ព័ត៌មានជាតិ
មុនពេលស្លាប់ លោក សែម សង្វាត បន្សល់ទុកបណ្តាំចុងក្រោយអ្វីខ្លះដល់កូនៗ?
មហាជនបានដឹងហើយថា លោក សែម សង្វាត ទទួលមរណភាព កាលពីវេលាម៉ោង ១២ និង ១០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ បន្ទាប់ពីលោកពុះពារជម្នះជំងឺប្រចាំកាយអស់ជាច្រើនឆ្នាំ។
គេកត់សម្គាល់ថា ដំណឹង នៃមរណទុក្ខដ៏សោកសៅ និងក្រៀមក្រំបំផុតសម្រាប់ក្រុមគ្រួសារ លោក សែម សង្វាត នេះ បានធ្វើឲ្យមហាជន និងអ្នកសិល្បៈជាច្រើន សម្ដែងការសោកស្ដាយជាពន់ពេក ព្រមជាមួយការផ្ញើសារចូលរួមរំលែកទុក្ខនេះផងដែរ។
រហូតមកដល់ពេលនេះថ្វីត្បិតថា រូបកាយរបស់ លោក សែម សង្វាត ត្រូវឃ្លាតឆ្ងាយពីក្រុមគ្រួសារ មហាជន និងអ្នកគាំទ្រ មិនអាចមានថ្ងៃត្រឡប់ក្រោយក៏ពិតមែន ប៉ុន្តែសម្រាប់កេរ្តិ៍ឈ្មោះ និងប្រជាប្រិយភាពរបស់លោកនៅតែរក្សាបានការចងចាំពីសំណាក់អ្នកគាំទ្រគ្រប់គ្នា។
ដោយឡែកក៏នៅមានរឿងរ៉ាវមួយចំនួនទៀតដែលធ្វើឲ្យមហាជន និងអ្នកគាំទ្រចាប់អារម្មណ៍គឺចំពោះបណ្តាំចុងក្រោយរបស់ លោក សែម សង្វាត សម្រាប់កូនៗផងដែរ។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានកូនប្រុសលោក សែម សង្វាត បានរៀបរាប់ទាំងក្ដុកក្ដួលថាពាក្យបណ្ដាំចុងក្រោយរបស់លោកឪពុកមុនពេលស្លាប់ គឺឲ្យកូនៗចេះស្រលាញ់គ្នាដោយមិនមានការបោះបង់នរណាម្នាក់ចោល(កាត់កាល់)។
កូនប្រុសលោក សែម សង្វាត គឺលោក សង្វាត រតនៈ បានបន្ថែមទៀតថា អ្វីដែលកាន់តែធ្វើឲ្យរន្ធត់ទៀតនោះគឺកំឡុងពេលឪពុកខ្លួនឈឺធ្ងន់គាត់បានប្រាប់កូនៗមិនឲ្យយកទៅពេទ្យទេ ព្រោះតែមិនមានលុយ ហើយលោក សែម សង្វាត ក៏ដឹងខ្លួនឯងថា ជំងឺពុំអាចប្រសើរឡើងវិញទេ ប៉ុន្តែក្នុងនាមលោកជាកូន និងស្ត្រីជាបងរបស់លោក សែម សង្វាត បានជម្នះចិត្តយកទៅមន្ទីរពេទ្យ តែលទ្ធផលមិនអាចសង្គ្រោះជីវិតគាត់បានទេ៕
អត្ថបទ ៖ ចាន់រ៉ា
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់