Connect with us

ព័ត៌មានអន្ដរជាតិ

ប្រទេស​អឺរ៉ុប​​២​នេះ​ មាន​វ៉ាក់សាំង​គ្រប់​គ្រាន់​ តែ​ចាក់​ដល់​ពល​រដ្ឋ​បាន​តិច​ទៅវិញ

បានផុស

នៅ

មនុស្ស​ធំ​ពេញ​វ័យ​ជិត​៣ភាគ​៤​បាន​ចាក់​វ៉ាក់សាំង​បង្ការ​កូវីដ-១៩​ពេញ​ដូស សហភាព​អឺរ៉ុប​ជា​​អ្នក​ដឹក​នាំ​ពិភព​លោក​មួយ​នៅ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​។ ប៉ុន្តែ​សាច់​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​កំពុង​​បិទ​បាំង​ការពិត ដែល​ការ​ដាក់​ឲ្យ​ដំណើរ​ការមិន​ស្មើគ្នា​ទូទាំង​ទ្វីប។​

យោង​តាមមជ្ឈមណ្ឌល​គ្រប់​គ្រង​ និង​បង្ការ​ជំងឺ​ឆ្លង​អឺរ៉ុប(ECDC)បាន​បង្ហាញ​ថា ប្រទេស​មួយ​ចំនួន​ដូច​ជា អៀរឡង់ ម៉ាល់តា ព័រទុយហ្កាល់ និង​ដាណឺម៉ាកជិត​សម្រេច​បាននូវ​ការ​ចាក់​វ៉ាក់សាំង​ជា​សកល ដែល​មាន​អត្រា​ចាក់​ប្រហែល​ជា​៩០​%​ហើយ។ ផ្ទុយ​ទៅ​វិញ​ ប្រទេស​រ៉ូម៉ានីនិង​ប៊ុលហ្គារី​​ទើប​ចាក់​វ៉ាក់សាំង​ដល់​ប្រជា​ជន​ពេញ​ដូសបាន​ត្រឹម​៣៣​% និង​២២​%​ប៉ុណ្ណោះ។​

បញ្ហា​មិន​មែន​ដោយ​សារ​ខ្វះ​វ៉ាក់សាំង​ទេ។ ប្រទេស​អឺរ៉ុប​ទាំង​អស់​មាន​លទ្ធភាព​ទទួល​បាន​វ៉ាក់សាំង​ដូច​គ្នា​​ដែល​ទទួល​បាន​ការអនុម័ត​ដោយ​អឺរ៉ុប​មាន​វ៉ាក់សាំង Pfizer/BioNTech, Moderna, AstraZeneca និង Johnson & Johnson។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេស​នីមួយ​ៗ​មាន​សេរីភាព​ដើម្បី​ទទួល​បាន​វ៉ាក់សាំង​ផ្សេង​ដែរ។ ជា​ឧទាហរណ៍ ប្រទេសហុងគ្រីទទួល​បាន​វ៉ាក់សាំង​រុស្ស៊ី Sputnik ដើម្បី​ចាក់​ឲ្យ​ប្រជា​ជន​របស់​ខ្លួន។

លោក Ivan Krastev អ្នក​វិទ្យាសាស្ត្រ​នយោបាយ​ប៊ុលហ្គារី និងជា​សមាជិក​ស្ថាបនិក​នៃ​ក្រុម​ប្រឹក្សា​អឺរ៉ុប​ស្តី​ពី​ទំនាក់​ទំនង​អន្តរជាតិ​បាន​និយាយថា ៖«ពួក​គេ​មាន​វ៉ាក់សាំង។ អ្នកណា​ចង់​ចាក់ គឺ​អាច​ចាក់​បាន​តាម​ចិត្ត»។

លោក Krastev បន្ត​ថា ផ្ទុយ​ទៅ​វិញ ប៊ុលហ្គារីជួប​បញ្ហា​ស្ទាក់​ស្ទើរ​យ៉ាង​ខ្លាំង​ក្នុង​ការ​ចាក់​វ៉ាក់សាំង​​ដែល​បង្ក​ឲ្យ​មាន​អស្ថិរភាព​គោល​នយោបាយ ទ្រឹស្តីឃុំឃិត និង​កង្វះ​ជំនឿ​នៅ​ក្នុង​អាជ្ញាធរ។

«មាន​ការមិន​ពេញ​​ចិត្ត​កម្រិត​ខ្ពស់ ហើយ​មាន​​ទាំង​នៅ​ប៊ុលហ្គារី និង​រ៉ូម៉ានី។ សូម្បី​តែ​សហគមន៍​វេជ្ជសាស្ត្រ​ដូច​ជា​ក្រុម​វេជ្ជបណ្ឌិត គិលានុប្បដ្ឋាក ក៏​មាន​ច្រើន​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​ដែរ ដូច្នេះ​ហើយ​បាន​ថា គ្មា​ន​អ្វី​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ទេ​ដែល​សង្គម​ទាំង​មូល​ស្ទាក់​ស្ទើរ​ទទួលវ៉ាក់សាំង​នោះ»។ លោក​បាន​បញ្ជាក់។

រ៉ូម៉ានី និង​ប៊ុលហ្គារី​ បាន​ជួប​វិបត្តិ​នៃ​ការ​ផ្ទុះ​កូវីដ-១៩​សាជា​ថ្មី​ចាប់​ពី​ដើម​ខែ​កញ្ញា​មក។ រ៉ូម៉ានី​មាន​អ្នក​ឆ្លងថ្មី​ជាង​៤៥០០០​នាក់ និង​ស្លាប់​ជាង​៨០០​នាក់​ក្នុង​មួយ​សប្តាហ៍​គិត​ត្រឹម​ថ្ងៃ​អាទិត្យ​មុន ដែល​នេះ​ប្រហែល​ជា​កម្រិត​ស្មើ​នឹង​ចំនួន​ឆ្លង​ខ្លាំង​ក្នុង​រលក​ទី​២​កាល​ពី​ខែ​មេសា។

ECDC បាន​ព្រមាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា រដ្ឋ​ដែល​មាន​អត្រា​ចាក់​វ៉ាក់សាំង​ទាប​កំពុង​ប្រឈមហានិភ័យ​នៃការ​ឆ្លង​កើន​ឡើង​​​ចូល​​​មន្ទីរ​ពេទ្យ និង​ស្លាប់ បន្ទាប់​ពី​វិធាន​ការ​សង្គម​ត្រូវ​បាន​បន្ធូរ​បន្ថយ។

«ស្ថិត​ក្នុង​សេណារីយ៉ូ​បែបនេះ ដោយ​សារ​តែ​លំហូចូល​មេ​រោគ​ខ្ពស់ ប្រជា​ជន​ដែល​ងាយ​រង​គ្រោះ​ចាក់​វ៉ាក់សាំង​ពេញ​ហើយ​ក៏​ដោយ ក៏​នៅ​តែ​ប្រឈម​នឹង​ការ​ឆ្លង ហើយ​វិវត្ត​ទៅធ្ងន់​ធ្ងរក៏​មាន»។ ECDC បាន​និយាយនៅ​ក្នុង​ការ​វាយ​តម្លៃ​ហានិភ័យ​កូវីដចុង​ក្រោយ​បំផុត​របស់​ខ្លួន។ ភ្នាក់​ងារ​នេះ​បាន​ជំរុញ​​ឲ្យ​បណ្តា​ប្រទេស​ដែល​មាន​បញ្ហា​រឿង​ចាក់​វ៉ាក់សាំង​ព្យាយាម​យល់​ថា ហេតុ​អ្វី​បាន​ជា​ប្រជាជន​របស់​ខ្លួន​នៅ​តែ​ស្ទាក់​ស្ទើរ ហើយ​បន្ទាប់​មក​ត្រូវ​ដោះ​ស្រាយ​បញ្ហា។

ប៊ុលហ្គារី​​នឹង​​រៀប​ចំ​ការ​បោះ​ឆ្នោត​សភា​លើក​ទី​៣​ឆ្នាំ​នេះ​ក្នុងខែ​វិច្ឆុកា។ ការ​បោះ​ឆ្នោត​ពីរលើក​កន្លង​មក​នៅ​ខែ​មេសា និង​ខែ​កក្កដា។ ជា​លទ្ធផល ប្រទេស​ជាប់គាំង​រឿង​ឃោសនា​បោះ​ឆ្នោតជាង​ការ​ផ្សព្វផ្សាយ​វ៉ាក់សាំង។

ចំណែក​រដ្ឋាភិបាល​រ៉ូម៉ានី​​បាន​ស្តី​បន្ទោស​ចំពើ​ការ​ចាក់​វ៉ាក់សាំង​ទាប​របស់​ខ្លួន​បណ្តាល​មក​ពី​ព័ត៌មាន​ក្លែង​ក្លាយ និង​ទ្រឹស្តីឃុំឃិត​ដែល​កំពុង​រាល​ដាល​ខ្លាំង​តាម​អនឡាញ៕

ប្រែ​សម្រួល៖ វីរបុត្រ
ប្រភព៖ CNN

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

​រដ្ឋាភិបាល​ថៃ​ដោះលែង​អតីតរដ្ឋមន្ត្រី​ពាណិជ្ជកម្មដែលជាប់​ទោស​ក្នុង​រដ្ឋាភិបាល​លោក​ប្រាយុធ​

កីឡា៤៨ នាទីutes មុន

ឡេង ណូរ៉ា និង រ៉េត លីហេង ជា​កីឡាករ​ក្មេង​ជាងគេ​​ក្នុង​ក្រុម​ជម្រើស​ជាតិ

ព័ត៌មានជាតិ១ ម៉ោង មុន

ថ្នាក់ដឹកនាំខេត្តស្វាយរៀង ប្រាប់កងរាជអាវុធហត្ថទើបជ្រើសរើសថ្មី ត្រូវការពារឱ្យបាននូវសុខសន្តិភាព និងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចិន៖ ការ​លក់​អាវុធ​អាមេរិក​ឲ្យ​តៃវ៉ាន់ ធ្វើ​ឲ្យ​ខូច​ទំនាក់ទំនង​ក្រុង​វ៉ាស៊ីនតោន-ប៉េកាំង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្ស៥៤នាក់​ស្លាប់និងរាប់សិបនាក់បាត់ខ្លួនក្នុងហេតុការណ៍លិចទូកនៅនីហ្សេ​រី​យ៉ា

ព័ត៌មានជាតិ៣ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម២ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម