ព័ត៌មានជាតិ
តាមចាប់ជនសង្ស័យជួញដូរគ្រឿងញៀនទាល់តែបាន តាមដីកាតុលាការ តាំងពីខែមិថុនា
នគរប៉ុស្តិ៍រដ្ឋបាលច្បារអំពៅ២ ចាប់ខ្លួនជនសង្ស័យ ១នាក់ ទាល់តែបាន តាមដីកាតុលាការរាជធានីភ្នំពេញ តាំងពីខែមិថុនា ឆ្នាំ២០២១ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

សមត្ថកិច្ចប្រាប់ឱ្យដឹងថា កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ១៣ និង ៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ ០១ នាក់ នៅចំណុចមុខផ្ទះលេខ១១៧ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនត្រូវចោទឈ្មោះ ប៉ោ ភារ៉ា ហៅ ដុំដី ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ ស្នាក់នៅផ្ទះលេខ១១៧ ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួនតាមដីកាចាប់ខ្លួនលេខ ៧៥៣ ប ដ.ច.ន ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ចេញដោយលោក ហុង សុគុណវឌ្ឍនា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន៕
អត្ថបទ៖ រ៉ាវុទ្ធ


-
សន្តិសុខសង្គម១៥ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច