Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន អញ្ជើញប្រគេនចង្ហាន់ និងទេយ្យវត្ថុ ដល់ព្រះសង្ឃក្នុងវេនកាន់បិណ្ឌទី ១១ នៅវត្តច័ន្ទបុរីវង្ស

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ​វេន​ទី ១១ នៅ​វត្ត​ច័ន្ទ​បុរី​វង្ស (​ហៅ​វត្ត​សំរោង​ជើង​) ស្ថិត​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ១១ រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​. ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី ២ ខែ​តុលា ឆ្នាំ​២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្នុង​ពិធី​កាន់បិណ្ឌ​វេន​ទី ១១ នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​មន្ត្រីរាជការ បាន​នាំ​យក​នូវ​ទេយ្យវត្ថុ និង​បច្ច័យ​មួយ​ចំនួន ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​ច័ន្ទ​បុរី​វង្ស ទុក​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត ហើយ​វេរ​ប្រគេន​ចង្ហាន់ និង​ទេយ្យវត្ថុ​ដល់​ព្រះសង្ឃ ដោយ​បាន​រក្សា​គម្លាត និង​គោរព​ទៅតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ផង​ដែរ។

បន្ទាប់មក លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ បាន​បង្សុកូល ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​ជីដូន​ជីតា និង​ញាតិកា​ទាំង ៧ សន្តាន ដែល​ចែក​ឋាន​ទៅ ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធ​នារី ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​​បាត់បង់​ជីវិត​ក្នុង​របប​ប៉ុលពត។

ក្នុងនោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត សូម​ឲ្យ​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ចូល​រួម​ប្រុងប្រយ័ត្ន​ខ្ពស់​បន្ត​ទៀត​ និង​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ ដោយ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​សុខាភិបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​អនុវត្ត​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​វិធានការ ៣ ការពារ និង ​៣ កុំ របស់ ​សម្ដេច​តេ​ជោ​ ហ៊ុន សែន ជាប់​ជាប្រចាំ ដើម្បី​ឈាន​ទៅ​កាត់​ផ្តាច់​ឲ្យ​បាន​នូវ​ឫសគល់ នៃ​ជំងឺ​កូវីដ​-១៩ ដែល​កំពុងតែ​ឆ្លង​រាលដាល​ចូល​ក្នុង​សហគមន៍​យើង។

​គួរ​បញ្ជាក់​ផង​ដែរ​ថា ភ្ជុំបិណ្ឌ​ គឺជា​ពិធីបុណ្យ​ដែល​ប្រជាជន​ខ្មែរ​ចាត់ទុកថា​ធំ​ជាង​គេ ក្នុងចំណោម​ពិធី​បុណ្យ​ប្រពៃណី​ទាំងអស់​របស់​ខ្មែរ ព្រោះ​ពិធី​នេះ មាន​រយៈពេល ​១៥ ​ថ្ងៃ គិត​ចាប់​ពី​ថ្ងៃ​ ០១ ​រោច​ដល់​ ១៥​ រោច​ខែភទ្របទ។ ពី​ថ្ងៃ​ ០១ ​រោច ដល់​ ១៤ ​រោច គេ​ហៅថា ថ្ងៃ​ដាក់​បិណ្ឌ ឬ​ថ្ងៃ​កាន់បិណ្ឌ ថ្ងៃ​ ១៥​រោច គេ​ហៅថា​ថ្ងៃ​ភ្ជុំបិណ្ឌ ឬ​ភ្ជុំ​ធំ ដែល​មានន័យថា ជា​ថ្ងៃ​ជួបជុំគ្នា​ចុងក្រោយ ​នៃ​ពិធីបុណ្យ​កាន់បិណ្ឌ​។

បន្ទាប់​មក​ទៀត លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូល​ដ្ឋាន​រាជធានី​ភ្នំពេញ ក៏បាន​អញ្ជើញ​ចូល​អុជ​ធូប​នៅ​វត្តភ្នំ ដើម្បី​បួងសួង​សុំ​សេចក្តី​សុខ សេចក្តី​ចម្រើន​ជូន​ដល់​ប្រទេសជាតិ៕

អត្ថបទ ៖ វិមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ វិនាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃ ឱ្យពន្លឿនការដោះស្រាយករណីពលរដ្ឋដាក់តាមទំព័រហ្វេសប៊ុករបស់លោក និងសម្ដេច ស ខេង ឱ្យឆាប់ចប់

ព័ត៌មានជាតិ៣ នាទីutes មុន

ឆ្នាំ ២០២៥ ស្រុកព្រែកប្រសព្វ​ជាប់ដងទន្លេ ដាក់ផែនការចុះបញ្ជីដីធ្លី​ចំនួន ២២ ២៩៧ ក្បាលដី​ជូន​ប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ចំណាប់ខ្មាំង៣៣​នាក់ នឹង​ត្រូវ​ក្រុម​ហាម៉ាស​ដោះលែង ​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​កិច្ច​ព្រមព្រៀង

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋាភិបាលនឹងធ្វើការកៀរគរទុនជាង១២៣លានដុល្លារតាមរយៈការបោះផ្សាយលក់មូលបត្រររដ្ឋក្នុងឆ្នាំ២០២៥នេះ

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

រលកខ្យល់ល្បឿនជាង១០០គ.ម/ម៉ោង នឹងធ្វើឲ្យ LA កើតភ្លើងឆេះព្រៃ កាន់តែសាហាវៗថែមទៀត

ជីវិតកម្សាន្ដ២២ ម៉ោង មុន

ព្រាប សុវត្ថិ ប្រកាសលក់ដីជាង ៨ហិកតានៅមណ្ឌលគិរីក្នុងតម្លៃពិសេស ជាឱកាសសម្រាប់ការវិនិយោគ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​កែលម្អ​​សួនច្បារមាត់ទន្លេ ចំណាយ​ថវិកា​ជិត ២០០ លានរៀល ​ផ្លាស់ប្តូរ​មុខមាត់​ថ្មី​ស្រុកសំបូរ​ទាក់ទាញទេសចរ​បន្ថែមទៀត

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅបាត់ដំបងតវ៉ាបិទផ្លូវទាមទារឲ្យដោះបញ្ហាស្រូវធ្លាក់ថ្លៃ ក្រសួងកសិកម្មតបថា ថាមិនបានព្រងើយបញ្ហានេះឡើយ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រដ្ឋ Johor ភាគខាងត្បូង​ម៉ាឡេស៊ី​​ប្រឈមទឹកជំនន់ ខណៈ​អ្នក​ប៉ះពាល់​កើនជិត៤០០០នាក់

ព័ត៌មានជាតិ១៦ ម៉ោង មុន

អ្នកនាំពាក្យ៖ ក្រសួងយុត្តិធម៌ មិនឱ្យមាន«ករណីបុកគេស្លាប់ហើយជនបង្កបង់លុយយករួចខ្លួន»កើតមានទៀតទេ

Sokha Hotels

ព័ត៌មានពេញនិយម