់ធ្ងរ។

ការសាកល្បងព្យាបាលត្រូវបានគេរំពឹងថានឹងបញ្ចប់នៅខែវិច្ឆិកា។ លោក Davis និយាយថា ការសម្រេចចិត្តបញ្ឈប់ការស្រាវជ្រាវ ត្រូវបានធ្វើឡើងតាមអនុសាសន៍របស់គណៈកម្មាធិការឯករាជ្យនិងសហការជាមួយ FDA។

ប្រសិនត្រូវបានអនុញ្ញាតមែននោះ ថ្នាំ Molnupiravir នឹងក្លាយជាឧបករណ៍ថ្មីដ៏សំខាន់សម្រាប់ការព្យាបាលជំងឺកូវីដ-១៩។

ក្រុមហ៊ុន Merck បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថាខ្លួនរំពឹងថានឹងផលិតថ្នាំរាប់លានដូសនៅចុងឆ្នាំនេះ និងផលិតបន្ថែមទៀតនៅឆ្នាំ ២០២២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Bloomberg

ចុចអាន៖ ពេលនេះ អ្នកជំនាញ ដាក់ក្តីសង្ឃឹមខ្លាំងបំផុត លើថ្នាំគ្រាប់ ព្យាបាលកូវីដ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច៣៦ នាទីutes មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ៣៦ នាទីutes មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម