ជីវិតកម្សាន្ដ
យាយគ្រវីសក់ឲ្យអ្នកគាំទ្រហៅឈ្មោះផ្សេង ក្រោយពេលយកស្ទីលតាម Lisa
តារាភេទទី៣ ថៃ Sitang Buatong ដែលប្រិយមិត្តកម្ពុជាស្គាល់រហ័សនាមថា យាយគ្រវីសក់ កំពុងទទួលបានការចាប់អារម្មណ៍ច្រើនឡើងៗពីសាធារណជន ជាពិសេសនៅលើបណ្ដាញសង្គមតែម្ដង។

នាពេលកន្លងមក ទស្សនិកជនឧស្សាហ៍ឃើញ តារាភេទទី៣រូបនេះ បញ្ចេញរូបភាពរបស់ខ្លួនជាមួយនឹងស្ទីលតែងខ្លួនប្លែកៗជាហូរហែ ដោយមានខ្លះទទួលបានការសរសើរ និងខ្លះទៀតធ្វើឱ្យហ្វេនផ្ទុះសំណើច។

ជាក់ស្ដែងថ្មីៗនេះ យាយគ្រវីសក់បានបញ្ចេញស្ទីលស្លៀកពាក់ថ្មីមួយ ដែលវាស្រដៀងទៅនឹងឈុតរបស់តារាចម្រៀង Lisa សមាជិកក្រុម Blackpink នៅក្នុង MV បទ LALISA។

ក្រោយពីគ្រងឈុតនេះ រួចបានបង្ហោះនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន តារាថៃរូបនេះបានប្រាប់ឱ្យហ្វេនៗឈប់ហៅឈ្មោះរបស់គាត់ ហើយហៅថា Lalitang វិញ។ យ៉ាងណាមិញ បន្ទាប់បានឃើញរូបថតនិង Caption ប្រិយមិត្តរបស់គាត់ បែរជាអស់សំណើច និងសរសើរថា គាត់ក្មេងជាងមុនទៀតផង៕

ប្រែសម្រួល៖ សន្យា
ចុចអាន៖ តាមពិត តួស្រីរឿង Squid Game មិនមែនជាតារាសម្ដែងទេ តែមានអាជីពមួយនេះ
ចុចអាន៖ គយគន់សម្រស់តារាស្រីល្បីៗស្លៀកពាក់ប្រពៃណីនារដូវបុណ្យភ្ជុំបិណ្ឌ ស្រស់ស្អាតដូចៗគ្នា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ