Connect with us

សុខភាព

ស្ត្រីគួរតែយល់ដឹងក្នុងរយៈពេល “មុន និង អំឡុងពេល” មានផ្ទៃពោះ

បានផុស

នៅ

​កត្តាពិនិត្យ​ឈាម និង​ទឹកនោម ៖

ជាធម្មតាការពិនិត្យឈាម និងទឹកនោម ត្រូវធ្វើឡើងចំនួន ២ដង (អាចលើសពីនេះក្នុងករណីចាំបាច់) ក្នុងអំឡុងពេលមានផ្ទៃពោះ។​

What do pregnant women need to know about COVID-19? - UTHealth News -  UTHealth
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១. នៅពេល​ចាប់ផ្តើម​មានកូន​:

+ វាស់​កម្រិត marqueur sérique de la trisomie 21

+ ការពិនិត្យ​រក​ក្រុម​ឈាម (Rhésus(+) ឬ Rhésus(-))

+ ការពិនិត្យ​គ្រាប់​ឈាម​: (​កង្វះ​គ្រាប់​ឈាមក្រហម​, ប្លា​កែ​ត (plaquettes) ចុះ​ទាប​,…)

+ ការពិនិត្យ​រក​មេរោគ (​អេដស៍​, ស្វាយ​, ព្រូន​ឆ្មារ​, ស្អូច​,…)

+ ពិនិត្យ​ជាតិ​ស្ករ ក្នុង​ឈាម ខ្វះ​ជាតិ​ស្ករ ទឹកនោមផ្អែម​ពេល​មាន​ទម្ងន់​?

Pregnant women in third trimester unlikely to pass SARS-CoV-2 infection to  newborns | National Institutes of Health (NIH)

២. នៅពេល​ជិត​សម្រាលៈ​

​ការពិនិត្យ​ឈាម​នៅ​រយៈពេល​នេះ​មាន​សារៈសំខាន់ សម្រាប់​ត្រៀម​នៅពេល​សម្រាល (​សម្រាល​ដោយ​ធម្មជាតិ ឬ​វះកាត់​)​។​

​គ​) ការពិនិត្យ​រោគ​ស្ត្រី ៖

+ រលាកមាត់​ស្បូន​

+ រលាក​ទ្វា​មាស​

+ ធ្លាក់ស បង្ក​ដោយ​មេរោគ (​មេរោគ​អាច​បណ្តាល​ឲ្យ​កូន​លូតលាស់​មិន​សមស្រប បែក​ទឹកភ្លោះ​ខុស​ប្រក្រតី ឬ កូន​កើត​មិន​គ្រប់​ខែ​)

​ឃ​) ការចាក់​វ៉ាក់សាំង ៖

​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ វ៉ាក់សាំង​សំខាន់​ចាំបាច់​ដែល​ត្រូវ​ចាក់ និង​គ្មាន​ផលប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​នោះ​គឺៈ​

+ វ៉ាក់សាំង​តេតាណូស​

+ វ៉ាក់សាំង​ការពារ​ផ្តាសាយ​

​ង​) ការទទួល​ជាតិ​ដែក acide folique និង វីតាមីន​ផ្សេងៗ ៖

​អ្នក​អាច​ទទួល​ជាតិ​ដែក acide folique និង​វីតាមីន មុនពេល​បង្ករ​កំណើត និង​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ​ជាការ​ចាំបាច់​ណាស់ ដើម្បី​ឲ្យ​ទារក​ក្នុង​ផ្ទៃ​លូតលាស់​បានល្អ​គ្រាប់​គ្រាន់ និង​ត្រឹមត្រូវ ព្រមទាំង​អាច​បង្ការ​ពី​ជំងឺ​ផ្សេងៗ​មួយចំនួន​ទៀតផង ។​

Covid unlocking risk for pregnant women, say doctors - BBC News

​បញ្ជាក់​៖ ការពិនិត្យ​ឈាម រោគ​ស្ត្រី ការចាក់​វ៉ាក់សាំង និង​ការទទួល​ជាតិ​ដែក ព្រមទាំង​វីតាមីន​ផ្សេងៗ គឺមាន​សារៈ​សំខាន់បំផុត​ក្នុងការ​ស្វែងរក​មេរោគ​និង​ជំងឺ​ដែលមាន ដើម្បី​ឈានទៅរក​ការការពារ​និង​ព្យាបាល​ប្រកបដោយ​ជោគជ័យ ក្នុង​គោលបំណង​ធានា​នូវ​សុវត្ថិភាព​សុខភាព​មាតា និង​ទារក​។​

​សូម​ជូនពរ​មាតា និង​បុត្រ​ធីតា​ទាំងអស់ ឲ្យ​មាន​សុខភាព​ល្អ និង​សុវត្ថិភាព ក្នុងពេល​សម្រាល​និង​ក្រោយ​សម្រាល​៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម