Connect with us

ព័ត៌មានជាតិ

អ្នកវិនិយោគជនជាតិ កូសូវ័រ ប្រកាសជឿជាក់លើប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចរបស់កម្ពុជា

បានផុស

នៅ

អ្នកវិនិយោគជនជាតិ កូសូវ័រ (KOSOVAR) បានសម្តែងការជឿជាក់យ៉ាងខ្លាំងលើប្រព័ន្ធយុត្តិធម៌ និងអភិបាលកិច្ចរបស់ប្រទេសកម្ពុជា ដែល​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អះអាងថា ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា មាន​កម្រិត​មួយ​ខ្ពស់ បើ​ប្រៀបធៀប​ទៅនឹង​បណ្ដា​ប្រទេសមួយ​ចំនួន​ក្នុង​សកលលោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើង​របស់​អ្នកវិនិយោគ​ជនជាតិ កូ​សូ​វ័រ (KOSOVAR) រូបនេះ បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ នា​រសៀល​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១​នេះ និង​ក្រោយពី​លោក​ទទួលបាន​យុត្តិធម៌ តាមរយៈ​សេចក្តីសម្រេច​របស់​តុលាការ​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២១ ដែល​សម្រេច​ឲ្យ​លោក​បាន​រួច​ផុតពី​ការចោទប្រកាន់​ទាំងអស់​។​

​ថ្លែង​នៅក្នុង​សន្និសីទ​នោះ លោក DENIS COKOVIC ហៅ DENIS DENY អាយុ​៥៤​ឆ្នាំ​លើកឡើង​តាមរយៈ​អ្នកបកប្រែ​ថា ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា ជា​ប្រព័ន្ធយុត្តិធម៌​មួយ​ក្នុង​កម្រិត​មួយ​ខ្ពស់ បើ​ប្រៀបធៀប​ទៅនឹង​បណ្ដា​ប្រទេស​មួយចំនួន គឺ​មិនមាន​កម្រិត​ស្មើ​ប្រពន្ធ​យុត្តិធម៌​នៅ​កម្ពុជា​នោះទេ​។ លោក​ថា “​កម្ពុជា គឺជា​តម្លៃ​ស្នូល នៃ​ប្រព័ន្ធយុត្តិធម៌​របស់ខ្លួន ដែលមាន​លក្ខណៈ​យុត្តិធម៌ និង​មាន​តុល្យភាព​គ្នា​។ នីតិរដ្ឋ​នៅ​កម្ពុ​ជាមាន​កម្រិត​ខ្ពស់​មួយ ហើយ​សិទ្ធិមនុស្ស​ក៏បាន​គាំពារ​នៅក្នុង​កម្រិត​មួយ​អតិបរមា​។ ចំណែក​ស្ថាប័ន​នានា ក៏បាន​ចាត់ចែង​ក្នុង​កម្រិត​មួយ​ដ៏​គួរឱ្យកត់សម្គាល់​ផងដែរ ដែល​ខ្ញុំ​គិតថា មិនមាន​អ្វី​មាន​លក្ខណៈ​ខ្ពស់​ជាងនេះទៀត​ទេ​”​។​

​បើតាម​លោក DENIS “​កម្ពុជា និង​រាជរដ្ឋាភិបាល​បច្ចុប្បន្ន ស្ថិតនៅក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់​សម្ដេចនាយក​រដ្ឋមន្ត្រី តេ​ជោ ហ៊ុន សែន បាន​នឹង​កំពុង​ពង្រឹង និង​ពន្លឿន​នូវ​ការអភិវឌ្ឍន៍ ដែលមាន​ភាព​យ៉ាង​សស្រាក់សស្រាំ និង​គាំពារ​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​អ្នកវិនិយោគ​បរទេស ដែល​ចាប់អារម្មណ៍​មក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​។ សម្រាប់​វិនិយោគិន​ដូចជា​រូបខ្ញុំ​នេះ​ជាដើម យល់ឃើញថា វា​មាន​កាលានុវត្តភាព​សម្រាប់​ប្រជាពលរដ្ឋ ឬ​សម្រាប់​អ្នក​ដែល​ចង់​ដើរ​លើ​វិថី​ជីវិត​ណាមួយ ដើម្បី​លើកកម្ពស់​នូវ​ជំនឿ​របស់ខ្លួន ក៏ដូចជា​ប្រើប្រាស់​នូវ​ជំនាញ​សមត្ថភាព​របស់ខ្លួន​ស​ម្រា​ប់​ធ្វើ​ឲ្យ​ប្រសើរ​ឡើងដល់​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ក៏ដូចជា​បំពេញ​ឲ្យ​បាន​នូវ​ទីផ្សារ​សាកល​”​។​

​លោក​ថា ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​សម្បូរ​ទៅដោយ​យុវជន​ច្រើនជាងគេ​នៅលើ​ពិភពលោក ដែលមាន​លក្ខណៈ​វ័យក្មេង​ប្រកបដោយ​លក្ខណៈ​ជំនាញ​របស់​ពួកគេ នៅ​គ្រប់​ស្ថាប័ន​ឧស្សាហកម្ម ដែល​បច្ចុប្បន្ននេះ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាននិងកំពុង​ជំរុញ​យ៉ាង​ផុសផុល ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ វិស័យ​ធនធានមនុស្ស ដើម្បី​បំពេញតម្រូវការ​ចាំបាច់ នៃ​កម្លាំង​ការងារ​ក្នុង​សតវត្ស​ទី​២១​នេះ ដែល​នេះ គឺជា​បរិបទ នៃ​ការគាំទ្រ​ដ៏​រឹងមាំ​ដល់​កសិឧស្សាហកម្ម​កម្ពុ​ជា​។ លោក​ថា មុននឹង​ឈាន​ជើង​ចូល​ប្រទេស​កម្ពុជា លោក​បាន​សិក្សា​ច្រើន​ពី​កម្ពុជា ហើយ​នៅពេល​លោក​ជួប​បញ្ហា​ផ្ទាល់ខ្លួន​នេះ បាន​ដាស់តឿន​ឲ្យ​គាត់​កាន់តែ​ជឿជាក់​លើ​ប្រព័ន្ធ​ដឹកនាំ​របស់​កម្ពុជា​។ ពីព្រោះ “​ខ្ញុំ​គឺជា​សាក្សី​រស់​ផ្ទាល់ ហើយ​ខ្ញុំ គឺជា​អ្នក​រង​បទពិសោធន៍​ផ្ទាល់​របស់ខ្ញុំ នៅពេលដែល​ខ្ញុំ​ទទួល​នូវ​ទុក្ខលំបាក​ទាំងអស់នេះ ខ្ញុំ​បានដឹង ខ្ញុំ​បាន​ជឿជាក់ ហើយ​មាន​ដៃគូ​ជាច្រើន​បាន​ជួយ​ជ្រោមជ្រែង​ខ្ញុំ ដែល​នេះ ខ្ញុំ​មិនដែល​ឃើញ​ប្រជាជាតិ​ណាមួយ​បាន​យកចិត្តទុកដាក់​ទៅលើ​ការដែល​ខ្ញុំ​មាន​បញ្ហា​បែបនេះ​នោះទេ ហើយ​ខ្ញុំ​ដឹងថា អ្វីដែល​ជាការ​ដឹកនាំរ​បស់​ស្ថាប័នរដ្ឋ ខុស​ហើយនឹង​ត្រូវ គឺ​បាន​បែងចែក ការពារ​សិទ្ធិ​របស់ខ្ញុំ​មួយរយ​ភាគរយ ដែល​នេះហើយ ធ្វើ​ឲ្យ​ខ្ញុំ​មានចិត្ត​បន្ត​គៀងគរ​ភាគី​ខាងក្រៅ ឲ្យ​ចូលមក​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ហើយ​ការដែល​ខ្ញុំ​ទទួល​យុត្តិធម៌​នៅថ្ងៃនេះ ធ្វើ​ឲ្យ​ខ្ញុំ​រីករាយ​យ៉ាងខ្លាំង ហើយ​គ្រប់គ្នា​សុទ្ធតែ​បាន​គាំទ្រ​ខ្ញុំ​គ្រប់ពេលវេលា​ទាំងអស់​”​។​

​ឆ្លើយតប​សំណួរ​អ្នកសារព័ត៌មាន លោក DENIS ថ្លែងថា លោក​មាន​គម្រោង​ជាច្រើន​នៅ​ប្រទេស​កម្ពុជា ហើយ​គម្រោង​នីមួយៗ មាន​ចាប់ពី​៥ ទៅ​៦ ឆ្នាំ ដូច្នេះ​លោក​នឹង​រស់នៅ​ប្រទេស​កម្ពុជា​រហូតដល់​ចប់​គម្រោង​របស់លោក តែ​លោក​ក៏​មិនដឹងថា គម្រោង​នឹង​ចប់​នៅពេលណា​ដែរ ពីព្រោះ​គម្រោង​មាន​ច្រើន​។ លោក​ថា “​ជាថ្មី​ម្ដងទៀត ខ្ញុំ​មានការ​ជឿជាក់​យ៉ាង​ពេញទំហឹង​តែម្ដង​លើ​ប្រព័ន្ធយុត្តិធម៌ និង​អភិបាលកិច្ច​របស់​កម្ពុ​ជា ក៏ដូចជា​ស្ថាប័ន​ផ្សេងៗ គឺជា​អ្វីដែល​ខ្ញុំ​កោតសរសើរ នឹងមាន​ភាពកក់ក្តៅ​នៅពេលនេះ​”​។ បាទ​ខ្ញុំ​ចង់​សម្តែង​ការដឹងគុណ​ចំពោះ​ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហមុនី​ព្រះមហាក្សត្រ​នៃ​ប្រជាជាតិ​ដ៏​ធំ​និង សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​ប៊ុន រ៉ានី​ ហ៊ុនសែន​ ចំពោះ​ភាពជា​អ្នកដឹកនាំ​ដែល​បាន​ផ្តល់នូវ​សន្តិភាព​និង​វិបុលភាព ដល់​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រជាជន​ទាំងអស់​នៅ​កម្ពុជា​។​

​ជាមួយគ្នា​នោះ លោក DENIS បាន​ថ្លែងអំណរគុណ​ចំពោះ​តុលាការ​គ្រប់​កម្រិត​នៅ​កម្ពុជា ជាពិសេស​តុលាការ​កំពូល ដែល​បាន​ជួយ​លោក​ក្នុងការ​ស្វែងរក​យុត្តិធម៌​។ លោក​ថា “​ប្រសិនបើ​មានឱកាស ខ្ញុំ​ចង់​ជួប​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដើម្បី​បង្ហាញ​ពី​ការដឹងគុណ និង​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​ពិតប្រាកដ​ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន​ បើកវេទិកា​ជួប​ម្ចាស់​ស្ថានីយ​ វិទ្យុ ​និង ​ទូរទស្សន៍ ដើម្បី​រក​ដំណោះ​ស្រាយ​នៃ​ដំណើរ​ការ​ប្រព័ន្ធផ្សព្វផ្សាយ​បុរាណ​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ទំនើប

ព័ត៌មានជាតិ៥ ម៉ោង មុន

ផ្ទេរខ្សែកតំណែងប្រធាន JCI Mekong ជូនអ្នកឧកញ៉ា គីម សុខអេង ក្រោមវត្តមានឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ដាក់គ្រឿងចក្រ​ឈូស​ឆាយ​ផ្លូវ២ខ្សែ​និង​រៀប​ចំ​ដាក់​ប្រព័ន្ធ​លូ​ចាក់​បេតុង​ឆ្អឹងដែក

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មខេត្តក្យង់គី នៃសាធារណរដ្ឋកូរ៉េ 

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋមន្ត្រីទេសចរណ៍ថា នឹងធ្វើឱ្យបរទេសចងចាំ និងមកលេងកម្ពុជាយ៉ាងហោចបានម្ដងក្នុងមួយជីវិត

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេចធិបតី ឯកភាពឱ្យតារាចម្រៀង ព្រាប សុវត្ថិ លាលែងចេញពីក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ  ឋានន្តរសក្ដិ «វរសេនីយន៍ឯក»

កីឡា១៩ ម៉ោង មុន

តើ​គ្រូ និង​កីឡាករ​សិង្ហបុរី​ និយាយ​អ្វី​ខ្លះ​​ពី​ការ​ប្រកួត​ឈ្នះ កម្ពុជា​ យប់មិញ?

សន្តិសុខសង្គម២០ ម៉ោង មុន

មជ្ឈមណ្ឌលអេដស៍ ស្នើទំព័រហ្វេសប៊ុក ឬវេទិការផ្សាយព័ត៍មានករណីជំងឺអេដស៍នៅខេត្តតាកែវ​លុបចេញជាបន្ទាន់

កីឡា១១ ម៉ោង មុន

កម្ពុជា កំពុង​ឈរ​លេខ​១ មាន​អ្នក​គាំទ្រ​​មើល​ផ្ទាល់​ច្រើនបំផុត​ ពាន AFF Cup

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អ៊ុយក្រែន បាញ់ ATACMS ចូលដីរុស្ស៊ីទៀត ខណៈអាមេរិក ព្រមានឲ្យទីក្រុងកៀវ ត្រៀមទទួលការសងសឹកវិញ

Sokha Hotels

ព័ត៌មានពេញនិយម